www.soklyphone.com

[ព័ត៌មាន] ផលិតផល iMac ថ្មីៗខ្លះ ដាក់ពាក្យថា “ផ្គុំឡើងនៅ អាមេរិក”

iMac assembled in America
ការដោះរុះរើ ម៉ាសីុន iMac 25 អីុង របស់ក្រុម iFixit កាលពីពេលថ្មីៗនេះ បានរកឃើញនូវ ពាក្យមួយនៅពីក្រោយ ម៉ាសីុនរបស់ខ្លួន គឺពាក្យ “assembled in the USA” មានន័យថា ម៉ាសីុននេះ ត្រូវបានគេ ផ្គុំឡើង នៅ សហរដ្ឋអាមេរិក ដែលខុសពី ម៉ូដែលមុនៗ រាប់ទាំង iPhone/ iPad ផងដែល ផ្គុំឡើងនៅ ចិន (មើលផ្នែកខាងក្រោយខ្នងម៉ាសីុន: រចនាម៉ូដដោយ Apple នៅកាលីហ្វ័រនីញ៉ា និងផ្គុំគ្រឿងឡើង នៅចិន “Designed by Apple in California. Assembled in China”)។

បើតាម គណៈកម្មាធិការជំនួញសហព័ន្ធ FTC បានកំណត់ថា ផលិតផលមួយ អាចដាក់ថា ផ្គុំនៅ អាមេរិក បាន លុះត្រា តែ ការផ្គុំគ្រឿងបន្លាស់របស់វា មួយផ្នែកធំ ត្រូវធ្វើឡើង នៅអាមេរិក ហើយការផ្គុំចុងក្រោយ ក៏ត្រូវធ្វើឡើង នៅអាមេរិកដែរ។ េនះ បានធ្វើអោយ អ្នកវិភាគ មានចំងល់ថា តើ Apple ដំណើរការ រោងចក្រ អាថ៌កំបាំង របស់ខ្លួន នៅកន្លែងណា ព្រោះ រោងចក្រ របស់ខ្លួន នៅអាមេរិក បានបិទទ្វារ រួចទៅហើយ ឬមួយនេះ គឺជា កំហុសឆ្លាក់ពាក្យខុស របស់រោងចក្រចិន Foxconn?
ជំនាន់ Steve Jobs នៅរស់ លោក Obama ក៏ធ្លាប់ សួរថា តើហេតុអ្វី Apple មិនមាន រោងចក្រនៅអាមេរិក។ Jobs បានប្រាប់ថា ដរាបណាមាន សហជីព ហើយតំលៃពលកម្ម របស់ជនជាតិ អាមេរិក នៅថ្លៃ ពួកគេ មិនអាចប្រកួតប្រជែង នឹងរោងចក្រ នៅចិន បាននោះទេ៕

ប្រភព: iFixit, CNN

ចុះផ្សាយក្នុង: ព័ត៌មាន
 
 
 

ចូលរួមមតិតាមរយៈ Facebook

  • ទំនាក់ទំនងយើង:
  • facebook
  • twitter
  • mail
  • google+

កម្មវិធីរបស់យើង:

ParisHotelMeySangCosmetic song168 How to Create Khmer Apple ID DonationBox.png
Apply to be a Chitika Publisher!
Khmer Unicode

ចំនួនអ្នកទស្សនា:

Cambodia 333673
South Korea 10458
United States 6830
Thailand 5957
Vietnam 4804
ចំនួនទស្សនាសរុប: 373315
ចំនួនទំព័រទស្សនាសរុប: 1086261
Powered By Google Analytics
Download Aurora