www.soklyphone.com

[ព័ត៌មាន] Apple វ៉ា LG យកតំណែងលេខ 2 ជាទូរស័ព្ទដែលពេញនិយមបំផុតនៅ អាមេរិក

top 3 most popular mobile makerបើតាមរបាយការណ៍ចុងក្រោយ របស់ ក្រុមហ៊ុនស្រាវជ្រាវទិន្នន័យ ComScore បានអោយដឹងថា ក្រុមហ៊ុន Apple បានសំរេច ក្នុងការដណ្តើមយក លេខរៀងទី 2 សំរាប់ តំណែង ក្រុមហ៊ុនផលិតទូរស័ព្ទ ដែលពេញនិយមបំផុត នៅអាមេរិក ដែលកាលពីមុន គឺជាតំណែង របស់ក្រុមហ៊ុន LG។ អ្នកប្រើប្រាស់ iPhone ឥឡូវនេះ មានចំនួន 17.8% នៃចំនួនអ្នកប្រើប្រាស់ទូរស័ព្ទសរុប នៅអាមេរិក ខណៈដែល LG ធ្វើបានត្រឹមតែ 17.6% ប៉ុណ្ណោះ។ ចំណែកតំណែងលេខ 1 បានទៅលើ ក្រុមហ៊ុន Samsung ដែលមាន ចំណែកទីផ្សារប្រមាណ 26.3% កើនឡើង 0.6% បើធៀបនឹង 3 ខែមុន។

ComScore បានអោយដឹងទៀតថា ផលិតផល iPhone 5 និង Samsung Galaxy S III គឺទំនងជា ផលិតផលចំបង ដែលនាំ អោយក្រុមហ៊ុនទាំងពីរនេះ កើនឡើង ចំណែកទីផ្សាររបស់ខ្លួន។ សំរាប់ អ្នកដែល តាមពីក្រោយ LG មាន ក្រុមហ៊ុន Motorola និង HTC ដែលមានចំណែកទីផ្សាររៀងៗខ្លួន 11% និង 6.4%៕
ប្រភព: ComScore

ចុះផ្សាយក្នុង: ព័ត៌មាន
 
 
 

ចូលរួមមតិតាមរយៈ Facebook

  • ទំនាក់ទំនងយើង:
  • facebook
  • twitter
  • mail
  • google+

កម្មវិធីរបស់យើង:

ParisHotelMeySangCosmetic song168 How to Create Khmer Apple ID DonationBox.png
Apply to be a Chitika Publisher!
Khmer Unicode

ចំនួនអ្នកទស្សនា:

Cambodia 329985
South Korea 10338
United States 6724
Thailand 5907
Vietnam 4778
ចំនួនទស្សនាសរុប: 369190
ចំនួនទំព័រទស្សនាសរុប: 1076371
Powered By Google Analytics
Download Aurora