www.soklyphone.com

[ព័ត៌មាន] Apple ទិញយក សិទ្ធិផ្លាកសញ្ញា “Lightning” ពី Harley Davidson

Apple lightning
សិទ្ធិផ្លាកសញ្ញា “Lightning” រន្ធដោតថ្មី របស់ iPhone 5 និង Macbook តាមការពិត គឺត្រូវបានទិញយក ពីក្រុមហ៊ុនផលិតម៉ូតូយក្ស (ខ្មែរយើង ហៅថា ពួកម៉ូតូឆ្កែ) Harley Davidson… នេះបើតាម ការរកឃើញរបស់ Patently Apple នូវឯកសារមួយដែល Apple ដាក់ជូន សហព័ន្ធអឺរ៉ុប។ ក្រុមហ៊ុនផលិតម៉ូតូយក្សនេះ មិនត្រឹមតែ មានសិទ្ធិផ្លាកសញ្ញា Lightning ទេ តែក៏ជា ម្ចាស់កម្មសិទ្ធិបញ្ញា លើឈ្មោះជាច្រើនទៀតដែរ រាប់ចាប់ពី ទូរទស្សន័ ហ្គេម វ៉ែនតា និងគ្រឿងបន្លាស់ម៉ូតូជាដើម។

សិទ្ធិផ្លាកសញ្ញា Lightning របស់ Harley នឹងទទួលបានសិទ្ធិការពារ ត្រឹមឆ្នាំ 2013 ប៉ុណ្ណោះ ដែលការនេះ បានតំរូវអោយ Apple ត្រូវប្រញាប់ប្រញាល់ ទិញយក មុននឹងវា ធ្លាក់ទៅក្នុងកណ្តាប់ដៃ គូរប្រកួតប្រជែង។ ទោះជាទិញយកហើយក៏ដោយ តែ Harley បានសុំសិទ្ធិ ប្រើប្រាស់ឈ្មោះនេះ សំរាប់ផលិតផល ដែលទាក់ទងនឹង ម៉ូតូរបស់ខ្លួន។ រន្ធដោត Lightning បានចេញមុខ ជាមួយ iPhone 5 ចាប់តាំងពីខែ កញ្ញា មកម៉្លេះ ហើយវា នឹងជា បច្ចេកជំនួស រន្ធដោតសំប៉ែតធំ 30-Pin ដែលប្រើលើម៉ូដែលមុន សំរាប់ ផលិតផល Apple ក្រោយៗ ព្រោះរន្ធដោតថ្មីនេះ ស្តើង តូច និងមានល្បឿនបញ្ជូនទិន្នន័យ លឿនជាងរន្ធដោតចាស់៕
ប្រភព: PatentlyApple

ចុះផ្សាយក្នុង: ព័ត៌មាន
 
 
 

ចូលរួមមតិតាមរយៈ Facebook

  • ទំនាក់ទំនងយើង:
  • facebook
  • twitter
  • mail
  • google+

កម្មវិធីរបស់យើង:

ParisHotelMeySangCosmetic song168 How to Create Khmer Apple ID DonationBox.png
Apply to be a Chitika Publisher!
Khmer Unicode

ចំនួនអ្នកទស្សនា:

Cambodia 321855
South Korea 9983
United States 6431
Thailand 5789
Vietnam 4705
ចំនួនទស្សនាសរុប: 359909
ចំនួនទំព័រទស្សនាសរុប: 1053972
Powered By Google Analytics
Download Aurora