ចុះថ្ងៃទី: November 25th, 2012
ក្រុមហ៊ុន Apple បានបន្ត គំលាតខ្លួន ពីគូប្រកួតប្រជែង Samsung តាមរយៈ ការផ្លាស់ប្តូរ អ្នកផ្គត់ផ្គង់ ថ្ម សំរាប់ iPad និង ម៉ាសីុន MacBook របស់ខ្លួន… នេះបើតាម របាយការណ៍ថ្មីៗនេះ ពី Chinese Business News។ ក្រុមហ៊ុន ដែលមានមូលដ្ឋាននៅ ក្រុង Cupertino មួយនេះ បានជំរុះគ្រឿងបន្លាស់ Samsung ម្តងមួយៗ ក្រោយពេល មានជំលោះប៉ាតង់ ប្តឹងផ្តល់គ្នា ជុំវិញពិភពលោកមក។ សារព័ត៌មាន Chinese Business News បានរាយការណ៍ ថា Apple ឥឡូវនេះ កំពុងប្រើ ថ្ម ដែលផលិតដោយ ក្រុមហ៊ុន Amperex Technology និង Tianjin Lishen Battery។
ការផ្លាស់ប្តូរនេះ កើតឡើង បន្ទាប់ពី Apple បាន ដក Samsung ចេញពី បញ្ជីរអ្នកផ្គត់ផ្គង់ អេក្រង់ និង Flash Memory របស់ខ្លួន តែនៅមានគ្រឿងបន្លាស់មួយ ដែល Apple នៅពឹងពាក់ Samsung នៅឡើយ គឺបន្ទៈឈីប A4, A5 និង A6។
Samsung ធ្លាប់លើកឡើងថា បើគ្មានបច្ចេកវិទ្យារបស់ខ្លួន នោះក៏នឹងគ្មាន iPhone ដែរ។ ចាំមើលថាតើ គ្មាន Samsung ពិតជា គ្មាន iPhone មែនដែរ ឬយ៉ាងណា ព្រោះ កាលពីប៉ុន្មានខែនេះ មានដំណឹងលេចលឺថា Apple ចាប់ផ្តើម ទាក់ទាញ វិស្វករផ្នែកបន្ទៈឈីប អោយ មកធ្វើការអោយខ្លួនហើយ ហើយការទំលាក់ Samsung ចេញពី អ្នកផ្គត់ផ្គង់ បន្ទៈឈីប គឺជា រឿងមុន និងក្រោយតែប៉ុណ្ណោះ៕
ប្រភព: BrightWire
ចូលរួមមតិតាមរយៈ Facebook