[ព័ត៌មាន] Will.i.am នឹងប្រែក្លាយ កាម៉េរា iPhone របស់លោកអ្នក ពី 8MP ទៅ 14MP

Will.i.am អ្នកដឹកនាំក្រុម Black Eyed Peas ដ៏ល្បីល្បាញរបស់ អាមេរិក កំពុងរកផ្លូវ ធ្វើអោយ ការថតរូប នៅលើ ស្មាតហ្វូន កាន់តែប្រសើរឡើង មួយកំរិតទៀត។ អ្នកចំរៀង ម្នាក់នេះ មានគំរោង នឹងបង្ហាញ ឧបករណ៍បន្ថែម និងកម្មវិធី សំរាប់ iPhone នាថ្ងៃទី 28 ខែនេះ ដែលនឹងប្រែក្លាយ កាម៉េរា iPhone ពី 8MP ទៅ 14MP។
ឧបករណ៍បន្ថែមនេះ មានឈ្មោះថា i.am+ ហើយអាចប្រើបាន ជាមួយ iPhone 4/4S/5 ហើយត្រូវបាន គេអះអាងថា នឹងធ្វើអោយ រូបភាព កាន់តែច្បាស់ ហ្មត់ជាងមុន។
“យើង មានសិុនស័រប្រមូលពន្លឺ ដោយខ្លួនឯង ហើយមានភ្លើងបំភ្លឺ Flash ដែលល្អជាង។ លោកអ្នក អាចដោត ឧបករណ៍បន្ថែមនេះ ទៅ iPhone របស់ លោកអ្នក ហើយវា នឹងក្លាយជា ទូរស័ព្ទ ដ៏ឆ្លាតវ័យមួយ។ យើងបាន គ្រប់គ្រង ពិភពកាម៉េរា”… នេះ ជាសំដីរបស់ Will.i.am។
ឧបករណ៍បន្ថែម i.am+ នឹង មានលក់ នាខែធ្នូ ឆ្នាំនេះ ហើយសំរាប់តំលៃវិញ នឹងត្រូវបានគេ ប្រកាស នាថ្ងៃទី 28៕
ប្រភព: Gizmodo
អត្ថបទពេញនិយមប្រចាំខែ:
- [ព័ត៌មាន] ចង់ផឹកកាហ្វេជាមួយ Tim Cook ទេ? គ្រាន់តែចំណាយប្រមាណជាង $1 សែនដុល្លារ ប៉ុណ្ណោះ… 204 view(s)
- [ព័ត៌មាន] ចោរទាន់សម័យ ប្រើកម្មវិធីលើស្មាតហ្វូន លួចទិន្នន័យ កាត Credit … 202 view(s)
- [ព័ត៌មានក្តៅ] ក្រុមហ៊ុន Yahoo ទិញយក Tumblr ក្នុងតំលៃ $1.1 ពាន់លានដុល្លារ… 174 view(s)
- [ព័ត៌មាន] iOS 7.0 អាចនឹងបង្ហាញខ្លួន នៅព្រឹត្តិការណ៍ WWDC 2013 ខែមិថុនា ខាងមុខនេះ… 157 view(s)
- [ព័ត៌មាន] Apple ត្រូវបានគេរកឃើញថា បានគេចការបង់ពន្ធ រាប់ពាន់លានដុល្លារ… 141 view(s)
- [ព័ត៌មាន] មានការរំពឹងថា Apple នឹងបង្កើត ‘iPad mini’ តំលៃមធ្យម… 134 view(s)
- [ព័ត៌មាន] Apple កំពុងចរចារ យកបច្ចេកវិទ្យាឃីប៊ត Swype មកប្រើលើ iOS… 123 view(s)

ចំនួនអ្នកទស្សនា:
| Cambodia | 344041 | |
| South Korea | 10880 | |
| United States | 7169 | |
| Thailand | 6111 | |
| Vietnam | 4900 |
| ចំនួនទស្សនាសរុប: | 385071 |
|---|---|
| ចំនួនទំព័រទស្សនាសរុប: | 1113535 |



















ចូលរួមមតិតាមរយៈ Facebook