[ព័ត៌មាន] ការផ្តោតទៅលើភាពលំអិត បានពន្យាពេល ការសាងសង់អាគាថ្មី Apple SpaceShip

គំរោងធ្វើ អាគារថ្មី Spaceship ទំហំ 0.26 លានគីឡូម៉ែត្រការ៉េ ដែល Steve Jobs បានបង្ហាញដល់ ក្រុមប្រឹក្សារបស់សាលាក្រុង Cupertino កាលពី 2011 ហើយគំរោងនឹង បើកដំណើរការនាឆ្នាំ 2015 ប្រហែលជា ត្រូវពន្យាពេល មួយឆ្នាំទៀតហើយ ព្រោះ Apple បានបញ្ជូននូវ សំណើរផ្លាស់ប្តូរ កាលវិភាគ សាងសង់ថ្មី កាលពី ថ្ងៃទី 14 កន្លងទៅ ដែលការផ្លាស់ប្តូរនេះ នឹងត្រូវពិនិត្យ សារជាថ្មី អំពី ផលប៉ះពាល់ បរិស្ថាន ដោយ សាលាក្រុង។

គួររំលឹកថា កាលពីឆ្នាំ 2011 ក្រុមហ៊ុន Apple បានស្នើរសុំ សាងសង់ អាគារយក្ស ដែលមានរាងមូល ដូចថាសហោះ ហើយមាន សាលប្រជុំ ដែលមាន កៅអីអង្គុយប្រមាណ 1,000 កៅអី, កន្លែងហាត់ប្រាណ, សួនច្បារចំកណ្តាល, កន្លែងចតឡាន និងអាគារស្រាវជ្រាវទំហំ 2.8 មឺុនគីឡូម៉ែត្រការ៉េ និងលទ្ធភាព បង្កើតអគ្គិសនី ដោយខ្លួនឯង ដោយមិនចាំបាច់ប្រើ ភ្លើងរដ្ឋ។ ក្រុមហ៊ុន Apple បានអោយដឹងថា អាគារថ្មីនេះ នឹងក្លាយជា ទីស្នាក់ការថ្មី របស់ក្រុមហ៊ុន Apple ហើយវា នឹងមាន បុគ្គលិក 1.2 មឺុននាក់ ធ្វើការ ក្នុងនោះ។ Apple បានបន្តទៀតថា ខ្លួន នឹងធ្វើការ ជាមួយ សាលាក្រុង ដើម្បីអោយ គំរោងនេះ ដំណើរការទៅមុខ យ៉ាងរលូន៕
ប្រភព: Bloomberg
អត្ថបទពេញនិយមប្រចាំខែ:
- [ព័ត៌មាន] សាកល្បងប្រព័ន្ធ BlackBerry 10 នៅលើ iPhone/ iPad របស់អ្នក ល៎មើល!… 498 view(s)
- [ព័ត៌មាន] នាយកប្រតិបត្តិ Nokia លោក Stephen Elop ឡើងសម្ភាសទូរទស្សន៍ ហើយបោះទូរស័ព្ទ iPhone របស់ពិធីករចោល … 374 view(s)
- [ព័ត៌មាន] iPhone ថ្មី នឹងចេញមក ខែមិថុនានេះ ជាមួយ ទំហំអេក្រង់ ផ្សេងគ្នា… 359 view(s)
- [ព័ត៌មាន] ការរចនាម៉ូដពីរជំនាន់ក្រោយ របស់ iPhone ត្រូវបាន Steve Jobs គ្រោងរួចស្រេចហើយ… 345 view(s)
- [ព័ត៌មាន] ចន្លោះប្រហោង សុវត្ថិភាព ពេលចាក់សោរអេក្រង់ថ្មី ត្រូវបានរកឃើញនៅ iOS 6.1.3… 314 view(s)
- [ព័ត៌មាន] p0sixninja ធ្វីតថា គាត់ រកឃើញចន្លោះប្រហោងគ្រប់គ្រាន់ ដើម្បី Jailbreak iOS ថ្មីៗ… 283 view(s)
- [ព័ត៌មាន] Facebook បញ្ចេញកំណែទំរង់ថ្មី 6.0 បន្ថែមមុខងារ ផ្ញើរូបស្ទីកខើ… 244 view(s)

ចំនួនអ្នកទស្សនា:
| Cambodia | 325713 | |
| South Korea | 10160 | |
| United States | 6576 | |
| Thailand | 5840 | |
| Vietnam | 4735 |
| ចំនួនទស្សនាសរុប: | 364345 |
|---|---|
| ចំនួនទំព័រទស្សនាសរុប: | 1064752 |



















ចូលរួមមតិតាមរយៈ Facebook