ចុះថ្ងៃទី: November 20th, 2012

កាលពីខែមុន មានដំណឹងល្ហៀងៗថា Apple ចាប់អារម្មណ៍ចង់ទិញ ក្រុមហ៊ុន Color Labs របស់លោក Bill Nguyen ដែលជិតដួលរលំ និងជា ម្ចាស់របស់ កម្មវិធី ចែករំលែករូបភាព និងវីដេអូ Color។ ឥឡូវនេះ ការទិញយកពិតប្រាកដ ត្រូវបានគេ បញ្ជាក់ នៅក្នុងបណ្តឹងមួយ ទាក់ទង Color Labs។ អតីតបុគ្គលិក Color លោក Adam Witherspoon បានដាក់ពាក្យបណ្តឹងប្តឹង ក្រុមហ៊ុន Color Labs ដោយសំអាងថា គាត់ គឺជា ជនរងគ្រោះនៃ អំពើសងសឹក និងចេតនា ចង់អោយ គាត់អោយមានភាព តានតឹងនៃអារម្មណ៍ តាមរយៈការ ដេញចេញ កាលពីពេលថ្មីៗនេះ។
លោក Adam Witherspoon:

Witherspoon បានទាមទារ សំណង និងអត្ថប្រយោជន័ ផ្សេងៗទៀត ពីការដេញចេញនេះ។ នៅក្នុងពាក្យបណ្តឹង បានបញ្ជាក់ដូចនេះថា ក្រោយពេល Color Labs បរាជ័យ “ធនធានសំខាន់ៗរបស់ ក្រុមហ៊ុន ត្រូវបានលក់អោយ Apple” នាយកប្រតិបត្តិ Bill Nguyen បានងាកមក សងសឹកលើ Witherspoon តាមរយៈការ រារាំង ឪកាសធ្វើការងារ នៅឯ Apple ហើយដេញគាត់ចេញ ដោយផ្តល់ជូនកញ្ចប់សំណង ដ៏តិចតួចបំផុត ព្រមទាំង ផ្ញើសារជូន សហជីវិក របស់គាត់ថា Witherspoon ត្រូវបានដាក់ពិន័យ ដោយសារតែ គាត់ សហការណ៍ជាមួយ ការសើុបអង្កេតមួយទៅលើ Nguyen ដោយ ទីប្រឹក្សា Gunederson Dettmer។
នាយកប្រតិបត្តិ Color លោក Bill Nguyen:

មានដំណឹងលេចលឺថា Color Labs នៅមានលុយខ្លះក្នុងដៃ ដែលសល់ពី ការប្រមូលធនដំបូង ដែលមានប្រមាណ $40 លានដុល្លារ ហើយ ក៏លេចលឺដំណឹង ពីភាពតានតឹង រវាង Nguyen និងក្រុមប្រឹក្សាភិបាល របស់ Color ផងដែរ រហូតឈានទៅដល់ ការលក់ក្រុមហ៊ុន ទៅអោយ Apple។
គេមិនទាន់ប្រាកដទេថា តើ Tim Cook មានគំរោងអ្វីទាក់ទងនឹង Color Labs ប៉ុន្តែ គេជឿជាក់ថា Apple ប្រាកដជា កំពុងមានគំរោងមួយធំ ព្រោះក្រុមហ៊ុននេះ ទើបតែ ទិញយក ក្រុមការងាររចនា HTML5 របស់ ក្រុមហ៊ុន Particle៕
ប្រភព: TechCrunch
ចូលរួមមតិតាមរយៈ Facebook