ចុះថ្ងៃទី: November 19th, 2012
បុគ្គលិកធ្វើការនៅ ព្រលានយន្តហោះ ម្នាក់ ត្រូវបានចាប់ខ្លួន និងជាប់ចោទពីបទ លួច iPad mini ដែលបានបាត់ កាលពីពេលថ្មីៗនេះ នៅព្រលានយន្តហោះ JFK ហើយមានតំលៃសរុបប្រមាណ $1.9 លានដុល្លារ ។ ជនជាប់ចោទ មានឈ្មោះថា Renel Rene Richardson ត្រូវបានគេ ចាប់ខ្លួន ពីព្រោះ គាត់ ធ្លាប់បាន សួរព័ត៌មាន ទាក់ទងនឹង កាលវិភាគដឹកជញ្ជូន iPad mini និងសួរអំពី កន្លែងចត រថយន្តលើកអីវ៉ាន់។ គួររំលឹកថា ហិបទំនិញ iPad mini ត្រូវបានគេ លួច កាលពីថ្ងៃច័ន្ទ កន្លងទៅ ដោយប្រើ រថយន្តលើកអីវ៉ាន់ សំរាប់លើកដាក់ ហើយវា ក៏ជាទីតាំងមួយ ដែលត្រូវបានគេ ប្រើថតឈុត លួចអីវ៉ាន់ពី ព្រលានយន្តហោះ ក្នុងរឿង “GoodFellas” កាលពីជំនាន់ទស្សវត្ស 70 ដែរ។ Richardson ត្រូវបានគេដឹងថា គឺជាអ្នកមើលផ្លូវ ចំណែក ដៃជើង 2 នាក់ទៀតរបស់គាត់ គឺជាអ្នក លើកដាក់អីវ៉ាន់ លើឡាន មុននឹងបើកចេញទៅ ក្រោយពេល មានបុគ្គលិក យន្តហោះម្នាក់ទៀត បានមកសាកសួរអំពី សកម្មភាពរបស់ពួកគេ។
គេ មិនទាន់ទទួលបាន ព័ត៌មាន បន្ថែមទៀតទេថា តើ អីវ៉ាន់ ដែលបាត់បង់នោះ ត្រូវបានរកឃើញ ឬយ៉ាងណានោះទេ តែភ្នាក់ងារ ព្រលានយន្តហោះ កំពុងសាកសួរ Richardson អំពីទីតាំង លាក់រថយន្ត៕
ប្រភព: nypost
ចូលរួមមតិតាមរយៈ Facebook