[ព័ត៌មាន] Apple និង Google កំពុងចរចារ បញ្ចប់ជំលោះ ជាសកល
សង្គ្រាមនុយក្លេអ៊ែ រវាង ក្រុមហ៊ុន Apple និង Google ប្រហែលជា មិនផ្ទុះឡើងទេ មើលទៅ ព្រោះបើតាម ប្រភពកាលពីពេលថ្មីៗនេះ ពី Bloomberg បានអោយដឹងថា ក្រុមហ៊ុនទាំងពីរនេះ កំពុងចរចារគ្នា សំរុះសំរួលលើ ជំលោះបាតង់ ទូទាំងសកលលោក។ ប្រភពបានអោយដឹងថា ក្រុមហ៊ុនទាំងពីរ បានផ្លាស់ប្តូរ សំណើររវាងគ្នា ទៅវិញទៅមក ទាក់ទងនឹង កុងត្រាប្រើប្រាស់ប៉ាតង់ ស្តង់ដារជាមូលដ្ឋាន របស់ Motorola។ គួររំលឹកថា Apple បានចោទប្រកាន់ថា Motorola បានប្រើប្រាស់ មិនត្រូវត្រូវនូវ ប៉ាតង់ស្តង់ដារជាមូលដ្ឋាន របស់ខ្លួន ហើយព្រមទាំង ទាមទារថ្លៃសិទ្ធិប្រើប្រាស់ ដែលមិនសមហេតុផលទៀតផង តែការចោទប្រកាន់នេះ ត្រូវបានច្រានចោល ដោយតុលាការសហព័ន្ធ ក្នុងរដ្ឋ Wisconsin។
តាមពិត Motorola របស់ Google កំពុងមានប្រៀប ប៉ុន្តែ ដើម្បីបង្ហាញសណ្តានចិត្ត ចង់ផ្សះផ្សារ ជំលោះ Motorola គឺជាភាគីដំបូង ដែលស្នើរទៅ Apple ដើម្បី បញ្ចប់ជំលោះ ដោយប្រើ វិធីផ្សះផ្សារ ក្រៅតុលាការ៕
ប្រភព: Bloomberg
អត្ថបទពេញនិយមប្រចាំខែ:
- [ព័ត៌មាន] សាកល្បងប្រព័ន្ធ BlackBerry 10 នៅលើ iPhone/ iPad របស់អ្នក ល៎មើល!… 498 view(s)
- [ព័ត៌មានក្តៅ] iOS 6.1.3 បានចេញមកហើយ ហើយមិនអាច Jailbreak បាននោះទេ… 383 view(s)
- [ព័ត៌មាន] នាយកប្រតិបត្តិ Nokia លោក Stephen Elop ឡើងសម្ភាសទូរទស្សន៍ ហើយបោះទូរស័ព្ទ iPhone របស់ពិធីករចោល … 374 view(s)
- [ព័ត៌មាន] iPhone ថ្មី នឹងចេញមក ខែមិថុនានេះ ជាមួយ ទំហំអេក្រង់ ផ្សេងគ្នា… 359 view(s)
- [ព័ត៌មាន] ការរចនាម៉ូដពីរជំនាន់ក្រោយ របស់ iPhone ត្រូវបាន Steve Jobs គ្រោងរួចស្រេចហើយ… 345 view(s)
- [ព័ត៌មាន] ចន្លោះប្រហោង សុវត្ថិភាព ពេលចាក់សោរអេក្រង់ថ្មី ត្រូវបានរកឃើញនៅ iOS 6.1.3… 314 view(s)
- [ព័ត៌មាន] p0sixninja ធ្វីតថា គាត់ រកឃើញចន្លោះប្រហោងគ្រប់គ្រាន់ ដើម្បី Jailbreak iOS ថ្មីៗ… 283 view(s)

ចំនួនអ្នកទស្សនា:
| Cambodia | 325092 | |
| South Korea | 10141 | |
| United States | 6544 | |
| Thailand | 5831 | |
| Vietnam | 4730 |
| ចំនួនទស្សនាសរុប: | 363637 |
|---|---|
| ចំនួនទំព័រទស្សនាសរុប: | 1062915 |



















ចូលរួមមតិតាមរយៈ Facebook