Appsfire Deals ណែនាំ កម្មវិធីដែលគេ ចុះថ្លៃ អោយដោនឡូដ ដោយមិនចំណាយប្រាក់
យើងធ្លាប់ណែនាំម្តងហើយ នូវកម្មវិធី AppsGoneFree ដែលនឹង ណែនាំលោកអ្នក នូវបណ្តាកម្មវិធី ដែលម្ចាស់កម្មវិធីគេ បញ្ចុះតំលៃដើមរបស់វា មកជា ឥតគិតថ្លៃ ដើម្បីជំរុញការប្រើប្រាស់ ប៉ុន្តែ ជាមួយនឹង រយៈពេលដោនឡូដ មានកំណត់ ហើយលោកអ្នក អាចដោនឡូដបានដោយ ស៊េរី នៅលើ App Store។ ប៉ុន្តែកម្មវិធី AppsGoneFree នេះ ណែនាំកម្មវិធីមិនសូវច្រើននោះទេ។ ថ្ងៃនេះ យើងសូមណែនាំនូវកម្មវិធីថ្មី មួយឈ្មោះ Appsfire Deals ដែលសម្បូរកម្មវិធីជាង។
តំរូវការជាមូលដ្ឋាន:
- កម្មវិធី Appsfire Deals ដោនឡូដបានពី App Store ឬ iTunes
- iPhone/iPad/iPod Touch ដែលដើរដោយប្រព័ន្ធ iOS 4.3 ឡើងទៅ
- គណនី Apple ID (ចុចដើម្បីមើលវិធីបង្កើត)
វិធីអនុវត្ត
1. ជាដំបូង សូមបើកកម្មវិធី App Store រួចចូលទៅ Search ហើយវាយពាក្យ Appsfire Deals ក្នុងប្រអប់រាវរក។ ចុចលើវា រួចរើសយក INSTALL-> FREE រួចវាយ លេខសំងាត់គណនី Apple ID របស់អ្នក ដើម្បីដំឡើង។



2. បន្ទាប់មក ចុចបើកកម្មវិធី Appsfire Deals នេះ ហើយចុចលើ ឡូហ្គូ Facebook ដើម្បីចុះឈ្មោះ ឬ
ចុចលើពាក្យ “No thanks, I don’t want exclusive deals” ដើម្បីរំលងការចុះឈ្មោះ។ បន្ទាប់មក រើសយក អាយខនណាមួយ ដើម្បីប្រាប់ពី ចំណង់ចំណូលចិត្ត ខ្លួនឯង ឬចុច ប៊ូតុង Skip ដើម្បីរំលង។



3. ពេលចូលដល់ ផ្ទាំងដើមរបស់កម្មវិធី Appsfire Deals មាន ថេបទាំងអស់ 4 គឺ Now Free (កម្មវិធីដែលគេ ចុះតំលៃលក់អោយនៅ $0), Top Free (កម្មវិធីឥតគិតថ្លៃ ដែលមានគេដោនឡូដច្រើន), Price Drops (កម្មវិធីដែលចុះតំលៃភាគរយ) និង Me (កម្មវិធីដែលយើង ធ្លាប់បើកមើល និងចូលចិត្ត)។ អ្វីដែលលោកអ្នក នឹងប្រើប្រាស់ច្រើន គឺក្នុងថេប Now Free។ រំកិលចុះក្រោម ហើយ ស្វែងរកកម្មវិធីណាមួយ ដែលចង់បាន រួចចុចលើវា បន្ទាប់មក ចុចប៊ូតុង FREE នោះវា នឹងនាំលោកអ្នក ទៅកាន់ App Store របស់ Apple។ ចុចប៊ូតុង FREE-> INSTALL ហើយវាយ គណនី Apple ID ដើម្បីដោនឡូដ ជាការស្រេច៕




អត្ថបទពេញនិយមប្រចាំខែ:
- [ព័ត៌មាន] សាកល្បងប្រព័ន្ធ BlackBerry 10 នៅលើ iPhone/ iPad របស់អ្នក ល៎មើល!… 498 view(s)
- [ព័ត៌មានក្តៅ] iOS 6.1.3 បានចេញមកហើយ ហើយមិនអាច Jailbreak បាននោះទេ… 383 view(s)
- [ព័ត៌មាន] នាយកប្រតិបត្តិ Nokia លោក Stephen Elop ឡើងសម្ភាសទូរទស្សន៍ ហើយបោះទូរស័ព្ទ iPhone របស់ពិធីករចោល … 374 view(s)
- [ព័ត៌មាន] iPhone ថ្មី នឹងចេញមក ខែមិថុនានេះ ជាមួយ ទំហំអេក្រង់ ផ្សេងគ្នា… 359 view(s)
- [ព័ត៌មាន] ការរចនាម៉ូដពីរជំនាន់ក្រោយ របស់ iPhone ត្រូវបាន Steve Jobs គ្រោងរួចស្រេចហើយ… 345 view(s)
- [ព័ត៌មាន] ចន្លោះប្រហោង សុវត្ថិភាព ពេលចាក់សោរអេក្រង់ថ្មី ត្រូវបានរកឃើញនៅ iOS 6.1.3… 314 view(s)
- [ព័ត៌មាន] p0sixninja ធ្វីតថា គាត់ រកឃើញចន្លោះប្រហោងគ្រប់គ្រាន់ ដើម្បី Jailbreak iOS ថ្មីៗ… 282 view(s)

ចំនួនអ្នកទស្សនា:
| Cambodia | 323137 | |
| South Korea | 10058 | |
| United States | 6483 | |
| Thailand | 5809 | |
| Vietnam | 4714 |
| ចំនួនទស្សនាសរុប: | 361417 |
|---|---|
| ចំនួនទំព័រទស្សនាសរុប: | 1057592 |



















ចូលរួមមតិតាមរយៈ Facebook