[ព័ត៌មាន] Apple ទទួលបាន ប៉ាតង់ថ្មីចំនួន 2: ប៉ាតង់ រូបភាពមានចលនា ពេលបើកមើល ទំព័រថ្មី និង ស្រោម Smart Case

ក្នុងចំណោមបណ្តា ប៉ាតង់ដែលបានផ្តល់ជូន ដល់ Apple ចំនួន 2 កាលពីថ្ងៃអង្គារ ពីម្សិលមិញនេះ គឺមាន ប៉ាតង់ រូបភាពមានចលនា ពេលបើកមើល ទំព័រថ្មី (ដូចក្នុងកម្មវិធី iBooks) និងស្រោមការពារ របស់ iPad ថ្មី។ ប៉ាតង់ រូបភាពមានចលនា ពេលបើកមើល ទំព័រថ្មី នេះ បានស្នើរសុំតាំងពី ខែធ្នូ ឆ្នាំ 2011 មកម៉្លោះ ហើយវា បង្ហាញនូវរូបភាព សន្លឹកសៀវភៅកោង ដូចពេលយើង បើកមើលទំព័រថ្មី នៅលើ សៀវភៅពិតប្រាកដ ដូចច្នោះដែរ។
រូបភាពមានចលនានេះ ក្រៅពីប្រើនៅក្នុង កម្មវិធី iBooks ក៏ត្រូវបាន យកទៅប្រើ យ៉ាងទូលាយ លើប្រព័ន្ធ iOS 6 រួមមាន កម្មវិធីផែនទី និង ប្រតិទិនជាដើម។

ចំណែក ប៉ាតង់ទី 2 គឺ ប៉ាតង់ ស្រោមការពារ iPad ថ្មី: iPad Smart Case ដែលស្រដៀងនឹង ស្រោម Smart Cover ដែរ ហើយមាន សិុនស័រម៉ាញ៉េទិច ដែលអាចបិទអេក្រង់ ដោយស្វ័យប្រវត្តិ ពេលគ្របគំរបស្រោម៕
ប្រភព: AppleInsider
អត្ថបទពេញនិយមប្រចាំខែ:
- [ព័ត៌មាន] iPhone ថ្មី នឹងចេញមក ខែមិថុនានេះ ជាមួយ ទំហំអេក្រង់ ផ្សេងគ្នា… 359 view(s)
- [ព័ត៌មាន] បច្ចេកវិទ្យាថ្ម Lithium-ion ថ្មី អាចរក្សាថាមពលបានច្រើនជាងមុន រាប់ពាន់ដង ហើយសាកកាន់តែលឿន… 304 view(s)
- [ព័ត៌មាន] Facebook បញ្ចេញកំណែទំរង់ថ្មី 6.0 បន្ថែមមុខងារ ផ្ញើរូបស្ទីកខើ… 244 view(s)
- របៀបឆែកមើល UUID 243 view(s)
- [ព័ត៌មាន] អ្នកផ្គត់ផ្គង់គ្រឿងបន្លាស់អោយ Apple ហៅក្រុមហ៊ុនមួយនេះថាជា “ផ្លែប៉ោមពិស”… 239 view(s)
- [ព័ត៌មាន] តុលាការអាល្លឺម៉ង់ ច្រានចោល ប៉ាតង់ “អូសដើម្បីដោះសោរអេក្រង់” របស់ Apple… 211 view(s)
- [ព័ត៌មាន] ចង់ផឹកកាហ្វេជាមួយ Tim Cook ទេ? គ្រាន់តែចំណាយប្រមាណជាង $1 សែនដុល្លារ ប៉ុណ្ណោះ… 204 view(s)

ចំនួនអ្នកទស្សនា:
| Cambodia | 336315 | |
| South Korea | 10566 | |
| United States | 6912 | |
| Thailand | 5989 | |
| Vietnam | 4817 |
| ចំនួនទស្សនាសរុប: | 376278 |
|---|---|
| ចំនួនទំព័រទស្សនាសរុប: | 1093050 |



















ចូលរួមមតិតាមរយៈ Facebook