www.soklyphone.com

[ព័ត៌មាន] Forstall បដិសេធ មិនចូលរួមប្រជុំជាមួយ Johnathan Ive

apple_scott-forstallរឿងកុន នៅលេងមិនទាន់ចប់ ក្នុង ក្រុមហ៊ុន Apple នៅឡើយទេ។ បើតាមដំណឹងថ្មីៗនេះពី Bloomberg បានអោយដឹងថា អតីតប្រធានគ្រប់គ្រងផ្នែកប្រព័ន្ធ iOS លោក Scott Forstall បានបដិសេធ មិនចូលរួមប្រជុំ ជាមួយ នាយករងផ្នែករចនាម៉ូដ ឧស្សាហកម្ម លោក Johnathan Ive ទេ។ បើតាមប្រភព ផ្ទៃក្នុងពី Apple បានបង្ហើបអោយដឹងថា ទោះកាលជំនាន់ Forstall នៅគ្រប់គ្រងនៅឡើយ ក៏គេ កំរឃើញ អ្នកទាំងពីរ (Forsall និង Ive) នៅក្នុង បន្ទប់ប្រជុំ រួមគ្នា ណាស់។ Bloomberg Business Week បានបន្តទៀតថា មិនត្រឹមតែ Forstall ទេ ដែលធ្វើបែបនេះ សូម្បីតែ Ive ក៏បដិសេធ ក្នុងការប្រជុំ ដែលមាន Forstall នៅក្នុងនោះដែរ។

អតីតនាយកប្រតិបត្តិ Steve Jobs ធ្លាប់ធ្វើជា អ្នកសំរបសំរួលជំលោះរវាង អ្នកទាំងពីរ តែក្រោយ Jobs លាចាកលោកទៅ ជំលោះរបស់ ពួកគេ បានត្រឡប់មក សភាពដើមវិញ ហើយទីបំផុត Tim Cook ដែល ជានាយកប្រតិបត្តិ បច្ចុប្បន្ន ត្រូវសំរេចថា តើគួរទុកម្នាក់ណា ក្នុងចំណោម អ្នកទាំងពីរ។ Cook បានសំរេចទុក Ive ហើយដកដំណែង Forstall ព្រោះ Forstall មិនសូវ មានទំនាក់ទំនងល្អ ជាមួយនឹង កូនចៅក្រោម បង្គាប់បញ្ជារ៕
ប្រភព: Bloomberg Business Week

ចុះផ្សាយក្នុង: ព័ត៌មាន
 
 

អត្ថបទពេញនិយមប្រចាំខែ:

 

ចូលរួមមតិតាមរយៈ Facebook

  • ទំនាក់ទំនងយើង:
  • facebook
  • twitter
  • mail
  • google+

កម្មវិធីរបស់យើង:

ParisHotelMeySangCosmetic song168 How to Create Khmer Apple ID DonationBox.png
Apply to be a Chitika Publisher!
Khmer Unicode

ចំនួនអ្នកទស្សនា:

Cambodia 324471
South Korea 10124
United States 6532
Thailand 5825
Vietnam 4727
ចំនួនទស្សនាសរុប: 362965
ចំនួនទំព័រទស្សនាសរុប: 1061134
Powered By Google Analytics
Download Aurora