[ព័ត៌មាន] Apple ចំណាយ $3.4 ពាន់លានដុល្លារ ទៅលើ ការស្រាវជ្រាវ និងអភិវឌ្ឍន៍

ក្រុមហ៊ុន Apple គឺជា ក្រុមហ៊ុនអេឡិចត្រូនិកយក្ស ដ៏ធំ ហើយក៏ជា អ្នកវិនិយោគម្នាក់ដ៏ធំ ទៅលើ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ បច្ចេកវិទ្យាដែរ។ បើតាមរបាយការណ៍ ដាក់ជូន គណៈកម្មាធិការ Securities and Exchange របស់អាមេរិក សំរាប់ឆ្នាំ 2012 េនះ បានបង្ហាញថា ក្រុមហ៊ុនមួយនេះ បានចំណាយប្រាក់ អស់ជាង $3.4 ពាន់លានដុល្លារ ទៅលើ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ច្រើនជាងឆ្នាំទៅមុន ប្រមាណ $1 ពាន់លានដុល្លារ។
តែទោះជាយ៉ាងណា តួលេខនេះ ក៏នៅតិចជាង ក្រុមហ៊ុន Microsoft ដល់ទៅ 3 ដង។ Microsoft បានចំណាយទៅលើ វិស័យនេះ អស់ប្រមាណ $9.8 ពាន់លានដុល្លារ។ បើមើលតាមតួលេខហើយ យើងមិនទាន់ឃើញថា Windows Phone និង ថេបប៉្លេតថ្មី Surface របស់ Microsoft មានអ្វីថ្មី និងទាក់ទាញជាង iPad, iPod, iPhone និង ម៉ាសីុន Mac របស់ Apple នៅឡើយទេ៕
ប្រភព: AppleInsider
អត្ថបទពេញនិយមប្រចាំខែ:
- [ព័ត៌មាន] បច្ចេកវិទ្យាថ្ម Lithium-ion ថ្មី អាចរក្សាថាមពលបានច្រើនជាងមុន រាប់ពាន់ដង ហើយសាកកាន់តែលឿន… 304 view(s)
- [ព័ត៌មាន] Facebook បញ្ចេញកំណែទំរង់ថ្មី 6.0 បន្ថែមមុខងារ ផ្ញើរូបស្ទីកខើ… 244 view(s)
- [ព័ត៌មាន] អ្នកផ្គត់ផ្គង់គ្រឿងបន្លាស់អោយ Apple ហៅក្រុមហ៊ុនមួយនេះថាជា “ផ្លែប៉ោមពិស”… 239 view(s)
- [ព័ត៌មាន] ចង់ផឹកកាហ្វេជាមួយ Tim Cook ទេ? គ្រាន់តែចំណាយប្រមាណជាង $1 សែនដុល្លារ ប៉ុណ្ណោះ… 204 view(s)
- [ព័ត៌មាន] ចោរទាន់សម័យ ប្រើកម្មវិធីលើស្មាតហ្វូន លួចទិន្នន័យ កាត Credit … 202 view(s)
- [ព័ត៌មាន] Yahoo បញ្ចេញកម្មវិធី Yahoo! Weather និង Yahoo! Mail ថ្មី សំរាប់ iOS… 185 view(s)
- [ព័ត៌មាន] iPhone ថ្មី នឹងចេញមក ខែមិថុនានេះ ជាមួយ ទំហំអេក្រង់ ផ្សេងគ្នា… 178 view(s)

ចំនួនអ្នកទស្សនា:
| Cambodia | 338461 | |
| South Korea | 10639 | |
| United States | 6998 | |
| Thailand | 6038 | |
| Vietnam | 4838 |
| ចំនួនទស្សនាសរុប: | 378724 |
|---|---|
| ចំនួនទំព័រទស្សនាសរុប: | 1098842 |



















ចូលរួមមតិតាមរយៈ Facebook