www.soklyphone.com

[ព័ត៌មានក្តៅ] Apple ប្រកាសពី iPad mini 7.9 អីុង តំលៃចាប់ពី $329

iPad-mini
នាយករង Apple ផ្នែកគ្រប់គ្រងទីផ្សារសកលលោក លោក Phil Schiller ថ្ងៃនេះ បានឡើងលើឆាក ហើយប្រកាសពី ថេបប៉្លេតថ្មី iPad mini ដែលមនុស្សជាច្រើន កំពុងទន្ទឹងរង់ចាំ។ របស់លេងថ្មី របស់ Apple មួយគ្រឿងនេះ មានបំពាក់ដោយ អេក្រង់តូចជាងម៉ូដែលមុន គឺត្រឹមតែ 7.9 អីុង តែប៉ុណ្ណោះ និងមានកំរាស់ 7.2 ម.ម ហើយចំណែកតំលៃវិញ គឺចាប់ផ្តើមពី $329 សំរាប់ម៉ូដែល 16GB WiFi។

 

លក្ខណៈសម្បត្តិ:

កំរាស់ត្រឹម 7.2 ម.ម លោក Schiller បាននិយាយអួតថា iPad mini នេះ គឺស្តើងបិុនដែកខ្មៅអញ្ចឹង ហើយមានទម្ងន់ ប្រមាណ 0.68 ផោន (ប្រមាណ 0.31 គីឡូក្រាម) ស្រាលជាង iPad ថ្មី ដល់ទៅ 68% ងាយស្រួល ក្នុងការប្រើប្រាស់ ដោយប្រើតែដៃម្ខាង តែប៉ុណ្ណោះ។ ចំណែកលក្ខណៈសម្បត្តិទូទៅរបស់វា មានដូចជា អេក្រង់ 7.9 អីុង ជាមួយនឹងទំហំរូបភាព 1024×768 ភិចសែល ដូច iPad 2 ដែរ, បន្ទៈឈីប A5, កាម៉េរា FaceTime HD, កាម៉េរាខាងក្រោយ iSight 5 MP, បច្ចេកវិទ្យា 2G/3G/4G LTE, WiFi, ឌុយតភ្ជាប់ Lighting និងប្រើថ្មបច្ចេកវិទ្យាថ្មី ដែលអាចប្រើបានរហូត 10 ម៉ោង។ ងាកមកផ្នែកទន់វិញ ម៉ូដែលថ្មីនេះ ទ្រទ្រង់ កម្មវិធីជំនួយការសំលេង Siri និងកម្មវិធី iBooks ថ្មី ដែលទ្រទ្រង់ ការរំកិល ដោយស្វ័យប្រវត្តិ។
ipad miniipad mini
 

តំលៃ:

iPad mini មានពីរពណ៌អោយជ្រើសរើស គឺពណ៌ស និងខ្មៅ ហើយនឹងចាប់ផ្តើមលក់ នាថ្ងៃទី 2 ខែវិច្ឋិកា ខាងមុខនេះ សំរាប់ម៉ូដែល WiFi 16GB ($329), WiFi 32GB ($429) និង WiFi 64GB ($529) ចំណែកម៉ូដែលមាន WiFi+GSM+4G វិញ នឹងចាប់ផ្តើមលក់ 1-2 អាទិត្យ ក្រោយម៉ូដែល WiFi ជាមួយនឹងតំលៃចាប់ពី 16GB ($459), 32GB ($559) និង 64GB ($659)។
ipad miniipad mini

អតិថិជន អាចចាប់ផ្តើម កម៉្មង់ទិញវា ពី ហាងទំនិញ Apple ចាប់ផ្តើមពីថ្ងៃទី 26 ខែតុលា ខាងមុខនេះ ហើយវា នឹងមានលក់ដំបូងគេ នៅបណ្តាប្រទេសមួយចំនួន ដូចជា US, Australia, Austria, Belgium, Canada, Czech Republic, Denmark, Finland, France, Germany, Hong Kong, Ireland, Italy, Japan, Korea, Luxembourg, Netherlands, New Zealand, Norway, Poland, Portugal, Singapore, Spain, Sweden, Switzerland និង UK៕

វីដេអូស្តីពី iPad mini:

ប្រភព: Apple

ចុះផ្សាយក្នុង: ព័ត៌មាន, ព័ត៌មានក្តៅ
 
 

អត្ថបទពេញនិយមប្រចាំខែ:

 

ចូលរួមមតិតាមរយៈ Facebook

  • ទំនាក់ទំនងយើង:
  • facebook
  • twitter
  • mail
  • google+

កម្មវិធីរបស់យើង:

ParisHotelMeySangCosmetic song168 How to Create Khmer Apple ID DonationBox.png
Apply to be a Chitika Publisher!
Khmer Unicode

ចំនួនអ្នកទស្សនា:

Cambodia 325092
South Korea 10141
United States 6544
Thailand 5831
Vietnam 4730
ចំនួនទស្សនាសរុប: 363637
ចំនួនទំព័រទស្សនាសរុប: 1062915
Powered By Google Analytics
Download Aurora