www.soklyphone.com

ដាក់រូបភាពក្នុងស៊ុម ឬកែវ ជាមួយកម្មវិធី FotoRus ដោយឥតគិតថ្លៃ

FotoRusជាមួយកម្មវិធី FotoRus លោកអ្នក អាចប្រើវា ដាក់រូបភាពក្នុងរូបភាព (Picture in Picture) បានយ៉ាងស្រស់ស្អាត ហើយវា មានស៊ុមជាច្រើន អោយជ្រើសរើស តុបតែង។ ក្រៅពីេនះ វាក៏អនុញ្ញាតិ អោយលោកអ្នក ដាក់អេហ្វិកផ្សេងៗ ទាំងលើ រូបភាពនៅខាងមុខ និងរូបភាពនៅខាងក្រោយ ផងដែរ។

តំរូវការជាមូលដ្ឋាន:
- iPhone, iPod Touch និង iPad ប្រព័ន្ធ iOS 4.3 ឡើងទៅ
- កម្មវិធី FotoRus ដោនឡូដ ដោយឥតគិតថ្លៃពី App Store ឬ iTunes Store

វិធីប្រើប្រាស់:

1. ជាដំបូង សូមដំឡើង កម្មវិធី FotoRus ជាមុនសិន ដោយ ចូលទៅ App Store-> Search រួចវាយពាក្យ FotoRus។ បន្ទាប់មក ចុចលើវា រួចរើសយក FREE-> INSTALL រួចវាយ គណនី Apple ID របស់លោកអ្នកចូល ដើម្បីចាប់ផ្តើម ដោនឡូដ។
FotoRusFotoRus

2. ក្រោយដោនឡូដចប់ សូមចុចបើកកម្មវិធីនេះ រួចចុច យក Pic-in-Pic ដើម្បីដាក់រូបភាព ក្នុងស៊ុម។ ជ្រើសរើស ប្រភេទស៊ុម ដែលលោកអ្នក ពេញចិត្ត ដោយរំកិល លើរបា ដែលនៅខាងក្រោម។ បន្ទាប់មក ចុចអាយខន រូបភាព ដើម្បីរើស រូបភាព យកមកដាក់។
FotoRusFotoRusFotoRus

3. ចុចលើ រូបភាព ដែលពេញចិត្ត បន្ទាប់មក ដើម្បី ដាក់អេហ្វិកលើរូបភាព សូមរើសយក Both ដើម្បីដាក់អេហ្វិក ទាំងលើ រូបភាពខាងមុខ និងខាងក្រោយ ឬចុចរើសយក Foreground ដើម្បីដាក់អេហ្វិកលើ រូបភាពខាងមុខ និង Background ដើម្បី ដាក់អេហ្វិក លើរូបភាពខាងក្រោយ។
FotoRusFotoRusFotoRusFotoRus

4. ក្រោយដាក់អេហ្វិករួច សូមចុច ប៊ូតុង Save & Share រួចចុច យក OK បើសិនជា លោកអ្នក ចង់ដាក់ ទីតាំងភូមិសាស្ត្រ ភ្ជាប់ជាមួយរូបភាព។ បន្ទាប់មក ជ្រើសរើស បណ្តាញទំនាក់ទំនងសង្គម ដែលចង់ចែករំែលក រួចចុច Home ជាការស្រេច។
FotoRusFotoRusFotoRus

រូបភាពដែលលោកអ្នក បានបង្កើត នឹងត្រូវបាន រក្សាទុក មួយសន្លឹក នៅក្នុង កម្មវិធី Photos-> Camera Roll ដើម្បីទុកប្រើ នៅពេលក្រោយបាន៕
FotoRus

 
 

អត្ថបទពេញនិយមប្រចាំខែ:

 

ចូលរួមមតិតាមរយៈ Facebook

  • ទំនាក់ទំនងយើង:
  • facebook
  • twitter
  • mail
  • google+

កម្មវិធីរបស់យើង:

ParisHotelMeySangCosmetic song168 How to Create Khmer Apple ID DonationBox.png
Apply to be a Chitika Publisher!
Khmer Unicode

ចំនួនអ្នកទស្សនា:

Cambodia 322804
South Korea 10023
United States 6463
Thailand 5801
Vietnam 4711
ចំនួនទស្សនាសរុប: 361004
ចំនួនទំព័រទស្សនាសរុប: 1056607
Powered By Google Analytics
Download Aurora