របៀប ទំលាក់កំណែទំរង់ពី iOS 6 មក iOS 5 សំរាប់ iPhone 3GS និង iPhone 4

សំរាប់លោកអ្នក ដែលប្រើ iPhone 3GS និង iPhone 4 ហើយបានឡើងទៅ iOS 6 និងចង់ទំលាក់មក iOS 5 (5.1.1, 5.0.1, 5.0) វិញ មិនលំបាកនោះទេ តែតំរូវអោយ លោកអ្នក មាន SHSH+APTicket ដែលបាន រក្សា ដោយប្រើកម្មវិធី Redsn0w សំរាប់ កំណែទំរង់ ដែលចង់បញ្ចុះទៅ។ សូមអនុវត្តដូចតទៅ។
តំរូវការជាមូលដ្ឋាន:
- ឯកសារ SHSH កន្ទុយ .shsh សំរាប់ iOS 5.0/ 5.0.1/ 5.1.1 កន្ទុយ .plist ទាញយកបាន ដោយប្រើកម្មវិធី redsn0w (មើលជំហានទី 3, 4, 5 ក្នុងអត្ថបទនេះ: http://wp.me/p1DX6F-1lv)
-កម្មវិធី redsn0w 0.9.14.b2 សំរាប់ប្រព័ន្ធ Windows: www.mediafire.com/?8jklw00zqh0z4j7 ឬសំរាប់ប្រព័ន្ធ Mac OSX: www.mediafire.com/?6bu62hxnr8gk69c
-កម្មវិធី iTunes ដោនឡូដពីទីនេះ: http://www.apple.com/itunes/
-ឯកសារដំឡើងដើមប្រព័ន្ធ iOS 5.1.1 (Stock OS):
>iPhone 4 (GSM): iPhone3,1_5.1.1_9B206_Restore.ipsw
>iPhone 3GS: iPhone2,1_5.1.1_9B206_Restore.ipsw
-ឯកសារដំឡើងដើមប្រព័ន្ធ iOS 5.0.1 (Stock OS):
>iPhone 4 GSM
>iPhone 3GS
-ឯកសារដើមប្រព័ន្ធ iOS 5 Stock OS:
>iPhone 4 GSM
>iPhone 3GS
វិធីអនុវត្ត:
វិធីឆែកមើល SHSH និងបង្កើតឯកសារសំរាប់ដំឡើង:
1. ជាដំបូង យើងត្រូវឆែកមើល ថាតើ ឯកសារ SHSH ដែលមាន កន្ទុយឯកសារ .plist នោះ វាមាន APTicket ក្នុងនោះ ឬអត់។ បើមិនមានទេ គឺមិនអាចប្រើ ទំលាក់បាននោះទេ។
សូមបើក កម្មវិធី redsn0w ដោយយកម៉ៅ Right Click លើវា រួចរើសយក Open ឬ run as administrator។ រួចរើសយក Extras-> SHSH blobs-> Verify បន្ទាប់ ចូលទៅ កាន់ថត ដែលលោកអ្នក បានរក្សា SHSH ពីមុន។
ក្នុងប្រអប់ Verification results បើមានឃ្លាថា APTicket is present and valid មានន័យថា លោកអ្នក អាចប្រើ ឯកសារនេះ ដើម្បីបញ្ចូល ក្នុងឯកសារដំឡើងដើមប្រព័ន្ធ (Stock OS ឬ Firmware) ដែលចង់បញ្ចុះ បានហើយ។





2. បន្ទាប់មក ត្រឡប់មក redsn0w វិញ ហើយម្តងនេះ រើសយក Stitch ដើម្បីបញ្ចូល SHSH ដែលមាន APTicket ក្នុងជំហានទី 1 ខាងលើ ចូលគ្នា បង្កើតជា ឯកសារ សំរាប់ បញ្ចុះ។ ចូរចងចាំថា SHSH សំរាប់កំណែទំរង់ណា គឺអាចប្រើបានតែជាមួយ ឯកសារដំឡើង កំណែទំរង់នោះប៉ុណ្ណោះ។ ក្នុងប្រអប់ IPSW ចុច ប៊ូតុង IPSW ហើយរើសយក ឯកសារដំឡើងដើម ដែលចង់បញ្ចុះ រួចចុច ប៊ូតុង Open។ បន្ទាប់មក ក្នុង ប្រអប់ Blobs ចុចប៊ូតុង Local រួច រើសយក ឯកសារ SHSH កន្ទុយ .plist ដែលបាន ឆែកមើល នៅជំហានទីមួយ រួចចុច Open នោះវា នឹងចាប់ផ្តើម ដេរភ្ជាប់ ឯកសារ ទាំងពីរនេះ ចូលគ្នា តែមួយមិនខាន។ ក្រោយការដេរចប់ លោកអ្នក នឹងទទួលបាន ឯកសារមួយ ដែលមានឈ្មោះវែង ដែល សំរាប់យកប្រើ បញ្ចុះជំនាន់។
បើសិនជា លោកអ្នក បាត់ឯកសារ .plist តែធ្លាប់ បង្ហោះវា ទៅ Cydia កាលពីមុន ក្នុងប្រអប់ Blobs លោកអ្នក អាចរើសយក ប៊ូតុង Cydia អោយវា ទាញយក ឯកសារនេះ ពី Cydia ក៏បាន តែលោកអ្នក ត្រូវដាក់ ទូរស័ព្ទអោយឋិតក្នុង DFU ជាមុនសិន (មើលវិធីចូល DFU Mode នៅខាងក្រោម)







វិធីដាក់ទូរស័ព្ទអោយឋិតក្នុង DFU Mode:
3. មុននឹង ទំលាក់ជំនាន់ សូមដាក់ ទូរស័ព្ទអោយចូល DFU Mode ជាមុនសិន។ ជាដំបូង សូមបើក redsn0w ហើយចូលទៅ Extras-> Pwned DFU បន្ទាប់មក បិទទូរស័ព្ទ របស់លោកអ្នក។ បើលោកអ្នក ចេះធ្វើ DFU ដោយខ្លួនឯង លោកអ្នក អាចធ្វើវា ជាមុន រួចស៊ឹមចុច Next។ តែបើមិនចេះនោះទេ សូមចុច Next រួចមើលតាមការណែនាំដោយ ដោយចុចប៉ូតុង Power (ប៉ូតុងបិទ-បើកទូរស័ព្ទ) អោយជាប់ 3 វិនាទី។ នៅបន្តចុចប៊ូតុង Power រួចហើយចុចប៉ូតុង Home (ប៉ូតុងមូលនៅកណ្តាលខាងក្រោមអេក្រង់) អោយជាប់ប្រមាណ 10 វិនាទី រួចបន្ទាប់មក ព្រលែងប៉ូតុង Power តែនៅចុច ប៉ូតុង Home អោយជាប់ដដែល ប្រមាណ 15 វិនាទី។ វានឹងចេញថា Done! ហើយនៅលើ អេក្រង់លោកអ្នក នឹងចេញផ្ទាំងខ្មៅ ដែលមានន័យថា iPhone របស់លោកអ្នក ស្ថិតក្នុង DFU ហើយ។








វិធីបញ្ចុះជំនាន់ដោយប្រើ iTunes:
4. ក្រោយធ្វើ DFU បានសំរេចហើយ សូមបើក កម្មវិធី iTunes នោះវា នឹងចេញផ្ទាំងថា ទូរស័ព្ទ របស់លោកអ្នក ស្ថិតក្នុង Recovery Mode សូមរើសយក OK។ បន្ទាប់មក ចុចឃី SHIFT សំរាប់ ប្រព័ន្ធ Windows ឬឃី alt option សំរាប់ប្រព័ន្ធ Mac អោយជាប់ មុននឹងចុច ប៊ូតុង Restore។ រួចចូលទៅ រើសយក ឯកសារបញ្ចុះ ដែលយើងបាន បង្កើត កាលពីជំហានទី 2 បន្ទាប់មក ចុច Open នោះវា នឹងចាប់ផ្តើម ការ បញ្ចុះមិនខាន។ ក្រោយពេល បញ្ចុះរួចរាល់ហើយ វានឹង លោតចេញផ្ទាំង iTunes Error (-1)។ សូមចុច OK-> OK រួចបិទ កម្មវិធី iTunes ចោល។





5. បន្ទាប់មក បើក redsn0w រួចរើសយក Extras-> Recovery fix រួចដាក់ ទូរស័ព្ទរបស់លោកអ្នក អោយឋិតក្នុង DFU Mode (មើលជំហានទី 3)។ រង់ចាំមួយសន្ទុះធំ ទំរាំ iPhone របស់លោកអ្នក បើកហួស ឡូហ្គូ ផ្លែប៉ោម និងចូលទៅ ផ្ទាំង Home Screen។






6. បន្ទាប់មក បើក iTunes រួច ដើម្បី Activate រួចរើសយក Set up as a new iPhone រួចចុច ប៊ូតុង Continue-> Done ជាការស្រេច។



វិធី Jailbreak:
7. ដើម្បី Jailbreak សូមបើកកម្មវិធី redsn0w រួចរើសយក Jailbreak-> No រួចរង់ចាំ មួយសន្ទុះ ទំរាំ iPhone បិទបើក ហើយលោតចេញ អាយខន Cydia៕


អត្ថបទពេញនិយមប្រចាំខែ:
- [ព័ត៌មាន] សាកល្បងប្រព័ន្ធ BlackBerry 10 នៅលើ iPhone/ iPad របស់អ្នក ល៎មើល!… 493 view(s)
- [ព័ត៌មានក្តៅ] iOS 6.1.3 បានចេញមកហើយ ហើយមិនអាច Jailbreak បាននោះទេ… 381 view(s)
- [ព័ត៌មាន] នាយកប្រតិបត្តិ Nokia លោក Stephen Elop ឡើងសម្ភាសទូរទស្សន៍ ហើយបោះទូរស័ព្ទ iPhone របស់ពិធីករចោល … 371 view(s)
- [ព័ត៌មាន] Schiller ចេញមក បង្អាប់ ប្រព័ន្ធ Android ម្តងទៀត មុន Samsung ចេញ Galaxy S IV… 345 view(s)
- [ព័ត៌មាន] ការរចនាម៉ូដពីរជំនាន់ក្រោយ របស់ iPhone ត្រូវបាន Steve Jobs គ្រោងរួចស្រេចហើយ… 342 view(s)
- [ព័ត៌មាន] iPhone ថ្មី នឹងចេញមក ខែមិថុនានេះ ជាមួយ ទំហំអេក្រង់ ផ្សេងគ្នា… 328 view(s)
- [ព័ត៌មាន] ចន្លោះប្រហោង សុវត្ថិភាព ពេលចាក់សោរអេក្រង់ថ្មី ត្រូវបានរកឃើញនៅ iOS 6.1.3… 313 view(s)

ចំនួនអ្នកទស្សនា:
| Cambodia | 321855 | |
| South Korea | 9983 | |
| United States | 6431 | |
| Thailand | 5789 | |
| Vietnam | 4705 |
| ចំនួនទស្សនាសរុប: | 359909 |
|---|---|
| ចំនួនទំព័រទស្សនាសរុប: | 1053972 |



















ចូលរួមមតិតាមរយៈ Facebook