www.soklyphone.com

Maps+ ជំរើស កម្មវិធីផែនទី Google Maps ដ៏ល្អមួយ ជំនួសអោយ កម្មវិធី Maps របស់ប្រព័ន្ធ iOS 6

Maps+សំរាប់លោកអ្នក ដែលប្រើ iOS 6 ហើយចង់ប្រើផែនទី Google Maps ដែល សម្បូរទិន្នន័យជាង ថ្ងៃនេះ វិុបសាយ ioskhmer.com យើងខ្ញុំ សូមធ្វើការ ណែនាំ នូវកម្មវិធី ផែនទីមួយ ឈ្មោះ Maps+ ដែលជា ជំរើសបណ្តោះអាសន្ន ខណៈដែល Apple កែកុន កម្មវិធីផែនទីរបស់ខ្លួន។ កម្មវិធីនេះ អាចប្រើ មុខងារមូលដ្ឋាន ដោយឥតគិតថ្លៃ ហើយបើ ពេញចិត្ត អាចទិញវា ក្នុងតំលៃ $2.99 នៅពេលក្រោយបាន។

- កម្មវិធី Maps+ v.1.3.3 ដោយឡូដបានពី App Store
- iPhone, iPad និង iPod Touch iOS 4.3 ឡើងទៅ និងភ្ជាប់អីុនធើណែត ជាស្រេច

វិធីដំឡើង និងកំណត់ដំបូង:

1. ជាដំបូង សូមចូលទៅ App Store-> Search រួចវាយពាក្យ Maps+ -> Free-> Install រួចវាយ គណនី Apple ID របស់ លោកអ្នកចូល។ ក្រោយ ដោនឡូដ រួច សូមបើកប្រើវា។ វានឹងចេញផ្ទាំង អោយ Unlock ដោយទិញក្នុងតំលៃ $2.99 សូមចុច Later ដើម្បីរំលងវា។
Maps+Maps+MapsMaps

2. បន្ទាប់មក ចុចប៊ូតុង … (ប៊ូតុង More) ដែលនៅខាងក្រោម-ស្តាំគេ។ រួចចុច ប៊ូតុង Edit បន្ទាប់មក ចុចយក អាយខន រួចអូសវា ទៅកាន់ ប្រអប់ទំនេរ ដែលនៅ ខាងក្រោម។ ក្រោមធ្វើការ អូសរួច សូមចុចប៊ូតុង Done-> Close។
MapsMapsMapsMaps
Maps

3. ចុចប៊ូតុង Locate Me ហើយចុច OK បើវា លោតផ្ទាំង ចង់ប្រើ ទីតាំងបច្ចុប្បន្នរបស់យើង។ នោះ លោកអ្នក នឹងបានឃើញ ផែនទី Google Maps ជាមួយនឹង ទីតាំងបច្ចុប្បន្ន របស់លោកអ្នក មិនខាន។
MapsMapsMaps
 

សរុបសេចក្តី

សំរាប់ លោកអ្នក ដែលមានតំរូវការ គ្រាន់តែ ចង់បង្ហាញទីតាំងរបស់ខ្លួន ដែលមាន ព័ត៌មានគ្រប់គ្រាន់ ដូចកម្មវិធី Apple Maps មុន iOS 6 (កម្មវិថីផែនទីចាស់ ដែលប្រើផែនទី Google) កម្មវិធី Maps+ ពិតជា អាចបំពេញតំរូវការបាន តែយើង សូមមិនណែនាំ អោយទិញយកទេ (Settings-> Unlock Limitations) ព្រោះ វាមិនទាន់មាន មុខងារពេញលេញ របស់ផែនទី Google Maps នៅឡើយ។
កង្វះខាតទាំងនោះ មានដូចជា:
- ការបង្ហាញទីតាំង របស់លោកអ្នក អាចនឹងមិនត្រឹមត្រូវ
- ការស្វែងរកទីតាំង មានលទ្ធភាពកំណត់ (ទីតាំងខ្លះ អាចរកឃើញ ពេលប្រើកម្មវិធី Apple Maps មុន iOS 6 តែ រកមិនឃើញ នៅក្នុងកម្មវិធីនេះ ទៅវិញ)
- មិនមាន ការបង្ហាញខ្សែនាំផ្លូវ ដោយស្វ័យប្រវត្តិ (Automatic Routing) ដូចកម្មវិធី Apple Maps មុន iOS 6 តែអាច ធ្វើការកំណត់ ការនាំផ្លូវ ដោយខ្លួនឯងបាន

 
 
 

ចូលរួមមតិតាមរយៈ Facebook

  • ទំនាក់ទំនងយើង:
  • facebook
  • twitter
  • mail
  • google+

កម្មវិធីរបស់យើង:

ParisHotelMeySangCosmetic song168 How to Create Khmer Apple ID DonationBox.png
Apply to be a Chitika Publisher!
Khmer Unicode

ចំនួនអ្នកទស្សនា:

Cambodia 321855
South Korea 9983
United States 6431
Thailand 5789
Vietnam 4705
ចំនួនទស្សនាសរុប: 359909
ចំនួនទំព័រទស្សនាសរុប: 1053972
Powered By Google Analytics
Download Aurora