ស្វែងយល់ត្រួសៗពី ប្រព័ន្ធ iOS 6 GM (វគ្គបញ្ចប់)
…តពីវគ្គមុន: http://wp.me/p1DX6F-1MG
ការរួមបញ្ចូល Facebook:
Facebook ឥឡូវ ត្រូវបានគេ រួមបញ្ចូល ក្នុងប្រព័ន្ធ ដូច Twitter ដែរ។ ចូលទៅ Settings-> Facebook ហើយចុច INSTALL បើអ្នក មិនទាន់ដំឡើងវា បន្ទាប់មក វាយ គណនី និងលេខសំងាត់ Facebook ចូល រួចចុច Sign In។ នោះវា នឹងចេញផ្ទាំង ប្រាប់ថា វានឹង បញ្ចូល លេខទំនាក់ទំនង មិត្តភក្តិ ពី Facebook ចូលសៀវភៅទូរស័ព្ទអ្នក, បញ្ចូលព្រឹត្តិការណ៍របស់មិត្តិភក្តិ ក្នុង Facebook (ដូចជាថ្ងៃកំណើត) ចូល ប្រតិទិន និង បើកលទ្ធភាព អោយ លោកអ្នក បង្ហោះរូបភាពពី កម្មវិធី Photos ចូល Facebook ជាដើម។




ក្រោយ Sign In រួច… ពេលលោកអ្នក បើកកម្មវិធី Photos ហើយចុចប៊ូតុង Share នោះ លោកអ្នក នឹងឃើញ ប៊ូតុង Facebook មិនខាន។




កម្មវិធីទូរស័ព្ទ Phone:
ការផ្លាស់ប្តូរ របស់ កម្មវិធី ទូរស័ព្ទ ឃើញមាន នៅពេល ហៅចូលប៉ុណ្ណោះ។ ពេលមានគេ ហៅចូលមក លោកអ្នក ឥឡូវ មានជំរើស អាច មិនលើក ហើយឆ្លើយតបជាសារវិញ និងអាចមិនលើក ហើយកំណត់អោយដាស់តឿន ណាពេលក្រោយបាន។ ចំណែក ការផ្លាស់ប្តូរ មួយទៀត គឺ មុខងារ FaceTime ឥឡូវ អាចប្រើបាន នៅលើ បណ្តាញ 3G ហើយ ដូចនេះ លោកអ្នក មិនចាំបាច់ដំឡើង កម្មវិធីបន្ថែម FaceBreak ឬ 3G Unrestrictor ពី Cydia ទៀតទេ។


កម្មវិធីថតរូប Camera:
ងាកមក កម្មវិធីថតរូបវិញ… កាលពីការ ប្រកាសពី iPhone 5 Apple បានបង្ហាញមុខងារ ថតបណ្តោយវែង Panorama តែមិនបានប្រាប់ថា មុខងារនេះ មានសំរាប់តែ iPhone 5, iPhone 4S, និង iPod touch ជំនាន់ទី 5 នោះទេ។ នេះ អាចនឹងធ្វើអោយ អ្នកប្រើ iPhone 4 ខកចិត្ត មិនស្ទើរនោះទេ។
មុខងារកាម៉េរា ក្នុងប្រព័ន្ធ iOS 6 សំរាប់ iPhone 4 vs. iPhone 4S:


កម្មវិធីផែនទីថ្មី Maps:
កម្មវិធីផែនទី Maps អាចនិយាយបានថា ជាកម្មវិធីថ្មី ព្រោះ Apple លែងប្រើ ទិន្នន័យផែនទីពី Google ទៀតហើយ ដោយងាកមកប្រើ ទិន្នន័យរបស់ ក្រុមហ៊ុន TomTom វិញ។ សំរាប់ អ្នកប្រើប្រាស់ ដែលប្រើ នៅកម្ពុជា អាចនឹងខកចិត្តបន្តិច ព្រោះ ភាពលំអិតនៃផែនទីរបស់ TomTom មិនល្អ ដូចរបស់ Google នោះទេ ហើយ ការរកផ្លូវ (Route) ក៏វា មិនទ្រទ្រង់ដែរ។ កម្មវិធីផែនទីថ្មី Maps នេះ មានមុខងារ នាំផ្លូវដោយដោយសំលេង និងផែនទី ជាលក្ខណៈ 3D តែអាចប្រើបានតែ នៅលើ iPhone 4S, iPhone 5, iPad 2 ឬម៉ូដែលក្រោយនេះ និង iPod touch ជំនាន់ទី 5 តែប៉ុណ្ណោះ។
ផែនទី Google បើកក្នុង Safari និងផែនទី Maps ថ្មី ដែលប្រើទិន្នន័យ TomTom:


វីដេអូបង្ហាញពីមុខងារ នាំផ្លូវដោយសំលេង របស់ប្រព័ន្ធ iOS 6:
កម្មវិធីចាក់ចំរៀង Music:
កម្មវិធីចាក់ចំរៀង មានការផ្លាស់ប្តូរ ពណ៌ថ្មី ដោយប្រើពណ៌ ប្រផេះច្រើន។




សរុបសេចក្តី:
បើប្រៀបធៀប នឹង iOS 5 GM យើងឃើញថា iOS 6 GM មានបញ្ហាច្រើនជាង ព្រោះជួនកាល បើកកម្មវិធីមិនចេញ ជួនកាលប្រើពេលយូរ ក្នុងការទាញយក ទិន្នន័យ និងជួនកាល គាំងទៀតផង (ឧ. Facebook និង Twitter)។ តែយើងសង្ឃឹមថា កំណែទំរង់ផ្លូវការ iOS 6 នឹងមាន ភាពរលូន ជាងនេះ។ ចំណែកមុខងារថ្មីៗ ដូចជា ការរួមបញ្ចូល Facebook, ការបើក FaceTime សំរាប់ប្រព័ន្ធ 3G, មុខងារ Panorama, ផែនទីដែលទ្រទ្រង់ការនាំផ្លូវ និង 3D ពិតជា នឹងត្រូវចិត្តច្រើន សំរាប់អ្នក ប្រើ iPhone 4s, iPod Touch ជំនាន់ទី 4 និង iPad 2 ឡើងទៅ តែសំរាប់ អ្នកប្រើ iPhone 4 អាចនឹង ស្រងាកចិត្ត បន្តិចហើយ។ គួររំលឹកដែរថា ភាសា និងឃីប៊តខ្មែរ មិនទាន់ ទ្រទ្រង់នៅឡើយទេ ក្នុងប្រព័ន្ធថ្មីនេះ។
ប្រព័ន្ធ iOS 6 នេះ មានគំរោង នឹងដាក់ចេញ ជាសាធារណៈ នាថ្ងៃទី 19 ខាងមុខនេះ ហើយអាចប្រើបាន ជាមួយ iPhone 3GS, iPhone 4, iPhone 4S, iPhone 5, iPad 2, iPad ថ្មី, iPod Touch ជំនាន់ទី 4 និង ជំនាន់ទី 5៕
ប្រភពសំអាង: Apple.com
អត្ថបទពេញនិយមប្រចាំខែ:
- [ព័ត៌មាន] សាកល្បងប្រព័ន្ធ BlackBerry 10 នៅលើ iPhone/ iPad របស់អ្នក ល៎មើល!… 498 view(s)
- [ព័ត៌មានក្តៅ] iOS 6.1.3 បានចេញមកហើយ ហើយមិនអាច Jailbreak បាននោះទេ… 383 view(s)
- [ព័ត៌មាន] នាយកប្រតិបត្តិ Nokia លោក Stephen Elop ឡើងសម្ភាសទូរទស្សន៍ ហើយបោះទូរស័ព្ទ iPhone របស់ពិធីករចោល … 374 view(s)
- [ព័ត៌មាន] iPhone ថ្មី នឹងចេញមក ខែមិថុនានេះ ជាមួយ ទំហំអេក្រង់ ផ្សេងគ្នា… 359 view(s)
- [ព័ត៌មាន] ការរចនាម៉ូដពីរជំនាន់ក្រោយ របស់ iPhone ត្រូវបាន Steve Jobs គ្រោងរួចស្រេចហើយ… 345 view(s)
- [ព័ត៌មាន] ចន្លោះប្រហោង សុវត្ថិភាព ពេលចាក់សោរអេក្រង់ថ្មី ត្រូវបានរកឃើញនៅ iOS 6.1.3… 314 view(s)
- [ព័ត៌មាន] p0sixninja ធ្វីតថា គាត់ រកឃើញចន្លោះប្រហោងគ្រប់គ្រាន់ ដើម្បី Jailbreak iOS ថ្មីៗ… 282 view(s)

ចំនួនអ្នកទស្សនា:
| Cambodia | 323137 | |
| South Korea | 10058 | |
| United States | 6483 | |
| Thailand | 5809 | |
| Vietnam | 4714 |
| ចំនួនទស្សនាសរុប: | 361417 |
|---|---|
| ចំនួនទំព័រទស្សនាសរុប: | 1057592 |



















ចូលរួមមតិតាមរយៈ Facebook