ស្វែងយល់ត្រួសៗពី ប្រព័ន្ធ iOS 6 GM (ភាគមួយ)
ក្រោយប្រកាសពី iPhone 5 កាលពីថ្ងៃទី 12 ខែកញ្ញា កន្លងទៅ ក្រុមហ៊ុន Apple ទីបំផុត បានបញ្ចេញ iOS 6 កំណែទំរង់ GM ឬ Golden Master ហើយ ដែលនេះ គឺជា កំណែទំរង់ចុងក្រោយមុន នឹងចេញ iOS 6 ជា សាធារណៈ។ ជាផ្លូវការ Apple តំរូវអោយ លោកអ្នក ជាអ្នកអភិវឌ្ឍកម្មវិធី iOS និងប្រើគណនី អ្នកអភិវឌ្ឍនេះ ទើបដំឡើង iOS 6 GM បាន តែយើង ក៏បានដឹងថា មានវិធីដំឡើង កំណែទំរង់នេះ ដោយមិនចាំបាច់មាន គណនីអ្នកអភិវឌ្ឍកម្មវិធីដែរ (បើចង់ដឹង សូម Google ពីវា)។ ក្រុមការងារយើង បានដំឡើងទៅកាន់ កំណែទំរង់ iOS 6 GM ហើយមកមើលថា តើវា មានអ្វីប្លែកខ្លះពី iOS 5.1.1។
ការដំឡើង:
វិធីដំឡើង គឺដំឡើងធម្មតាតាមរយៈកម្មវិធី iTunes ហើយការដំឡើង អាចចំណាយពេល រហូតមួយម៉ោង។


ផ្ទាំងស្វាគមន៍ដំបូង:
ក្រោយដំឡើងរួច លោកអ្នក នឹងមកដល់ផ្ទាំងស្វាគមន៍ដំបូង ហើយមើលទៅ មិនមានអ្វីខុសប្លែកពី កំណែទំរង់ចាស់ iOS 5 នោះទេ។ iOS 6 នឹងមានជំរើស អោយលោកអ្នក កំណត់ភ្ជាប់ WiFi, បើកសេវាទីតាំងភូមិសាស្ត្រ, យល់ស្របនឹងគោលការណ៍របស់ Apple និងបើកមុខងារ តាមដានកំហុសឆ្គងប្រព័ន្ធជាដើម។ ក្រោយពេល ជ្រើសរើសថា គួរបើកអ្វីខ្លះហើយ នោះលោកអ្នក នឹងអាចចាប់ផ្តើមប្រើវាបាន ដោយចុចប៊ូតុង Start Using iPhone។




ផ្ទាំង Home Screen:
មកដល់ផ្ទាំង Home Screen នោះអ្នក នឹងចាប់អារម្មណ៍ រូបភាពតាំងជញ្ជាំងថ្មី តំណាងអោយ iOS 6 ហើយក្រៅពីនេះ អ្វីដែលលោកអ្នក អាចនឹង មិនចាប់អារម្មណ៍ថា បាត់ គឺ អាយខន កម្មវិធី YouTube ព្រោះ Apple បានសំរេចដកវាចេញពីប្រព័ន្ធខ្លួន ដោយទុក អោយ Google បង្កើតកម្មវិធីនេះ ដោយខ្លួនឯង និងបង្ហោះវា នៅ App Store។ ចំណែកអ្វីដែលថ្មី គឺកម្មវិធីកាបូបឌីជីថល Passbook ដែលនឹង ដើរតួរជា អ្នកគ្រប់គ្រង សំបុត្រ និងកាតឌីជីថល ដូចជា សំបុត្រយន្តហោះ, សំបុត្រកុន និងបណ្ណ័បញ្ចុះតំលៃជាដើម ហើយម្តងទៀត វា គឺជាសំបុត្រ ឌីជីថល។ ក្រៅពីនេះ មិនមានការកែប្រែអ្វីផ្សេងទៀតទេ ទាក់ទងនឹង អាយខន និងផ្ទាំង Home Screen ទេ។



ហាងទំនិញ App Store:
មើលពីក្រៅ ហាក់មានអារម្មណ៍ មិនសូវមានអ្វី ផ្លាស់ប្តូរច្រើន តែតាមពិត ការផ្លាស់ប្តូរ មាននៅក្នុងកម្មវិធី ឯណោះទេ។ បើកកម្មវិធី ហាងទំនិញ App Store នោះ អ្នកនឹងបានឃើញ ការតំរៀបថ្មី មិនខាន។ មកត្រង់ថេប Featured ម្តងនេះ Apple បានសំរេច ប្រើផ្ទាំងរំកិល មានចលនា នៅផ្នែកខាងលើ ដើម្បីបង្ហាញពី កម្មវិធីដែលគួរអោយចាប់អារម្មណ៍ ដូចជា កម្មវិធីឥតគិតថ្លៃ App of The Week, App Starter Kit និង Game Starter Kit ជាដើម។ ចំណែកផ្នែកខាងក្រោម គឺបង្ហាញពីកម្មវិធី ជាជួរបណ្តោយ ហើយ អាចអូសរំកិល ឆ្វេង-ស្តាំបាន ខុសពី iOS 5 ដែលបង្ហាញកម្មវិធីជាជួរពីលើចុះក្រោម។ ថេប Top 25 កាលពីជំនាន់ iOS 5 ត្រូវបាន គេ ផ្លាស់ប្តូរជា Top Charts ចំណែក ថេប Categories ត្រូវបានគេ ផ្លាស់ទៅជា ប៊ូតុងនៅខាងលើ និងបន្ថែមថេប Genius (មុខងារណែនាំឈ្មោះកម្មវិធី តាមរយៈ ការសិក្សាពី បណ្តាកម្មវិធី ដែលអ្នកបានដំឡើង) ជំនួសវិញ។ ចំណែក ការរាវរក ក៏មាន ការផ្លាស់ប្តូរថ្មី ដែរ។ រាល់លទ្ធផលនៃការរាវរក នឹងបង្ហាញជា លក្ខណៈកាត ហើយមានប៊ូតុង ដំឡើងភ្ជាប់មក ជាមួយស្រេច។




ហាងទំនិញ App Store ថ្មីនេះ មានភាពងាយស្រួលក្នុងការដំឡើងកម្មវិធីជាងមុន ដោយ មិនតំរូវអោយ លោកអ្នក វាយគណនី Apple ID របស់លោកអ្នក ច្រើនដងនោះទេ គឺគ្រាន់តែ ចុច ប៊ូតុង INSTALL នោះវា នឹងចាប់ផ្តើម ការដំឡើងតែម្តង។




…នៅមានត: http://wp.me/p1DX6F-1NX
អត្ថបទពេញនិយមប្រចាំខែ:
- [ព័ត៌មាន] សាកល្បងប្រព័ន្ធ BlackBerry 10 នៅលើ iPhone/ iPad របស់អ្នក ល៎មើល!… 498 view(s)
- [ព័ត៌មានក្តៅ] iOS 6.1.3 បានចេញមកហើយ ហើយមិនអាច Jailbreak បាននោះទេ… 383 view(s)
- [ព័ត៌មាន] នាយកប្រតិបត្តិ Nokia លោក Stephen Elop ឡើងសម្ភាសទូរទស្សន៍ ហើយបោះទូរស័ព្ទ iPhone របស់ពិធីករចោល … 373 view(s)
- [ព័ត៌មាន] iPhone ថ្មី នឹងចេញមក ខែមិថុនានេះ ជាមួយ ទំហំអេក្រង់ ផ្សេងគ្នា… 359 view(s)
- [ព័ត៌មាន] Schiller ចេញមក បង្អាប់ ប្រព័ន្ធ Android ម្តងទៀត មុន Samsung ចេញ Galaxy S IV… 346 view(s)
- [ព័ត៌មាន] ការរចនាម៉ូដពីរជំនាន់ក្រោយ របស់ iPhone ត្រូវបាន Steve Jobs គ្រោងរួចស្រេចហើយ… 345 view(s)
- [ព័ត៌មាន] ចន្លោះប្រហោង សុវត្ថិភាព ពេលចាក់សោរអេក្រង់ថ្មី ត្រូវបានរកឃើញនៅ iOS 6.1.3… 313 view(s)

ចំនួនអ្នកទស្សនា:
| Cambodia | 322415 | |
| South Korea | 10002 | |
| United States | 6445 | |
| Thailand | 5796 | |
| Vietnam | 4709 |
| ចំនួនទស្សនាសរុប: | 360541 |
|---|---|
| ចំនួនទំព័រទស្សនាសរុប: | 1055540 |



















ចូលរួមមតិតាមរយៈ Facebook