[ព័ត៌មានក្តៅ] Apple ប្រកាសពី iPhone 5 និងអ្វីដែលអ្នក គួរដឹងពីវា
ទីបំផុត Apple បានប្រកាសពីវាហើយ ហើយវាមាន ឈ្មោះជា ផ្លូវការថា “iPhone 5″។
iPhone 5 និងផ្នែករឹងរបស់វា:
iPhone 5 មានអេក្រង់ Retina ទំហំ 4 អីុង ធំជាង ម៉ូដែលមុនៗ ហើយមានទំហំបង្ហាញរូបភាព 1136×640 ភិចសែល ជាមួយនឹងភាពហ្មត់ 326 ppi (ភិចសែលក្នុងមួយអីុង) និងវិមាត្រ 16:9។ ទ្រវែងជាងមុន iPhone5 អាចបង្ហាញ អាយខន កម្មវិធី បាន 6 ជួរ លើសម៉ូដែលមុនៗ មួយជួរ។

iPhone 5 ផលិតឡើងដោយប្រើ កញ្ចក់ និងអាលុយមីញ៉ូម ដូច 4/4S ដែរ ប៉ុន្តែវា មានកំរាស់ស្តើងជាងមុន ត្រឹមតែ 7.6 ម.ម និងទម្ងន់ស្រាលត្រឹមតែ 112 ក្រាមប៉ុណ្ណោះ ខណៈដែល iPhone 4S មានកំរាស់ 9.3 ម.ម និងទម្ងន់ 140 ក្រាម។ សំរាប់មុខងារ ដទៃទៀតរបស់ iPhone 5 មានដូចជា បច្ចេកវិទ្យា 4G LTE, បន្ទៈឈីបថ្មី A6 លឿនជាងមុនពីរដង, ប្រព័ន្ធប្រតិបត្តិការណ៍ iOS6, កាម៉េរាថ្មី 8 MP ដែលអាចថតរូបក្នុងទីដែលមានពន្លឺតិចបានយ៉ាងល្អ ដោយមិនចាំបាច់បើកភ្លើង Flash និងមានល្បឿនចាប់យករូបភាព 40% បានលឿនជាងមុន និង ឌុយដោត USB តូចជាងមុន ឈ្មោះ Lightning Connector ជាដើម។
iPhone 5 នឹងចេញលក់ក្នុងថ្ងៃទី 21 កញ្ញា ខាងមុខនេះ នៅតំបន់មួយចំនួនដូចជា អាមេរិក, កាណាដា, ជប៉ុន, អង់គ្លេស, អាល្លឺម៉ង់, បារាំង, អូស្ត្រាលី, ហុងកុង និងសិងហ្គាពួរ ហើយមានទំហំ 3 អោយជ្រើសរើស គឺ 16GB, 32GB និង 64GB។

ប្រព័ន្ធប្រតិបត្តិការណ៍ iOS 6:
ប្រព័ន្ធប្រតិបត្តិការណ៍ iOS 6 នឹងនាំមកជាមួយនូវ មុខងារថ្មីៗជាច្រើន ហើយមុខងារសំខាន់ៗ មានដូចជា ការប្រើប្រាស់ កម្មវិធីផែនទីថ្មី ជំនួសអោយ ផែនទីចាស់របស់ Google, ការរួមបញ្ចូលមុខងារ Facebook, មុខងារ FaceTime នៅលើបណ្តាញ 3G និង កម្មវិធីកាបូបលុយឌីជីថល Passbook ជាដើម។ ប្រព័ន្ធ iOS 6 នឹងមានដាក់អោយប្រើជា សាធារណៈ នាថ្ងៃទី 19 កញ្ញា ខាងមុខនេះ៕
វីដេអូអំពី iPhone 5:
អត្ថបទពេញនិយមប្រចាំខែ:
- [ព័ត៌មាន] សាកល្បងប្រព័ន្ធ BlackBerry 10 នៅលើ iPhone/ iPad របស់អ្នក ល៎មើល!… 497 view(s)
- [ព័ត៌មានក្តៅ] iOS 6.1.3 បានចេញមកហើយ ហើយមិនអាច Jailbreak បាននោះទេ… 382 view(s)
- [ព័ត៌មាន] នាយកប្រតិបត្តិ Nokia លោក Stephen Elop ឡើងសម្ភាសទូរទស្សន៍ ហើយបោះទូរស័ព្ទ iPhone របស់ពិធីករចោល … 372 view(s)
- [ព័ត៌មាន] iPhone ថ្មី នឹងចេញមក ខែមិថុនានេះ ជាមួយ ទំហំអេក្រង់ ផ្សេងគ្នា… 352 view(s)
- [ព័ត៌មាន] Schiller ចេញមក បង្អាប់ ប្រព័ន្ធ Android ម្តងទៀត មុន Samsung ចេញ Galaxy S IV… 345 view(s)
- [ព័ត៌មាន] ការរចនាម៉ូដពីរជំនាន់ក្រោយ របស់ iPhone ត្រូវបាន Steve Jobs គ្រោងរួចស្រេចហើយ… 342 view(s)
- [ព័ត៌មាន] ចន្លោះប្រហោង សុវត្ថិភាព ពេលចាក់សោរអេក្រង់ថ្មី ត្រូវបានរកឃើញនៅ iOS 6.1.3… 313 view(s)

ចំនួនអ្នកទស្សនា:
| Cambodia | 321855 | |
| South Korea | 9983 | |
| United States | 6431 | |
| Thailand | 5789 | |
| Vietnam | 4705 |
| ចំនួនទស្សនាសរុប: | 359909 |
|---|---|
| ចំនួនទំព័រទស្សនាសរុប: | 1053972 |



















ចូលរួមមតិតាមរយៈ Facebook