www.soklyphone.com

គន្លឹះទាំង 8 ក្នុងការប្រើប្រាស់ កាសស្តាប់ចំរៀង iPhone

Apple-iPhone-Headsetជារៀងរាល់ថ្ងៃ អ្នកបានប្រើ iPhone ដើម្បីលើកនិយាយទូរស័ព្ទ តែអ្នក ប្រហែលជា មិនចាប់អារម្មណ៍ ផលប្រយោជន៍ របស់ កាសស្តាប់ត្រចៀកវា ទេ។ កាស iPhone មានប្រយោជន៍ប្រើការ ច្រើនជាង កាសរបស់ទូរស័ព្ទដទៃ (ចឹងហើយទើបថ្លៃ ប្រមាណ $30) ដូចនេះ យើងគួររៀនទាញប្រយោជន៍ពីវា។ ខាងក្រោមនេះ គឺជា គន្លឹះមួយចំនួន ក្នុងការប្រើប្រាស់ កាសស្តាប់ចំរៀង iPhone:
 

Apple-iPhone-Headset

ពេលមានគេ ទេរចូល:

1. លើក និងបញ្ចប់ការសន្ទនា: ចុចប៊ូតុងកណ្តាល ម្តង ពេលមានគេ ទេរចូល ដើម្បីលើកទូរស័ព្ទ និងចុចវា ម្តងទៀត ដើម្បីបិទការសន្ទនា
2. បដិសេធការទេរចូល: ចុចប៊ូតុងកណ្តាល ប្រមាណ 2 វិនាទី រួចព្រលែងវា ដើម្បី បដិសេធការហៅចូល
3. លើកទូរស័ព្ទខ្សែទីពីរ: ពេលកំពុងសន្ទនា ហើយមាន គេ ទេរចូលមួយទៀត (ខ្សែទីពីរ) ចុចប៊ូតុងកណ្តាលម្តង ដើម្បីទុកខ្សែទីមួយ អោយរង់ចាំ ហើយលើក ខ្សែទីពីរ ឬចុចប៊ូតុងកណ្តាល ប្រមាណ 2 វិនាទី រួចព្រលែងវា ដើម្បី បដិសេធការហៅចូល របស់ខ្សែទីពីរ

បើកស្តាប់ចំរៀង:

4. ចាក់ចំរៀង: ចុចប៊ូតុងកណ្តាល ម្តង ដើម្បីចាក់បទចំរៀង និងចុចវា ម្តងទៀត ដើម្បីបិទចំរៀង
5. រំលងទៅបទមុខ ឬក្រោយ: ពេលកំពុងស្តាប់ចំរៀង ចុចប៊ូតុងកណ្តាល ពីរដង ដើម្បីរំលងទៅបទមុខ ឬចុចប៊ូតុងកណ្តាល បីដង ដើម្បីត្រឡប់មក បទពីមុន
6. ចុចប៊ូតុង + ឬ – ដើម្បីដំឡើង ឬបន្ថយសម្លេងចំរៀង

បើកកម្មវិធីបញ្ជារដោយសម្លេង:

7. បើកកម្មវិធីបញ្ជារដោយសម្លេង: ចុចប៊ូតុងកណ្តាល អោយយូរ ដើម្បីបើកកម្មវិធី⁣បញ្ជារដោយសម្លេង Voice Control សំរាប់ iPhone 3GS/4 ឬ Siri សំរាប់ iPhone 4S ហើយចុចវា អោយយូរម្តងទៀត ដើម្បីបិទកម្មវិធីនេះ

ពេលថតរូប:

8. ចុចថតរូប: ពេលបើកកម្មវិធី⁣ Camera ដើម្បីថតរូប ចុចប៊ូតុង + ដំឡើងសម្លេង ដើម្បីថតរូប

 
 
 

ចូលរួមមតិតាមរយៈ Facebook

  • ទំនាក់ទំនងយើង:
  • facebook
  • twitter
  • mail
  • google+

កម្មវិធីរបស់យើង:

ParisHotelMeySangCosmetic song168 How to Create Khmer Apple ID DonationBox.png
Apply to be a Chitika Publisher!
Khmer Unicode

ចំនួនអ្នកទស្សនា:

Cambodia 321855
South Korea 9983
United States 6431
Thailand 5789
Vietnam 4705
ចំនួនទស្សនាសរុប: 359909
ចំនួនទំព័រទស្សនាសរុប: 1053972
Powered By Google Analytics
Download Aurora