ចុះថ្ងៃទី: September 11th, 2012
អ្នកថតរូបអាជីព លោក Doug Menuez កាលពីពេលថ្មីនេះ បានដាក់តាំង រូបភាព អំពី Silicon Valley កាលពីជំនាន់ឆ្នាំ 80 នៅក្នុងពិព័រណ៍មួយ នាទីក្រុង ម៉ូស្គូ ប្រទេស រ៉ុស្សី ហើយ ក្នុងនោះ មានប្រធានបទ មួយ ដែលធ្វើអោយ អ្នកចូលរួម មានការចាប់អារម្មណ៍ខ្លាំង គឺ គំរោង “Fearless Genius” ឬប្រែថា “បុរសអច្ឆរិយៈដែលមិនចេះខ្លាច” ហើយនោះ គឺសំដៅលើ Steve Jobs អតីតនាយកប្រតិបត្តិ Apple ដែលបាន ចែកឋានទៅហើយនោះ។




រួបភាព បានបង្ហាញ ពីសកម្មភាព របស់ Steve Jobs និងថ្នាក់ដឹកនាំបច្ចេកវិទ្យា នៅ Silicon Valley តាំងពីជំនាន់ទសវត្សទី 80 មកម្ល៉េះ។ Menuez បានចំណាយពេល អស់រយៈពេល 15 ឆ្នាំ ក្នុងការ ប្រមូល និងថត ព្រឹត្តិការណ៍ សំខាន់ៗ ដែលកើតមាន តាំងពីជំនាន់នោះ ហើយរូបភាពទាំងនេះ គឺជា សក្ខីភាពនៃ ការអភិវឌ្ឍ វប្បធម៌ ការស្លៀកពាក់ ទំលាប់ធ្វើការ និងការរីកចំរើន បច្ចេកវិទ្យា នៅ Silicon Valley។ ពិព័រណ៍នេះ បានទទួល ការចាប់អារម្មណ៍យ៉ាងខ្លាំង ពី អ្នកនៅ ម៉ូស្គូ ហើយសំរាប់លោកអ្នក ដែលចាប់អារម្មណ៍ អាចចូលទៅ ប្ល៉ករបស់គាត់: dougmenuez.com ដើម្បីមើលរូបភាពមួយចំនួន ដែលជា ស្នាដៃថតដ៏អស្ចារ្យរបស់គាត់៕
ចូលរួមមតិតាមរយៈ Facebook