www.soklyphone.com

[ព័ត៌មាន] ក្រុមហ៊ុនចិន GooPhone លួចចំលងម៉ូដ iPhone 5 ហើយស្នើរប៉ាតង់រចនាម៉ូដវា នៅចិន ទៀត

GooPhone i5នេះ អាចនឹងស្តាប់ទៅ គួរអោយហួសចិត្ត។ បើតាមប្រភពពី gizchina.com បានអោយដឹងថា មានក្រុមហ៊ុន មួយ របស់ចិន ឈ្មោះ Goophone បានលួចចម្លងម៉ូដ iPhone 5 តាមរយ:រូបភាព លេចធ្លាយ តាមអ៊ីនធើណែត រួចបង្កើត ទូរស័ព្ទមួយឈ្មោះ GooPhone i5 ហើយអ្វីដែលអស្ចារ្យនោះ គឺថា ក្រុមហ៊ុនមួយនេះ បានស្នើរសុំ ប៉ាតង់រចនាម៉ូដនេះ របស់ខ្លួន នៅចិន រួចហើយ។

GooPhone i5
ក្រុមហ៊ុននេះ បាននិយាយថា ខ្លួននឹងប្តឹង Apple ល្មើសប៉ាតង់របស់ខ្លួន បើសិន Apple ហ៊ានលក់ iPhone 5 នៅប្រទេសចិន។ GooPhone បានអះអាងថា ផលិតផលរបស់ខ្លួន មានបំពាក់ដោយ បន្ទ:ឈីប Nvidia Tegra 3 អង្គគណនា Quad-Core 1.4GHz, អង្គចងចាំ 1GB RAM, កាម៉េរា 8MP, អេក្រង់ 4 អ៊ីង និងដើរដោយប្រព័ន្ធ Android 4.0 ICS៕

ប្រភព: Gizchina.com

ចុះផ្សាយក្នុង: ព័ត៌មាន, វីដេអូ
 
 
 

ចូលរួមមតិតាមរយៈ Facebook

  • ទំនាក់ទំនងយើង:
  • facebook
  • twitter
  • mail
  • google+

កម្មវិធីរបស់យើង:

ParisHotelMeySangCosmetic song168 How to Create Khmer Apple ID DonationBox.png
Apply to be a Chitika Publisher!
Khmer Unicode

ចំនួនអ្នកទស្សនា:

Cambodia 328502
South Korea 10288
United States 6679
Thailand 5885
Vietnam 4769
ចំនួនទស្សនាសរុប: 367542
ចំនួនទំព័រទស្សនាសរុប: 1072135
Powered By Google Analytics
Download Aurora