តាមដានព័ត៌មានរហ័សពី Apple, iPhone, iPod និង iPad តាមរយៈកម្មវិធី iKhmerNews
កម្មវិធី iKhmerNews គឺជា កម្មវិធីផ្លូវការ មិនគិតថ្លៃ របស់វិុបសាយយើង www.ioskhmer.com ហើយជា universal app ដែលអាចប្រើបាន ទាំងនៅលើ iPhone, iPod Touch និង iPad។ ក្រៅពី បង្ហាញព័ត៌មានទាំងឡាយ ទាក់ទងនឹង iPhone, iPod និង iPad របស់ Apple ដែលទាញចេញពី វិុបសាយ ioskhmer.com ហើយ កម្មវិធីនេះ ក៏មាន អត្ថបទណែនាំ អំពី វិធីប្រើ កម្មវិធី-ហ្គេម, សិក្សាស្វែងយល់ និងគន្លឹះក្នុងការប្រើប្រាស់ iPhone-iPod-iPad ផងដែរ។
តំរូវការជាមូលដ្ឋាន:
- iPhone, iPod Touch, iPad ដែលប្រើប្រព័ន្ធ iOS 5.0 ឬខ្ពស់ជាងនេះ
- កម្មវិធី iKhmerNews ដោនឡូដដោយឥតគិតថ្លៃពី App Store
លក្ខណៈសម្បត្តិកម្មវិធី:
- ទ្រទ្រង់ អក្សរយូនីកូដខ្មែរ (មិនចាំបាច់ Jailbreak ដំឡើងភាសាខ្មែរ បន្ថែមនោះទេ)
- មុខងារ ទាញដើម្បីអាប់ដេត “Pull To Refresh”
- ចែករំលែកអត្ថបទរបស់លោកអ្នក ទៅកាន់មិត្តភក្តិតាមរយៈ (ហ្វេសប៊ុក ធ្វីតធើ អីុម៉ែល ឬ សារ SMS)
វិធីដំឡើង:
1. ជាដំបូង សូមបើក កម្មវិធី App Store ហើយចូលទៅ Search រួចវាយពាក្យ iKhmerNews។ បន្ទាប់មក ចុចលើប៊ូតុង FREE-> INSTALL APP រួចវាយ គណនី Apple ID របស់លោកអ្នក ចូល ដើម្បីដោនឡូដ។




2. ក្រោយដោនឡូដចប់ សូមបើកកម្មវិធី iKhmerNews នេះ។ កម្មវិធីនេះ មាន 3 ថេប គឺថេប LATEST NEWS (ព័ត៌មានថ្មីៗ), GUIDE (អត្ថបទណែនាំ) និង ABOUT (ព័ត៌មានលំអិតពីកម្មវិធី និងក្រុមការងារ ioskhmer team)។




របៀបប្រើកម្មវិធី:
ផ្ទាំងប៉ាណូ Slider:
3. ត្រង់ថេប LATEST NEWS មានផ្ទាំងប៉ាណូ “Slider” ដែលបង្ហាញរាល់អត្ថបទណែនាំ ដែលពេញនិយមបំផុត ពីវិុបសាយរបស់យើង នៅផ្នែកខាងលើ។ លោកអ្នក អាចយកម្រាមដៃ អូសលើវា ពីស្តាំ មកឆ្វេង ដើម្បីមើល ផ្ទាំងប៉ាណូ ផ្សេងទៀត។ ហើយបើចុចលើ ផ្ទាំងនេះ នោះវា នឹងនាំលោកអ្នក ទៅកាន់អត្ថបទនោះមិនខាន។




របៀបចែករំលែកអត្ថបទ:
4. ដើម្បីចែករំលែកអត្ថបទ សូមធ្វើការបើកមើល អត្ថបទណាមួយ រួចចុច ប៊ូតុង SHARE ដែល នៅផ្នែកខាងលើ-ស្តាំ នោះលោកអ្នក នឹងបានឃើញ ប៊ូតុងចែករំលែក Facebook, Twitter, Email និងសារ SMS (មានតែលើ iPhone) មិនខាន។



ដើម្បីអាចចែករំលែកអត្ថបទ តាម Facebook កម្មវិធីនេះ តំរូវអោយ លោកអ្នក តភ្ជាប់គណនី Facebook របស់លោកអ្នក ជាមុនសិន។ ដើម្បីងាយស្រួលតភ្ជាប់ ជាដំបូង សូមបើកកម្មវិធី Facebook របស់លោកអ្នក ហើយសូមប្រាកដថា លោកអ្នក បានឡុកចូល គណនីរបស់ លោកអ្នក។ បន្ទាប់មក ចុចប៊ូតុង Home រួចបើកកម្មវិធី iKhmerNews ម្តងទៀត រួចចុចលើ អត្ថបទណាមួយ ហើយចុចប៊ូតុង SHARE ហើយរើសយក Facebook នោះ វានឹងនាំទៅ ផ្ទាំងឡុកចូល របស់ Facebook។ សូមរើសយក Public ក្នុងប្រអប់ Who can see posts បន្ទាប់មក ចុចប៊ូតុង Log In។ ចុចប៊ូតុង SHARE ម្តងទៀត រួចរើសយក Facebook នោះវា នឹងនាំលោកអ្នក ទៅកាន់ផ្ទាំង Post to Wall។ សូមវាយសារ ដែលលោកអ្នក ចង់និយាយចូលប្រអប់ Say something ហើយចុច Share ជាការស្រេច។








សំរាប់ការចែករំលែកតាម Twitter គឺតំរូវអោយលោកអ្នក មានគណនី Twitter ហើយឡុកចូលរួចហើយក្នុង Settings-> Twitter។ ចំណែក ការចែករំលែកផ្សេងទៀត ដូចជា អីុម៉ែល និងសារជាអក្សរ គឺងាយស្រួល ហើយមិនត្រូវការ គណនី ឬឡុកចូល ដូច Facebook និង Twitter នោះទេ។



មុខងារ ទាញដើម្បីអាប់ដេត “Pull To Refresh”:
5. ដើម្បីទាញយក ព័ត៌មានថ្មីៗ សូមយកម្រាមដៃ ទាញអេក្រង់ ពីលើចុះក្រោម ជាការស្រេច នោះវា នឹងធ្វើការទាញយក អត្ថបទណាថ្មីៗ បើសិនជា មាន។


អត្ថបទពេញនិយមប្រចាំខែ:
- [ព័ត៌មាន] សាកល្បងប្រព័ន្ធ BlackBerry 10 នៅលើ iPhone/ iPad របស់អ្នក ល៎មើល!… 498 view(s)
- [ព័ត៌មានក្តៅ] iOS 6.1.3 បានចេញមកហើយ ហើយមិនអាច Jailbreak បាននោះទេ… 383 view(s)
- [ព័ត៌មាន] នាយកប្រតិបត្តិ Nokia លោក Stephen Elop ឡើងសម្ភាសទូរទស្សន៍ ហើយបោះទូរស័ព្ទ iPhone របស់ពិធីករចោល … 374 view(s)
- [ព័ត៌មាន] iPhone ថ្មី នឹងចេញមក ខែមិថុនានេះ ជាមួយ ទំហំអេក្រង់ ផ្សេងគ្នា… 359 view(s)
- [ព័ត៌មាន] ការរចនាម៉ូដពីរជំនាន់ក្រោយ របស់ iPhone ត្រូវបាន Steve Jobs គ្រោងរួចស្រេចហើយ… 345 view(s)
- [ព័ត៌មាន] ចន្លោះប្រហោង សុវត្ថិភាព ពេលចាក់សោរអេក្រង់ថ្មី ត្រូវបានរកឃើញនៅ iOS 6.1.3… 314 view(s)
- [ព័ត៌មាន] p0sixninja ធ្វីតថា គាត់ រកឃើញចន្លោះប្រហោងគ្រប់គ្រាន់ ដើម្បី Jailbreak iOS ថ្មីៗ… 282 view(s)

ចំនួនអ្នកទស្សនា:
| Cambodia | 322804 | |
| South Korea | 10023 | |
| United States | 6463 | |
| Thailand | 5801 | |
| Vietnam | 4711 |
| ចំនួនទស្សនាសរុប: | 361004 |
|---|---|
| ចំនួនទំព័រទស្សនាសរុប: | 1056607 |



















ចូលរួមមតិតាមរយៈ Facebook