www.soklyphone.com

ស្តាប់វិទ្យុខ្មែរអនឡាញ ឬរៀនភាសាអង់គ្លេស ជាមួយនឹងកម្មវិធី Podcasts របស់ Apple

Apple-Podcasts-Appបើសិនជា លោកអ្នក ជាអ្នកដែលចូលចិត្ត ស្តាប់វិទ្យុអនឡាញ ស្តាប់រឿង ឬរៀនភាសា តាមរយៈការស្តាប់ កម្មវិធីមួយនេះ របស់ Apple ដែលមានឈ្មោះថា Podcasts ប្រាកដជា ត្រូវចិត្តរបស់លោកអ្នកមិនខាន។ ក្រៅពីការស្តាប់ ជាសម្លេង ហើយ ប៉ុស្តិខ្លះ ក៏មានការផ្តល់ជូន ជាខ្សែវីដេអូដែរ។

តំរូវការជាមូលដ្ឋាន:
- iPhone/iPad ដែលដំឡើងភាសាខ្មែររួច ព្រោះកម្មវិធីនេះ មិនទ្រទ្រង់ភាសាខ្មែរទេ
- កម្មវិធី Podcasts ដោនឡូដដោយឥតគិតថ្លៃ ពី App Store

វិធីជាវប៉ុស្តិ:

1. ជាដំបូង សូមបើក កម្មវិធី App Store ហើយចូលទៅ Search រួចវាយពាក្យ Podcasts។ ចុចលើវា ហើយរើសយក Free-> Install រួចវាយ គណនី Apple ID របស់លោកអ្នកចូល។
Apple-Podcasts-AppApple-Podcasts-AppApple-Podcasts-AppApple-Podcasts-App

2. ក្រោយដោនឡូដចប់ សូមបើកកម្មវិធី Podcasts នោះលោកអ្នក នឹងមកដល់ ផ្ទាំងដើមឈ្មោះ Podcasts មិនខាន។ នៅពេលនេះ មិនមានបង្ហាញអ្វីនោះទេ ព្រោះ លោកអ្នក មិនទាន់ធ្វើការជាវប៉ុស្តិនៅឡើយ។ សូមចុចថេប Top Stations នោះវា នឹងបង្ហាញរាល់ ប៉ុស្តិ ដែលពេញនិយម មិនខាន។ យកម្រាមដៃ អូសពីក្រោមឡើងលើ ក្នុងក្រុមណាមួយ ដើម្បីមើល ប៉ុស្តិផ្សេងទៀត ក្នុងក្រុមនេះ ដដែល។
Apple-Podcasts-AppApple-Podcasts-AppApple-Podcasts-App

3. បន្ទាប់មក យកម្រាមដៃ អូសពីស្តាំ ទៅឆ្វេង ដើម្បីមើល ក្រុមផ្សេងទៀត។ បើឃើញ ប៉ុស្តិណាមួយ ដែលពេញចិត្ត ហើយ សូមចុចលើវា ដើម្បីលេង រួចចុចលើ ប៊ូតុង Now Playing បន្ទាប់មក ចុចប៊ូតុងលេខ + ហើយចុចលើ Subscribe ដើម្បីជាវវា (កុំបារម្ភ! មិនអស់លុយទេ!)។ ចុចលើ ប៊ូតុង Stations ដើម្បី ត្រឡប់មក ផ្ទាំងដំបូង Podcasts វិញ នោះអ្នកនឹងបានឃើញ ប៉ុស្តិដែលលោកអ្នក ទើបតែបានជាវមិនខាន។
Apple-Podcasts-AppApple-Podcasts-AppApple-Podcasts-AppApple-Podcasts-App
Apple-Podcasts-AppApple-Podcasts-AppApple-Podcasts-App
 

វិធីដោនឡូដការផ្សាយ ទុកចាក់លេងពេលក្រោយ:

4. លោកអ្នក មានជំរើស អាចចាក់លេងវា ភ្លាមៗ ឬអាចដោនឡូដវាទុក ដើម្បីចាក់លេងពេលក្រោយក៏បាន។ ត្រង់ផ្ទាំង Podcasts សូមចុចប៉ុស្តិណាមួយ ហើយ ចុចលើ ប៊ូតុងដោនឡូដ (ប៊ូតុងសញ្ញាព្រួញចុះក្រោម) នៅពីក្រោយ ការផ្សាយណាមួយ ដើម្បីដោនឡូដវា។ រង់ចាំមួយសន្ទុះ ទំរាំការដោនឡូដបានចប់សព្វគ្រប់ នោះ លោកអ្នក នឹងលែងឃើញប៊ូតុងដោនឡូដនេះ ទៀតហើយ។ ដើម្បីចាក់លេង នោះលោកអ្នក គ្រាន់តែ ចុចលើ ការផ្សាយនោះ ជាការស្រេច។
Apple-Podcasts-AppApple-Podcasts-AppApple-Podcasts-AppApple-Podcasts-App
Apple-Podcasts-AppApple-Podcasts-App
 

វិធីរាវរកប៉ុស្តិខ្មែរផ្សេងទៀត:

5. បើសិនជា លោកអ្នក មិនអាចរកប៉ុស្តិ ដែលលោកអ្នក ពេញចិត្ត ក្នុងថេប Top Stations នោះទេ លោកអ្នក អាចធ្វើការ រាវរកវា ក្នុងបណ្ណាល័យក៏បាន។ ត្រឡប់មក ផ្ទាំងដើម Podcasts រួចចុចប៊ូតុង Catalog-> Search ហើយវាយពាក្យ Khmer នោះលោកអ្នក នឹងបានឃើញ បណ្តាប៉ុស្តិវិទ្យុ ខ្មែរ មិនខាន។
Apple-Podcasts-AppApple-Podcasts-AppApple-Podcasts-App

6. ចុចលើ ប៉ុស្តិណាមួយ ហើយចុចលើប៊ូតុង SUBSCRIBE ដើម្បីជាវវា។ ត្រឡប់មកផ្ទាំងដើម Podcasts វិញ នោះអ្នក នឹងបានឃើញ ប៉ុស្តិដែលទើបជាវថ្មីមិនខាន៕
Apple-Podcasts-AppApple-Podcasts-AppApple-Podcasts-AppApple-Podcasts-App

 
 

អត្ថបទពេញនិយមប្រចាំខែ:

 

ចូលរួមមតិតាមរយៈ Facebook

  • ទំនាក់ទំនងយើង:
  • facebook
  • twitter
  • mail
  • google+

កម្មវិធីរបស់យើង:

ParisHotelMeySangCosmetic song168 How to Create Khmer Apple ID DonationBox.png
Apply to be a Chitika Publisher!
Khmer Unicode

ចំនួនអ្នកទស្សនា:

Cambodia 322804
South Korea 10023
United States 6463
Thailand 5801
Vietnam 4711
ចំនួនទស្សនាសរុប: 361004
ចំនួនទំព័រទស្សនាសរុប: 1056607
Powered By Google Analytics
Download Aurora