[ព័ត៌មាន] តំលៃហ៊ុន Facebook ធ្លាក់ចុះពាក់កណ្តាល បើធៀបនឹង កាលពីតំលៃ បើកលក់ដំបូង IPO
ជារឿងមួយដែលកំសត់ តែជាការពិត… អ្នកដែលបាន វិនិយោគលើ ហ៊ុន របស់ ក្រុមហ៊ុន Facebook ប្រហែលជា ស្រងាកចិត្តមិនស្ទើរនោះទេ ព្រោះតំលៃហ៊ុន បច្ចុប្បន្ន កាលពីថ្ងៃសុក្រ កន្លងទៅ ធ្លាក់មកនៅត្រឹម $19.07 ប៉ុណ្ណោះ… ធ្លាក់ជាង ពាក់កណ្តាល បើធៀបនឹង តំលៃហ៊ុនពេល បើកលក់ដំបូង អំឡុងពេល IPO ដែលមានតំលៃ $38 ក្នុងមួយហ៊ុន។ ការធ្លាក់ចុះនេះ កើតឡើង ក្រោយមានការប្រកាសថា សមាជិក Facebook ប្រមាណ 83 លាននាក់ ប្រើគណនី ក្លែងក្លាយ ដែលការប្រកាសនេះ បានធ្វើអោយ អ្នកវិនិយោគ ជាច្រើន បាត់បង់ជំនឿចិត្ត លើ Facebook។

ចំណែក នាយកប្រតិបត្តិ Facebook លោក Mark Zuckerberg វិញ មាន ភាគហ៊ុន សរុបក្នុងដៃ 503.6 លានហ៊ុន ហើយទ្រព្យសម្បត្តិរបស់លោក បានធ្លាក់ចុះពី 19.14 ពាន់លានដុល្លារ កាលពី ហ៊ុននៅតំលៃ $38 មកនៅត្រឹមតែ $9.6 ពាន់លានដុល្លារ កាលពីថ្ងៃសុក្រ នៅពេលហ៊ុនធ្លាក់មកនៅត្រឹម $19.07 ក្នុងមួយហ៊ុន។
តើជំនាន់មាស របស់ បណ្តាញទំនាក់ទំនងសង្គម បានបញ្ចប់ហើយមែនទេ?
ប្រភព: WSJ
អត្ថបទពេញនិយមប្រចាំខែ:
- [ព័ត៌មាន] បច្ចេកវិទ្យាថ្ម Lithium-ion ថ្មី អាចរក្សាថាមពលបានច្រើនជាងមុន រាប់ពាន់ដង ហើយសាកកាន់តែលឿន… 304 view(s)
- [ព័ត៌មាន] អ្នកផ្គត់ផ្គង់គ្រឿងបន្លាស់អោយ Apple ហៅក្រុមហ៊ុនមួយនេះថាជា “ផ្លែប៉ោមពិស”… 239 view(s)
- [ព័ត៌មាន] ចង់ផឹកកាហ្វេជាមួយ Tim Cook ទេ? គ្រាន់តែចំណាយប្រមាណជាង $1 សែនដុល្លារ ប៉ុណ្ណោះ… 204 view(s)
- [ព័ត៌មាន] ចោរទាន់សម័យ ប្រើកម្មវិធីលើស្មាតហ្វូន លួចទិន្នន័យ កាត Credit … 202 view(s)
- [ព័ត៌មាន] Yahoo បញ្ចេញកម្មវិធី Yahoo! Weather និង Yahoo! Mail ថ្មី សំរាប់ iOS… 185 view(s)
- [ព័ត៌មាន] iOS 7.0 អាចនឹងបង្ហាញខ្លួន នៅព្រឹត្តិការណ៍ WWDC 2013 ខែមិថុនា ខាងមុខនេះ… 157 view(s)
- [ព័ត៌មាន] មានការរំពឹងថា Apple នឹងបង្កើត ‘iPad mini’ តំលៃមធ្យម… 134 view(s)

ចំនួនអ្នកទស្សនា:
| Cambodia | 341546 | |
| South Korea | 10776 | |
| United States | 7099 | |
| Thailand | 6079 | |
| Vietnam | 4873 |
| ចំនួនទស្សនាសរុប: | 382259 |
|---|---|
| ចំនួនទំព័រទស្សនាសរុប: | 1107363 |



















ចូលរួមមតិតាមរយៈ Facebook