www.soklyphone.com

[ព័ត៌មាន] Chromebox XE300M22 ម៉ាសីុនមួយទៀតរបស់ Samsung ដែលយកលំនាំម៉ូដ តាម Apple

Samsung-Chrome-Box-XE300M22មេធាវី Apple មួយរយៈនេះ ប្រហែលជា រវល់មិនស្ទើរនោះទេ ព្រោះក្រៅ កំពុងជាប់បណ្តឹង ប្តឹងផ្តល់ជាមួយ Samsung រឿង ការល្មើសប៉ាតង់ iPhone/ iPad ហើយ ឥឡូវ មានរឿងថ្មី មួយទៀត ចូលមកហើយ។ លោក Philip Elmer-DeWitt របស់ កម្មវិធី CNNMoney បាន បង្ហាញ ភាពស្រដៀងគ្នា រវាង Samsung Chromebox Series 3: XE300M22 ដែលជា ម៉ាស៊ីនកុំព្យូទ័រ ខ្នាតតូច ដើរដោយប្រព័ន្ធ Google Chrome និងម៉ាសីុន Mac Mini របស់ Apple។

samsung chromebox vs. Apple mac mini
ក្រៅពី រាង និងគែមកោង ស្រដៀងគ្នាហើយ ផលិតផលទាំងពីរ មានទំហំ 7.6 អីុងការ៉េ បិុនដូចគ្នាទៀត។ Philip បានបន្តថា ក្រុមការងារផ្នែកច្បាប់ របស់ Apple ប្រហែល មិនមែន មើលមិនដឹង ភាពដូចគ្នានេះទេ តែដោយសារ តែ ប្រព័ន្ធប្រតិបត្តិការណ៍ Chrome មិនមាន ប្រជាប្រិយភាព ដូច Mac OS X របស់ខ្លួន ទើបខ្លួន ផ្តោតអារម្មណ៍ទៅលើរឿងផ្សេង ដែលសំខាន់ជាង។
មើលទៅ Sammy ប្រហែលចង់ រកទុក្ខដាក់ខ្លួនទៀតហើយ!!
ប្រភព: tech.fortune.cnn.com

ចុះផ្សាយក្នុង: ព័ត៌មាន
 
 
 

ចូលរួមមតិតាមរយៈ Facebook

  • ទំនាក់ទំនងយើង:
  • facebook
  • twitter
  • mail
  • google+

កម្មវិធីរបស់យើង:

ParisHotelMeySangCosmetic song168 How to Create Khmer Apple ID DonationBox.png
Apply to be a Chitika Publisher!
Khmer Unicode

ចំនួនអ្នកទស្សនា:

Cambodia 321855
South Korea 9983
United States 6431
Thailand 5789
Vietnam 4705
ចំនួនទស្សនាសរុប: 359909
ចំនួនទំព័រទស្សនាសរុប: 1053972
Powered By Google Analytics
Download Aurora