ផ្លាស់ប្តូរ ឈ្មោះអាយខន ជាភាសាខ្មែរ ជាមួយ Icon Renamer
តាមការពិត គេ មាន កញ្ចប់ Khmer Localization ដែលបាន បកប្រែ អីុនធើហ្វេស ប្រព័ន្ធ iOS ជាភាសាខ្មែរ រួចទៅហើយ។ តែសំរាប់ លោកអ្នក ដែលមិនចង់ ផ្លាស់ប្តូរ ភាសា ក្នុង Settings [ចង់នៅប្រើ អ៊ីនធើហ្វេស អង់គ្លេស] ឬ មិនពេញចិត្ត ឈ្មោះអាយខន ជាភាសាខ្មែរ ដែលគេ បកប្រែ ស្រាប់… លោកអ្នក អាចធ្វើការ បកប្រែវា ដោយខ្លួនឯងបាន តាមរយៈការប្រើ កម្មវិធី Icon Renamer។
តំរូវការជាមូលដ្ឋាន:
- កម្មវិធី Icon Renamer ដោនឡូដ ឥតគិតថ្លៃពី ប្រភព BigBoss ក្នុង Cydia
- iPhone, iPod Touch ឬ iPad ដែល Jailbreak និងដំឡើង ភាសាខ្មែរ ព្រមទាំងឃីប៊ត រួចហើយ
វិធីដំឡើង:
1. ជាដំបូង សូមបើកកម្មវិធី Cydia ហើយចូលទៅ Search រួចវាយពាក្យ Icon Renamer។ ចុចលើវា រួចចុចលើ Install-> Confirm។ បន្ទាប់មក ចុច Restart SpringBoard។
![]()
![]()
![]()
![]()
2. ត្រឡប់មក Home Screen វិញ សូមចុចលើ អាយខន ណាមួយដែលចង់ ប្រែឈ្មោះជាភាសាខ្មែរ អោយយូរ ដើម្បីអោយវា ញ័រ រួចចុចលើ អាយខននោះម្តងទៀត។
![]()
![]()
3. ក្នុងប្រអប់ Rename សូមផ្លាស់ប្តូរ ឃីប៊ត ទៅឃីប៊តខ្មែរ រួចវាយ ពាក្យខ្មែរ ដែលចង់ប្រែវា បន្ទាប់មកចុច ប៊ូតុង Apply ជាការស្រេច។
ធ្វើដូចនេះម្តងទៀត (ជំហាន 2-3) ចំពោះអាយខនដទៃទៀត៕
![]()
![]()
![]()
![]()
Credit: អរគុណ លោក ហាន អាម៉ាន់ ដែលបានណែនាំ ឈ្មោះកម្មវិធី
អត្ថបទពេញនិយមប្រចាំខែ:
- [ព័ត៌មាន] សាកល្បងប្រព័ន្ធ BlackBerry 10 នៅលើ iPhone/ iPad របស់អ្នក ល៎មើល!… 498 view(s)
- [ព័ត៌មានក្តៅ] iOS 6.1.3 បានចេញមកហើយ ហើយមិនអាច Jailbreak បាននោះទេ… 383 view(s)
- [ព័ត៌មាន] នាយកប្រតិបត្តិ Nokia លោក Stephen Elop ឡើងសម្ភាសទូរទស្សន៍ ហើយបោះទូរស័ព្ទ iPhone របស់ពិធីករចោល … 374 view(s)
- [ព័ត៌មាន] iPhone ថ្មី នឹងចេញមក ខែមិថុនានេះ ជាមួយ ទំហំអេក្រង់ ផ្សេងគ្នា… 359 view(s)
- [ព័ត៌មាន] Schiller ចេញមក បង្អាប់ ប្រព័ន្ធ Android ម្តងទៀត មុន Samsung ចេញ Galaxy S IV… 346 view(s)
- [ព័ត៌មាន] ការរចនាម៉ូដពីរជំនាន់ក្រោយ របស់ iPhone ត្រូវបាន Steve Jobs គ្រោងរួចស្រេចហើយ… 345 view(s)
- [ព័ត៌មាន] ចន្លោះប្រហោង សុវត្ថិភាព ពេលចាក់សោរអេក្រង់ថ្មី ត្រូវបានរកឃើញនៅ iOS 6.1.3… 313 view(s)

ចំនួនអ្នកទស្សនា:
| Cambodia | 322415 | |
| South Korea | 10002 | |
| United States | 6445 | |
| Thailand | 5796 | |
| Vietnam | 4709 |
| ចំនួនទស្សនាសរុប: | 360541 |
|---|---|
| ចំនួនទំព័រទស្សនាសរុប: | 1055540 |



















ចូលរួមមតិតាមរយៈ Facebook