www.soklyphone.com

[ព័ត៌មាន] Apple ឈ្នះក្តី ហាមឃាត់ ការលក់ Samsung Galaxy 7.7 នៅអឺរ៉ុប

Samsung Galaxy Tab 7.7 Sale Banបើតាមប្រភពពី FOSS Patents បានអោយដឹងថា Apple ត្រូវបាន ឈ្នះក្តីមួយទៀត ដែលបាន សំរេចអោយ មាន ការហាមឃាត់ ការលក់ Samsung Galaxy Tab 7.7 នៅ សហព័ន្ធអឺរ៉ុប ដោយតុលាការ អាល្លឺម៉ង់ បានរកឃើញថា ម៉ូដែលនេះ របស់ Samsung បានលួចចម្លង ការរចនាម៉ូដ របស់ Apple។ គួររំលឹកថា កាលពីប៉ុន្មានខែមុន តុលាការ អាល្លឺម៉ង់ ក៏បាន ហាមឃាត់ ការលក់ Galaxy 10.1 ដែរ តែការហាមឃាត់នេះ មានតែ នៅក្នុងប្រទេស អាល្លឺម៉ង់ប៉ុណ្ណោះ។

ការហាមឃាត់ថ្មីនេះ នឹងជា កណ្តាប់ដៃដែក ដែលធ្វើ អោយ ក្រុមហ៊ុន យក្សរបស់ កូរ៉េ ឈឺមិនស្ទើរនោះទេ តែពួកគេ នៅមានសិទ្ធិ ឧទ្ទរ នៅឡើយ។ ក្រុមហ៊ុន Samsung បានប្រតិកម្មនឹងការសំរេចក្តីនេះថា ខ្លួនមានការ ខកចិត្ត នឹងការសំរេចនេះ ហើយ នឹងប្រើគ្រប់មធ្យោបាយ ដើម្បីការពារ កម្មសិទ្ធិបញ្ញា របស់ខ្លួន ព្រមទាំង ប្រឆាំងការពារ ពីការទាមទាររបស់ Apple ដើម្បីអោយ ប្រាកដថា ផលិតផលរបស់ខ្លួន នឹងមានលក់ ដល់ អ្នកប្រើប្រាស់ នៅអឺរ៉ុប។
ចំណែកនៅ សហរដ្ឋ អាមេរិកវិញ ការជួបប្រជុំគ្នា រវាង នាយកប្រតិបត្តិ Apple លោក Tim Cook និង នាយកប្រតិបត្តិ Samsung ដែលស្នើរដោយ តុលាការ អាមេរិក មិនបានសំរេចអ្វីនោះទេ ព្រោះ ភាគីទាំងពីរ មិនអាចចុះសម្រុង នឹងការទាមទារ រៀងៗខ្លួន។ Apple ត្រូវបានគេអោយដឹងថា បានទាមទារ Samsung $2.5 ពាន់លានដុល្លារ សំរាប់ ការខូចខាតរបស់ខ្លួន ហើយ ស្នើរផ្តល់ជូនវិញ $0.005 ដុល្លារ ក្នុងមួយគ្រឿង សំរាប់ឧបករណ៍ iOS របស់ខ្លួន ដែលបាន ល្មើសនឹងប៉ាតង់ Wireless របស់ Samsung ខណៈ ដែល Samsung ទាមទាររហូត 2.4% ពីការលក់ផលិតផល ដែលល្មើសប៉ាតង់របស់ខ្លួន៕
ប្រភព: Foss Patent

ចុះផ្សាយក្នុង: ព័ត៌មាន
 
 
 

ចូលរួមមតិតាមរយៈ Facebook

  • ទំនាក់ទំនងយើង:
  • facebook
  • twitter
  • mail
  • google+

កម្មវិធីរបស់យើង:

ParisHotelMeySangCosmetic song168 How to Create Khmer Apple ID DonationBox.png
Apply to be a Chitika Publisher!
Khmer Unicode

ចំនួនអ្នកទស្សនា:

Cambodia 326981
South Korea 10239
United States 6624
Thailand 5861
Vietnam 4750
ចំនួនទស្សនាសរុប: 365823
ចំនួនទំព័រទស្សនាសរុប: 1068325
Powered By Google Analytics
Download Aurora