ចុះថ្ងៃទី: July 24th, 2012
បន្ទាប់ពី មិនទទួលបាន ប្រាក់ឈ្នួលពី អតិថិជនរបស់ខ្លួន ក្រុមហ៊ុនច្បាប់ Grandall Law ដែលតំណាងអោយ Proview ប្តឹងផ្តល់ Apple ទាក់ទងនឹង ផ្លាកសញ្ញា ពាណីជ្ជកម្ម iPad នៅចិន បានងាក មកប្តឹង កូនក្តីរបស់ខ្លួនវិញ [Proview] ម្តង។ បើតាមប្រភពពី Sina Tech របស់ចិន បានអោយដឹងថា Proview បានធ្វើកិច្ចសន្យា ថា នឹងផ្តល់ជូន ក្រុមហ៊ុន Grandall Law នូវប្រាក់ឈ្នួល 4% ពីប្រាក់សំណង ដែលទទួលបានពី Apple បើសិនជា ឈ្នះក្តី។
ទីបំផុត Apple សុខចិត្តចាយលុយ $60 លានដុល្លារ ដើម្បីបញ្ចប់ជំលោះនេះ ហើយបើតាម កិច្ចព្រមព្រៀង Grandall Law គួរទទួលបាន $2.4 លានដុល្លារ សំរាប់ការតវ៉ាក្តី តែ ប្រធានរបស់ Proview លោក Yang Rongshan បានហៅការទាមទារ នេះថា ជារឿង ឆ្កួតលីលា ព្រោះក្រុមហ៊ុនគាត់ កំពុងក្ស័យធន ហើយ ការបង់ថ្លៃមេធាវី មិនស្ថិតក្នុង កាតព្វកិច្ចនោះទេ។ នេះ មិនមែនជា លើកដំបូងទេ ដែលក្រុមហ៊ុន ធ្វើម៉ូនីទ័រ LCD មួយនេះ របស់ចិន ក្រឡាស់ពាក្យសំដី។ គួររំលឹកថា Proview ដំបូងឡើយ បានលក់ផ្លាកសញ្ញា iPad ទៅអោយ ក្រុមហ៊ុនតំណាង Apple ក្នុងតំលៃ $5 មឺុនដុល្លារ តែក្រោយមក បានក្រឡាស់វិញថា ក្រុមហ៊ុនស្នាក់ការរបស់ខ្លួន នៅចិន មិនបាន ដឹងលឺពីរឿងទិញលក់នេះទេ ហើយថា ក្រុមហ៊ុន ដែលចុះកិច្ចសន្យាលក់នោះ គឺគ្រាន់តែ ជាក្រុមហ៊ុន សាខា ប៉ុណ្ណោះ។
ប្រធាន Proview លោក Yang Rongshan:

បើតាម ប្រភពពី MIC បានអោយដឹងថា Proview ឥឡូវកំពុង ជំពាក់បំណុល ធនាគារនៅចិន ជាង $1 ពាន់លានដុល្លារ ហើយទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន រួមទាំង ផ្លាកសញ្ញា ពាណីជ្ជកម្ម ក៏ត្រូវបានរឹបអូស ផងដែរ។ Proview ទាមទារសំណងពី Apple ប្រមាណ $400 លានដុល្លារ តែប្រហែលជា ទទួលបានតែ $60 លានដុល្លារ តិចពេកហើយមើលទៅ ទើបខឹង កិកកុក មិនចង់ បង់ថ្លៃមេធាវី៕
ប្រភព: Engadget.com
ចូលរួមមតិតាមរយៈ Facebook