ចុះថ្ងៃទី: July 20th, 2012
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple ត្រូវបាន គេប្រគល់ជូន ប៉ាតង់ថ្មី ចំនួន 25 ទៀត ពីការិយាល័យប៉ាតង់ និងផ្លាកសញ្ញារបស់អាមេរិក ហើយ មានប៉ាតង់មួយ ដែលមើលទៅ លេចធ្លោជាងគេ គឺប៉ាតង់លេខ 8,223,134 ដែលគេ ហៅថា ជាប៉ាតង់មេ របស់ ផ្នែកទន់ ស្មាតហ្វូនទាំងអស់។
ប៉ាតង់នេះ គ្រប់គ្រងលើ ក្រាហ្វិកអ៊ីនធើហ្វេស [ការតំរៀបប៊ូតុង និងអក្សរ] ដែល Apple បានរចនាឡើង សំរាប់ប្រើ ក្នុង កម្មវិធីប្ល៉ក, អ៊ីម៉ែល, កម្មវិធីទូរស័ព្ទ, កាមេ៉រា, កម្មវិធីចាក់លេងវីដេអូ, ប្រតិទិន, កម្មវិធីបើកមើលវ៉ិបសាយ, វីុដចេត, រាវរក, កំណត់ត្រា, ផែនទី និងអ៊ីនធេសសំរាប់ ការចុចប្រើ ដែលប៉ះលើអេក្រង់ដទៃទៀត។ នេះ អាចជា សុបិន្តអាក្រក់ ដ៏អាក្រក់បំផុត សំរាប់ អ្នកផលិតស្មាតហ្វូន Android ទាំងឡាយហើយ។
មុននឹងចេញ iPhone ស្មាតហ្វូន ភាគច្រើន ប្រើ ប៊ូតុង ដើម្បីប្រើប្រាស់ ការបញ្ជារទូរស័ព្ទ តែតាំងពី iPhone ចេញមក ក្នុងឆ្នាំ 2007 អ្នកផលិត ស្មាតហ្វូន ភាគច្រើន បានងាក មកពឹងផ្អែក លើ ការចុចប៉ះលើអេក្រង់ និងមានការរចនាម៉ូដអ៊ីនធើហ្វេស ស្រដៀងនឹង អ៊ីនធើហ្វេស របស់ iPhone ដែរ។
បច្ចុប្បន្ន ក្រុមហ៊ុន Apple កំពុងជាប់ដៃ ប្តឹងផ្តល់ ជាមួយ ក្រុមហ៊ុន Samsung, Motorola និង HTC ហើយជាមួយ នឹងប៉ាតង់ថ្មីចុងក្រោយនេះ ប្រាកដជា ធ្វើអោយ វា រវល់ មិនស្ទើរនោះទេ៕
ប្រភព: wired.com
ចូលរួមមតិតាមរយៈ Facebook