ចុះថ្ងៃទី: July 20th, 2012
ក្រោយពីទិញ ក្រុមហ៊ុន ផលិត Flash Memory Anobit របស់អីុស្រអែល ប្រមាណ $500 លានដុល្លារ ឥឡូវនេះ Apple បានងាកមក ផ្តោតអារម្មណ៍លើ ស្រឡាយផលិតផល អង្គគណនា របស់ខ្លួនវិញ តាមរយៈការ អញ្ជើញ អតីតអ្នកជំនាញឈីបរបស់ AMD លោក John Bruno អោយមក ធ្វើការជា ស្ថាបត្យករប្រព័ន្ធរបស់ខ្លួន។ បើតាម slashgear.com បានអោយដឹងថា Bruno មានបទពិសោធន៍ យ៉ាងក្រាស់ក្រែល ទាក់ទងនឹងការផលិតបន្ទៈឈីប ហើយគាត់ គឺជា ចំណែកមួយ ក្នុងក្រុម ដែលបាន បង្កើត បន្ទៈឈីប AMD APU ជំនាន់ទីពីរ “Trinity” ដែរ។

ក្រៅពីធ្វើការបង្កើត អង្គគណនា គាត់ ក៏ធ្លាប់មានបទពិសោធន៍ ទាក់ទងនឹង អង្គក្រាហ្វិកដែរ ដែលរួមមាន កាតក្រាហ្វិក ATI’s Radeon និង Rage។ បច្ចុប្បន្ន បន្ទៈឈីប របស់ Apple សំរាប់ឧបករណ៍ iOS គឺប្រើ អង្គគណនារបស់ ARM ដែលមាន Samsung ជា អ្នកផលិតវា ហើយចំណែក ស្រឡាយផលិតផល Mac របស់ខ្លួនវិញ គឺប្រើ អង្គគណនា Intel។
តើអ្វីដែល Apple បំរុងនឹងធ្វើ តាមរយៈការជួល Bruno John គឺជា ការទស្សទាយន៍របស់មនុស្សគ្រប់រូប? Apple ថ្ងៃណាមួយ ប្រហែលជា នឹងងាកចេញពី ARM ឬ Intel ព្រោះបច្ចុប្បន្ន ខ្លួន ក៏មិនសូវនឹងសប្បាយចិត្ត ជាមួយ Samsung ដែលលួចចម្លងម៉ូដស្មាតហ្វូនរបស់ខ្លួន និង Intel ដែលមិនព្រម អភិវឌ្ឍ អង្គគណនា របស់ខ្លួន អោយសីុភ្លើងតិច និងត្រជាក់ជាងមុនដែរ។ ជាមួយនឹងលុយបំរុងរហូត $100 ពាន់លានដុល្លារ អ្វីៗគឺអាចទៅរួចសំរាប់ Apple៕
John Bruno Linked Profile:

ប្រភព: slashgear.com
ចូលរួមមតិតាមរយៈ Facebook