ចុះថ្ងៃទី: July 19th, 2012
Steve Jobs ធ្លាប់បាននិយាយថា Apple បានធ្វើការអភិវឌ្ឍ ឧបករណ៍ iPad តាំងពីឆ្នាំ 2002 មកម្ល៉េះ មុននឹង ធ្វើការបង្កើត iPhone ទៅទៀត។ ប៉ុន្តែក្រោយមក Apple បានងាក មកផ្តុំកំលាំង រចនា iPhone វិញ ព្រោះក្នុងអំឡុងពេលនោះ ការបង្កើត ស្មាតហ្វូន គឺសំខាន់ជាង ហើយទីបំផុត iPhone 2G ដំបូង ត្រូវបានបង្កើត និងដាក់លក់ក្នុងឆ្នាំ 2007។ ក្រោយពី រួចដៃជាមួយ iPhone ហើយ Apple បានងាក បន្តធ្វើការជាមួយ iPad វិញ តែម្តងនេះ គេបាន ត្រឡប់មក ក្តារខៀន ហើយនាំមកជាមួយនូវ បទពិសោធន៍ គំនិត និងបច្ចេកវិទ្យា ដែលខ្លួន បានប្រមូល ពីការរចនាម៉ូដ iPhone ទើបលេចចេញ iPad ដែលមានរូបរាងដូចបច្ចុប្បន្ន នាដើមឆ្នាំ 2010។
លោកអ្នក ប្រហែលជា ឆ្ងល់ហើយថា តើ iPad ម៉ូដែលគំរូរដំបូង មានរូបរាងយ៉ាងម៉េច? Buzzfeed បានដាក់ចេញ រូបភាពរបស់ ម៉ូដែលគំរូរ ដំបូងនេះ ដែលមានឈ្មោះកូដថា 035។ វា មានកំរាស់ក្រាស់ជាង ម៉ូដែលបច្ចុប្បន្នរហូតចង់ 3 ដង ហើយផលិតឡើង ជាមួយបច្ចេកវិទ្យា ដែលហួសសម័យ តាំងពី 10 ឆ្នាំមុន។




ប្រធានរចនាម៉ូដ Jonathan Ive បានរំលឹកថា ពេលគាត់ ឃើញម៉ូដែលគំរូររវាង ឆ្នាំ 2002-2004 វា គឺមានរូបរាង មិនច្បាស់ នោះទេ (មិនមានលក្ខណៈប្លែក ដាច់ដោយឡែក)។ គាត់ធ្លាប់ ឃើញម៉ូដែលនេះ និងម៉ូដែលស្រដៀងនេះ នៅពេល ដែលគាត់ កំពុងរកមើល ការរចនាម៉ូដ ដ៏សមរម្យមួយ សំរាប់ iPad រហូតដល់ក្លាយជា រូបរាង iPad បច្ចុប្បន្ន៕
ប្រភព: Buzzfeed.com
ចូលរួមមតិតាមរយៈ Facebook