[ព័ត៌មាន] Isaacson បង្ហើបពី ការយល់ឃើញរបស់ Steve Jobs ទៅលើ Zuckerberg
លោក Walter Isaacson ដែលជា អ្នកនិពន្ធ ជីវប្រវត្តិ អតីតនាយកប្រតិបត្តិ Apple លោក Steve Jobs បានចូលរួម ជាមួយសមាជិកក្រុមប្រឹក្សា Facebook លោក Don Graham ក្នុងសន្និសីទ្ធិប្រចាំឆ្នាំ Brainstorm Tech ហើយ លោកត្រូវ បានគេ ចោទសួរអំពីការ យល់ឃើញ របស់ Steve Jobs ទាក់ទងនឹង នាយកប្រតិបត្តិ Facebook លោក Mark Zuckerberg។ Don Graham បានរំលឹក ពី ការជះឥទ្ធិពល របស់ អតីតនាយកប្រតិបត្តិ Apple ទៅលើ Mark Zuckerberg ហើយ គាត់បាន ងាកមកសួរ Isaacson ថាតើ Steve Jobs ធ្លាប់រំលឹកពី Mark ទេ។ នេះ គឺជាចម្លើយរបស់ Isaacson:
“ខ្ញុំម្តងធ្លាប់សួរ Jobs ថា តើគាត់ សរសើរអ្នកណាខ្លះ នៅ Silicon Valley ហើយឈ្មោះដំបូង ដែលចេញពី បបូរមាត់គាត់ គឺ Mark។ Jobs សរសើរ Zuckerberg សំរាប់ ការចេះប្រើ សតិអារម្មណ៍របស់គាត់ ដើម្បីដឹកនាំ Facebook ថាតើ អនាគតវា គួរដើរទៅណា ព្រមទាំង ការប្តេជ្ញាមុះមុត របស់គាត់ ដែលអាចអោយគាត់ ហ៊ានសំរេច ផ្លាស់ប្តូរផ្លូវដើររបស់ Facebook និងទាត់ចោលអ្វីដែលចាស់ៗ។ Jobs មានអារម្មណ៍ ហាក់មានទំនាក់ទំនងប្លែក ជាមួយ Mark។”
Isaacson បានបន្តទៀតថា Jobs មិនអាចសំរេច ក្នុងការបង្កើត បណ្តាញទំនាក់ទំនងសង្គម Ping របស់ខ្លួន ហើយ ទីបំផុត គាត់ក៏ឈប់ព្យាយាម។ នៅពេលដែល ត្រូវបានសួរថា ហេតុអ្វី… Jobs បាននិយាយថា ប្រហែល ជា Mark ធ្វើវា បានល្អជាង ដូចនេះ មិនចាំបាច់ បង្កើតថ្មីនោះទេ ព្រោះ Facebook ធ្វើត្រូវចំណុចហើយ។
វា ជារឿងកំរណាស់ ដែលអ្នកនៅ Solicon Valley បង្ហាញនូវការ គោរពរវាងគ្នាទៅវិញទៅមក៕
អ្នកនិពន្ធ Walter Isaacson:

ប្រភព: Business Insider
អត្ថបទពេញនិយមប្រចាំខែ:
- [ព័ត៌មាន] សាកល្បងប្រព័ន្ធ BlackBerry 10 នៅលើ iPhone/ iPad របស់អ្នក ល៎មើល!… 498 view(s)
- [ព័ត៌មាន] iPhone ថ្មី នឹងចេញមក ខែមិថុនានេះ ជាមួយ ទំហំអេក្រង់ ផ្សេងគ្នា… 359 view(s)
- [ព័ត៌មាន] ការរចនាម៉ូដពីរជំនាន់ក្រោយ របស់ iPhone ត្រូវបាន Steve Jobs គ្រោងរួចស្រេចហើយ… 345 view(s)
- [ព័ត៌មាន] បច្ចេកវិទ្យាថ្ម Lithium-ion ថ្មី អាចរក្សាថាមពលបានច្រើនជាងមុន រាប់ពាន់ដង ហើយសាកកាន់តែលឿន… 303 view(s)
- [ព័ត៌មាន] Facebook បញ្ចេញកំណែទំរង់ថ្មី 6.0 បន្ថែមមុខងារ ផ្ញើរូបស្ទីកខើ… 244 view(s)
- របៀបឆែកមើល UUID 243 view(s)
- [ព័ត៌មាន] អ្នកផ្គត់ផ្គង់គ្រឿងបន្លាស់អោយ Apple ហៅក្រុមហ៊ុនមួយនេះថាជា “ផ្លែប៉ោមពិស”… 239 view(s)

ចំនួនអ្នកទស្សនា:
| Cambodia | 331931 | |
| South Korea | 10408 | |
| United States | 6784 | |
| Thailand | 5931 | |
| Vietnam | 4789 |
| ចំនួនទស្សនាសរុប: | 371373 |
|---|---|
| ចំនួនទំព័រទស្សនាសរុប: | 1081377 |



















ចូលរួមមតិតាមរយៈ Facebook