www.soklyphone.com

[ព័ត៌មាន] Apple ស្នើសុំ ចុះឈ្មោះ សិទ្ធិផ្លាកសញ្ញា “OS X Mountain Lion” និង “Mountain Lion”

Mountain Lionមើលទៅ បែបធុញនឹង ក្រុមហ៊ុនចិន ចេះតែ ឆាឆៅ រឿងសិទ្ធិផ្លាកសញ្ញា ហើយមើលទៅ ទើប Apple បានស្នើសុំ ចុះឈ្មោះ ផ្លាកសញ្ញា តោភ្នំ “OS X Mountain Lion” និង “Mountain Lion” សំរាប់នៅប្រទេសអាមេរិក ដែល ជា ឈ្មោះ ប្រព័ន្ធប្រតិបត្តិការណ៍ សំរាប់ ម៉ាស៊ីុន Mac របស់ខ្លួន។ កាលពីខែមុន Apple បានសំរេច ចំណាយទៅ ក្រុមហ៊ុន Proview របស់ចិន ប្រមាណ $60 លានដុល្លារ ដើម្បីបញ្ចប់ ជំលោះ ផ្លាកសញ្ញា iPad នៅប្រទេសចិន។

ហើយមិនទាន់បាន ប៉ុន្មានផង មានក្រុមហ៊ុន ចិន មួយទៀត ឈ្មោះ “Jiangsu Xuebao“ ដែលជា ក្រុមហ៊ុនផលិត គ្រឿងគីមី សំរាប់ប្រើក្នុងផ្ទះ បានចេញមុខ ប្តឹង Apple ថា បានល្មើសលើ ផ្លាកសញ្ញា ឈ្មោះ ខ្លារខិនទឹកកក “Snow Leopard” របស់ខ្លួន ដែលសរសេរ ជាភាសាចិនថា “Xuebao (雪豹)”។ ទំនង ជាឃើញ Proview បានលុយច្រើនហើយមើលទៅ
Chinese Snow Leopard
ទើបនាំគ្នាធ្វើតាម។ គួររំលឹកដែរថា ការចុះឈ្មោះ ផ្លាកសញ្ញា គឺមានប្រសិទ្ធិភាព តាមប្រទេស ដែលនេះ មានន័យថា បើចុះឈ្មោះ នៅអាមេរិក គឺវា នឹងការពារ បានតែឈ្មោះនៅ អាមេរិក ប៉ុណ្ណោះ៕

ចុះផ្សាយក្នុង: ព័ត៌មាន
 
 
 

ចូលរួមមតិតាមរយៈ Facebook

  • ទំនាក់ទំនងយើង:
  • facebook
  • twitter
  • mail
  • google+

កម្មវិធីរបស់យើង:

ParisHotelMeySangCosmetic song168 How to Create Khmer Apple ID DonationBox.png
Apply to be a Chitika Publisher!
Khmer Unicode

ចំនួនអ្នកទស្សនា:

Cambodia 329985
South Korea 10338
United States 6724
Thailand 5907
Vietnam 4778
ចំនួនទស្សនាសរុប: 369190
ចំនួនទំព័រទស្សនាសរុប: 1076371
Powered By Google Analytics
Download Aurora