វិធីផ្លាស់ប្តូរហាងទំនិញ App Store មកប្រើ App Store ប្រទេសកម្ពុជា

សំរាប់លោកអ្នក ដែលចង់ផ្លាស់ប្តូរ គណនី Apple ID ដែលប្រើ App Store បរទេស (U.S, Singapor …etc) ហើយចង់ ផ្លាស់ប្តូរមកប្រើ ហាងទំនិញ App Store សំរាប់ប្រទេសកម្ពុជាវិញ គឺអាចធ្វើបានយ៉ាងងាយស្រួល ប៉ុន្តែ ការផ្លាស់ប្តូរនេះ គឺអាចធ្វើបាន លុះត្រាតែ លោកអ្នក មានកាត VISA, Master ឬ Amex ព្រោះវា នឹងមិនមានជំរើសទូទាត់ប្រាក់ None នោះទេ។ បើចង់ប្រើ ការទូទាត់ None នៅលើ App Store ប្រទេសកម្ពុជា លោកអ្នក គួរបង្កើតគណនីថ្មីល្អជាង។ សូមមើលវិធីបង្កើត គណនី Apple ID ថ្មី សំរាប់ Store នៅកម្ពុជា ពីទីនេះ: http://wp.me/p1DX6F-n6។
សំរាប់អ្នកដែលចង់ផ្លាស់ប្តូរ App Store សូមអនុវត្ត ដូចតទៅ:
តំរូវការជាមូលដ្ឋានៈ
- iPhone/ iPod Touch/ iPad ដែលភ្ជាប់អ៊ីនធើណែតតាមរយៈប្រព័ន្ធទូរស័ព្ទ ឫ WiFi
- គណនី Apple ID
– កាត VISA, Master ឬ Amex
វិធីផ្លាស់ប្តូរតំបន់ហាងទំនិញ App Store មកប្រើ App Store ប្រទេសកម្ពុជា
1. ជាដំបូង សូមបើក Settings រួចចុចលើ Store។ បន្ទាប់មក ចុចលើ ឈ្មោះគណនី Apple ID របស់លោកអ្នក រួចរើសយក View Apple ID ហើយចុចប្រអប់ Country/Region។




2. បន្ទាប់មក ចុច Change Country or Region រួចចុចលើ ប្រអប់ Store ហើយរើសយក Cambodia រួចចុច Next។




3. ចុចប៊ូតុង Agree-> Agree។


4. សំរាប់លោកអ្នក ដែលប្រើ VISA កាត សូមរើសយក VISA ក្នុងប្រអប់ Payment Method រួចវាយ ព័ត៌មានកាត VISA របស់លោកអ្នក ចូល:
PAYMENT CARD
– Card Number: សូមវាយលេខកាត (លេខកាត 16 ខ្ទង់ ដែលនៅផ្នែកខាងមុខកាត)
- Security Code: សូមវាយលេខកូដសុវត្ថិភាព (លេខ 3 ខ្ទង់ ដែលនៅខាងក្រោយកាត)
EXPIRATION DATE
- Month: វាយខែ ដែលកាត VISA អស់សុពលភាព (រកមើលពាក្យ VALID THRU ដែលនៅផ្នែកខាងមុខកាត)
- Year: វាយឆ្នាំ ដែលកាត VISA អស់សុពលភាព (រកមើលពាក្យ VALID THRU ដែលនៅផ្នែកខាងមុខកាត)
ចំណាំ: បើសិនលោកអ្នក មិនច្បាស់ទាក់ទងនឹង ព័ត៌មានកាត VISA គួរសួរបញ្ជាក់ ធនាគារ របស់លោកអ្នក


បន្ទាប់មក រួចវាយ ព័ត៌មានផ្ទាល់ខ្លួនចូល:
– Title: រើសយក Mr. ឫ Ms.
- First Name: ឈ្មោះលោកអ្នក (មិនចាំបាច់វាយឈ្មោះពិតក៏បាន)
- Last Name: ត្រកូលរបស់លោកអ្នក
- Address: វាយលេខផ្ទះ និងលេខផ្លូវ
- Province: រើសក្រុង ឬខេត្ត
-Postal: វាយ 12000 សំរាប់ប្រៃសណីយទូទៅ (ចំណាំ: សំរាប់អ្នកនៅភ្នំពេញ អាចរកលេខប្រៃសណីយខណ័្ឌដែលខ្លួស្នាក់នៅពីទីនេះ: http://www.yellowpages-cambodia.com/cyp/postalcodes.html)
- Phone: វាយលេខទូរស័ព្ទរបស់លោកអ្នក (កូឡោនទីមួយ សំរាប់ក្បាលប្រព័ន្ធ ហើយកូឡោនទីពីរ សំរាប់លេខទូរស័ព្ទ)
រួចចុចប៊ូតុង Next-> Done ជាការស្រេច៕



ចំណាំ: សំរាប់ App Store នៅប្រទេសកម្ពុជា មិនទាន់មាន ទិន្នន័យពី កម្មវិធី ឬហ្គេមច្រើនទេ ដូចនេះ នៅពេលបើក App Store ត្រង់ថេប Feature នោះលោកអ្នក អាចនឹងមិនឃើញ បង្ហាញព័ត៌មានអ្វីនោះទេ។ សូមកុំបារម្ភ មិនមានអ្វី ខុសឆ្គង ទាក់ទងនឹង គណនី ឬ App Store របស់លោកអ្នកទេ នេះ ដោយសារតែ Store នេះទើបបើកថ្មី។ លោកអ្នក អាចដោនឡូដ កម្មវិធី ផ្សេងៗ ដែលមានលក់ នៅ Store បរទេស ដូចជា U.S ឬ Singapore បានធម្មតា តាមរយៈ ការវាយឈ្មោះ ក្នុងប្រអប់រាវរក
អត្ថបទពេញនិយមប្រចាំខែ:
- [ព័ត៌មាន] សាកល្បងប្រព័ន្ធ BlackBerry 10 នៅលើ iPhone/ iPad របស់អ្នក ល៎មើល!… 494 view(s)
- [ព័ត៌មានក្តៅ] iOS 6.1.3 បានចេញមកហើយ ហើយមិនអាច Jailbreak បាននោះទេ… 382 view(s)
- [ព័ត៌មាន] នាយកប្រតិបត្តិ Nokia លោក Stephen Elop ឡើងសម្ភាសទូរទស្សន៍ ហើយបោះទូរស័ព្ទ iPhone របស់ពិធីករចោល … 372 view(s)
- [ព័ត៌មាន] Schiller ចេញមក បង្អាប់ ប្រព័ន្ធ Android ម្តងទៀត មុន Samsung ចេញ Galaxy S IV… 345 view(s)
- [ព័ត៌មាន] ការរចនាម៉ូដពីរជំនាន់ក្រោយ របស់ iPhone ត្រូវបាន Steve Jobs គ្រោងរួចស្រេចហើយ… 342 view(s)
- [ព័ត៌មាន] iPhone ថ្មី នឹងចេញមក ខែមិថុនានេះ ជាមួយ ទំហំអេក្រង់ ផ្សេងគ្នា… 331 view(s)
- [ព័ត៌មាន] ចន្លោះប្រហោង សុវត្ថិភាព ពេលចាក់សោរអេក្រង់ថ្មី ត្រូវបានរកឃើញនៅ iOS 6.1.3… 313 view(s)

ចំនួនអ្នកទស្សនា:
| Cambodia | 321855 | |
| South Korea | 9983 | |
| United States | 6431 | |
| Thailand | 5789 | |
| Vietnam | 4705 |
| ចំនួនទស្សនាសរុប: | 359909 |
|---|---|
| ចំនួនទំព័រទស្សនាសរុប: | 1053972 |



















ចូលរួមមតិតាមរយៈ Facebook