www.soklyphone.com

[ព័ត៌មាន] ITC នឹងពិចារណាលើ សេចក្តីសំរេចដែលថា Apple ល្មើសប៉ាតង់ 3G របស់ Google

motorola-vs-appleគណកម្មាធិការជំនួញអន្តរជាតិអាមេរិក ឬហៅកាត់ថា ITC បាននិយាយថា ខ្លួននឹង ពិនិត្យឡើងវិញ នូវសេចក្តីសំរេចរបស់តុលាការ ដែលបានកាត់ក្តីថា iPhone និង iPad របស់ Apple ល្មើសនឹង ប៉ាតង់ដែល ជាកម្មសិទ្ធិរបស់ Google Inc (Motorola Mobility) ហើយអាច នឹងឈានទៅដល់​ ការឃាត់ឃាំង មិនអោយនាំចូលលក់ iPhone និង iPad នៅអាមេរិក។ ITC នឹងចេញផ្សាយ សេចក្តីសំរេចរបស់ខ្លួន នាថ្ងៃទី 24 ខែសីហា ខាងមុខនេះ ក្រោយពិនិត្យ ការសំរេចរបស់តុលាការ លើរឿងក្តីខាងលើ។​

ក្នុងចំណោម ការចោទប្រកាន់ទាំង 4 របស់ Motorola Mobility ឃើញមាន តែមួយករណីប៉ុណ្ណោះ ដែលតុលាការរបស់ អាមេរិក បានសំរេចថា Apple បានល្មើស គឺ ប៉ាតង់ទាក់ទងនឹងបច្ចេកវិទ្យា​ 3G ដែលកាត់បន្ថយសំលេងរំខាន ពីខាងក្រៅ ហើយធ្វើអោយ សំលេងសន្ទនាស្ងាត់ និងកាន់តែច្បាស់។
ក្រុមហ៊ុន Apple ដែលមានមូលដ្ឋាននៅ Cupertino Califonia បានដាក់ពាក្យបណ្តឹង ប្រឆាំងតបនឹង Motorola Mobility​ ទៅកាន់ សហភាពអឺរ៉ុប ដោយបានចោទប្រកាន់ថា Motorola Mobility ប្រើប្រាស់ មិនត្រឹមត្រូវនូវ ប៉ាតង់ របស់ខ្លួន ដែលជាប៉ាតង់ ស្តង់ដារឧស្សាហកម្ម ហើយយកមកប្រើប្រាស់ ជាបណ្តឹង។ Apple និយាយថា Motorola គឺជា អ្នកដែលជួយបង្កើត ស្តង់ដារនេះ ហើយមិនគួរណា យកវាមកប្រើ ឃាត់ឃាំង ការប្រើប្រាស់ ប៉ាតង់ ដែលទាក់ទងនឹងស្តង់ដារនេះ នោះទេ។
ក្រសួង FTC របស់អាមេរិក, ក្រុមហ៊ុន Microsoft, បណ្តាញទូរស័ព្ទ Verizon និង AT&T បានចេញ ញត្តិគាំទ្រ ការលើកឡើងរបស់ Apple ហើយបាននិយាយថា ការឃាត់ឃាំងការនាំចូល នឹងធ្វើអោយ ខូចប្រយោជន៍ សេដ្ឋកិច្ចរបស់ អាមេរិក ព្រមទាំង ប៉ះពាល់ទៅដល់ ទីផ្សារការងារ៕
ប្រភព: Bloomberg

ចុះផ្សាយក្នុង: ព័ត៌មាន
 
 
 

ចូលរួមមតិតាមរយៈ Facebook

  • ទំនាក់ទំនងយើង:
  • facebook
  • twitter
  • mail
  • google+

កម្មវិធីរបស់យើង:

ParisHotelMeySangCosmetic song168 How to Create Khmer Apple ID DonationBox.png
Apply to be a Chitika Publisher!
Khmer Unicode

ចំនួនអ្នកទស្សនា:

Cambodia 327764
South Korea 10267
United States 6653
Thailand 5875
Vietnam 4758
ចំនួនទស្សនាសរុប: 366718
ចំនួនទំព័រទស្សនាសរុប: 1070333
Powered By Google Analytics
Download Aurora