[ព័ត៌មាន] New York Times ថា បុគ្គលិក ហាងទំនិញ Apple Store ទទួលបានប្រាក់បៀវត្សទាប ជាងអ្វីដែលពួកគេ ត្រូវបាន
ហាងទំនិញ Apple Stores ត្រូវបានជាប់ ជាហាងទំនិញលេខមួយ [រកចំណូលបានច្រើនជាងគេ] កាលពីឆ្នាំទៅមិញ។ ស្តាប់មើលទៅ ល្អណាស់ ហើយបុគ្គលិក ហាងលក់ទំនិញរបស់ Apple ប្រហែលជា ទទួលបាន ប្រាក់ចំណូលច្រើន ហើយមើលទៅ! ឈប់… មិនប្រាកដទេ។ បើតាមប្រភពពី nytimes.com បានអោយដឹងថា បុគ្គលិក ហាងទំនិញ Apple Store ប្រហែលជា ទទួលបានប្រាក់បៀវត្សទាប ជាងអ្វីដែលពួកគេ ត្រូវបាន។
“ខ្ញុំ អាចរកចំណូលបាន $11.25 ក្នុងមួយម៉ោង”… នេះ ជាសំដីរបស់ លោក Jordan Golson ដែលជា បុគ្គលិកហាងទំនិញ Apple។ គាត់បានបន្តទៀតថា “ខ្ញុំ គិតថា នេះ គឺជារឿងអស្ចារ្យណាស់… ខ្ញុំ ជាប្រិយមិត្ត Apple ហើយ ហាងទំនិញយើង ដំណើរការបានល្អ ប៉ុន្តែ បើអ្នក គិតដល់ ប្រាក់ចំណូលសរុប ដែលក្រុមហ៊ុន រកបាន [រាប់ពាន់លាន] ហើយអ្នក សំលឹងមើល ប្រាក់បៀវត្ស ដែលអ្នក រកបាន… នោះវា ពិតជារឿងមួយ ពិបាកគិតណាស់”។
ភាពខុសគ្នារវាង ភាពជោគជ័យរបស់ Apple និង ប្រាក់បៀវត្សរបស់បុគ្គលិកហាងទំនិញរបស់ខ្លួន:

nytimes.com បានអោយដឹងថា Apple មានបុគ្គលិក សរុប 43 ពាន់នាក់ ហើយក្នុងចំណោមនោះ 30 ពាន់នាក់ ធ្វើការក្នុង ហាងទំនិញ Apple Store។ ភាគច្រើននៃបុគ្គលិកទាំងនោះ អាចរកចំណូលបាន $25 ពាន់ដុល្លារ ក្នុងមួយឆ្នាំ ហើយបើធៀបនឹង នាយកប្រតិបត្តិ Apple លោក Tim Cook ដែលមានទទួលបានហ៊ុនតំលៃ $570 លានដុល្លារវិញ គឺមើលទៅ ខុសគ្នា ដាច់ស្រឡះតែម្តង។ តែបើទោះជា យ៉ាងណា Apple ផ្តល់ជូននូវ អត្ថប្រយោជន៍ ជាច្រើន ប្រសើរជាង ក្រុមហ៊ុនលក់រាយដទៃទៀត ដូចជា ហាងទំនិញលក់ខោអាវ Gap ជាដើម។ Apple ផ្តល់ជូន បុគ្គលិករបស់ខ្លួន នូវលទ្ធភាព ទិញហ៊ុនរបស់ Apple, ការបញ្ចុះតំលៃ ពេលទិញទំនិញ Apple, ផ្តល់កញ្ចប់សេវាសុខភាព និងគណនីចូលនិវត្ត ជាដើម។
ប្រភពនេះ បានបញ្ជាក់ទៀតថា បើសិនជា អ្នក ចែកប្រាក់ចំណូលសរុប ដែល Apple រកបាន កាលពីឆ្នាំទៅមិញ នោះអ្នក នឹងឃើញថា បុគ្គលិក Apple Store ម្នាក់ៗ [ដកបុគ្គលិកបច្ចេកទេស និងផ្នែកស្តុកចេញ] អាចរកចំណូលចូលក្រុមហ៊ុនបាន ប្រមាណ $473 ពាន់ដុល្លារ ហើយបើធៀបនឹងប្រាក់បៀវត្សប្រចាំឆ្នាំរបស់ពួកគេ [$25 ពាន់ដុល្លារ ក្នុងមួយឆ្នាំ] គឺឃើញថា Apple ទទួលបានប្រយោជន៍ច្រើន ពីបុគ្គលិកម្នាក់ៗ ហើយពួកគេ មិនត្រូវបាន ផ្តល់ ប្រាក់ Commission ដូច បុគ្គលិក ដែលធ្វើការ អោយបណ្តាញទូរស័ព្ទ Verizon និង AT&T ដែលលក់ផលិតផល Apple ដែរនោះទេ។
ដូចដែល nytimes.com បានលើកឡើង Apple មិនមែន ជាក្រុមហ៊ុនតែមួយទេ ដែល មើលទៅ អោយប្រាក់បៀវត្សទាប តែដោយសារ តែភាពជោគជ័យរបស់វា ធ្វើអោយ មានការចាប់អារម្មណ៍ កាន់តែច្រើនឡើង ពីទង្វើររបស់ ក្រុមហ៊ុនមួយនេះ៕
ប្រភព: nytimes.com
អត្ថបទពេញនិយមប្រចាំខែ:
- [ព័ត៌មាន] សាកល្បងប្រព័ន្ធ BlackBerry 10 នៅលើ iPhone/ iPad របស់អ្នក ល៎មើល!… 498 view(s)
- [ព័ត៌មានក្តៅ] iOS 6.1.3 បានចេញមកហើយ ហើយមិនអាច Jailbreak បាននោះទេ… 383 view(s)
- [ព័ត៌មាន] នាយកប្រតិបត្តិ Nokia លោក Stephen Elop ឡើងសម្ភាសទូរទស្សន៍ ហើយបោះទូរស័ព្ទ iPhone របស់ពិធីករចោល … 374 view(s)
- [ព័ត៌មាន] iPhone ថ្មី នឹងចេញមក ខែមិថុនានេះ ជាមួយ ទំហំអេក្រង់ ផ្សេងគ្នា… 359 view(s)
- [ព័ត៌មាន] ការរចនាម៉ូដពីរជំនាន់ក្រោយ របស់ iPhone ត្រូវបាន Steve Jobs គ្រោងរួចស្រេចហើយ… 345 view(s)
- [ព័ត៌មាន] ចន្លោះប្រហោង សុវត្ថិភាព ពេលចាក់សោរអេក្រង់ថ្មី ត្រូវបានរកឃើញនៅ iOS 6.1.3… 314 view(s)
- [ព័ត៌មាន] p0sixninja ធ្វីតថា គាត់ រកឃើញចន្លោះប្រហោងគ្រប់គ្រាន់ ដើម្បី Jailbreak iOS ថ្មីៗ… 283 view(s)

ចំនួនអ្នកទស្សនា:
| Cambodia | 325092 | |
| South Korea | 10141 | |
| United States | 6544 | |
| Thailand | 5831 | |
| Vietnam | 4730 |
| ចំនួនទស្សនាសរុប: | 363637 |
|---|---|
| ចំនួនទំព័រទស្សនាសរុប: | 1062915 |



















ចូលរួមមតិតាមរយៈ Facebook