www.soklyphone.com

[អត្ថបទណែនាំ] មើលលេខកូដបណ្តាញទូរស័ព្ទជាមួយកម្មវិធី CamTelCodes

CamTelCodesកម្មវិធី CamTelCodes នេះ អាចអោយលោកអ្នក ឆែកមើល បណ្តាលេខកូដទាំងឡាយ របស់បណ្តាញ ទូរស័ព្ទ GSM ទាំង 7 ដែលកំពុងដំណើរការ នៅប្រទេសកម្ពុជាយើង ដែលរួមមាន ប្រព័ន្ធ Beeline, Hello, Metfone, Mfone, Mobitel, Smart និង QB ។ ដូចនេះ សំរាប់លោកអ្នក ដែលប្រើស៊ីមកាតច្រើន មិនចាំបាច់ខ្វល់ ត្រូវចាំលេខកូដ ដ៏ច្រើននោះទេ ហើយលេខកូដទាំងនេះ មានដូចជា លេខបំរើអតិថិជន, លេខកូដបញ្ចូលទឹកប្រាក់, លេខកូដមើលទឹកប្រាក់, លេខកូដហៅក្រៅប្រទេស, លេខកូដចុះឈ្មោះ សេវាបង្វែរលេខ, លេខកូដចុះឈ្មោះលេខ Private, លេខកូដវេរលុយ, លេខកូដចុះឈ្មោះ និងទិញ សំលេងរោទ៍, លេខកូដទិញកញ្ចប់អ៊ីនធើណែត ព្រមទាំង របៀបកំណត់ អ៊ីនធើណែត និង MMS ជាដើម។

តំរូវការជាមូលដ្ឋានៈ
1. ទូរស័ព្ទ iPhone (3GS/4/4S), iPod Touch ឫ iPad 1/2/3 ប្រព័ន្ធ iOS 5.0 ឬខ្ពស់ជាងនេះ
2. កម្មវិធី CamTelCodes អាចទិញបានពី App Store ក្នុងតំលៃ $0.99
3. ដើម្បីទិញកម្មវិធីនេះ តំរូវអោយ មានគណនី Apple ដែលប្រើ VISA, Master និង Amex ឬអាចទិញ តាមរយៈកាត iTunes Gift Card

ចំណាំ:
- កម្មវិធីនេះ ជាកម្មវិធី Universal ដែលមានន័យថា លោកអ្នក ទិញតែម្តង តែអាចប្រើបាន ទាំងនៅលើ iPhone និង iPad
- មុខងារ ហៅចេញ និងសសេរសារ ពីក្នុងកម្មវិធី ប្រើបានតែនៅលើ iPhone ប៉ុណ្ណោះ
- មុខងារ USSD ត្រូវបានបិទ មិនអោយដំណើរការ ហើយនេះ គឺជានយោបាយរបស់ Apple ដើម្បីការពារការលួចបន្លំ

វិធីអនុវត្តន៍

1.ជាដំបូង សូមចូលទៅទិញកម្មវិធីនេះ ពី App Store ដោយបើក App Store ហើយក្នុងប្រអប់រាវរក សូមវាយពាក្យ CamTelCodes។ ចុចប៊ូតុងលើប៊ូតុង $0.99-> Buy App រួចវាយគណនី Apple ID របស់លោកអ្នក ចូល។
CamTelCodesCamTelCodesCamTelCodesCamTelCodes
 
2.ត្រឡប់មក ផ្ទាំង Home Screen ហើយរង់ចាំកម្មវិធីនេះ ដោនឡូដរហូតដល់ចប់ រួចចុចបើកប្រើវា។ ចូលមកដល់ផ្ទាំងដំបូង លោកអ្នក មានជំរើស អាចជ្រើសរើសភាសា បានពីរគឺ ភាសាអង់គ្លេស និងភាសាខ្មែរ ដោយចុចជ្រើសរើស ត្រង់ប្រអប់ Language។ ក្រោយជ្រើសរើសភាសារួចហើយ សូមរើស បណ្តាញទូរស័ព្ទ ដែលលោកអ្នក ចង់មើលកូដ។
CamTelCodesCamTelCodesCamTelCodes
 
3.កម្មវិធីនេះ មានថេបចំនួន 4 គឺថេប Phone (លេខកូដទាក់ទងនឹងការហៅចេញ និងឆែកមើលទឹកប្រាក់), SMS (លេខកូដទាក់ទងនឹងសារ SMS ដូចជា លេខ SMSC និងការចុះឈ្មោះផ្សេងៗ ដែលប្រើវិធីផ្ញើសារ), INTERNET (របៀបកំណត់អ៊ីនធើណែត, MMS និងរបៀបទិញកញ្ចប់អ៊ីនធើណែត) និង ថេបចុងក្រោយ CONTACT INFO (ព័ត៌មានផ្សេងៗទាក់ទងនឹងក្រុមហ៊ុន ដូចជា លេខទំនាក់ទំនង, គេហទំព័រ, ទំព័រហ្វេសប៊ុក និងទីតាំងផែនទីជាដើម)។
CamTelCodesCamTelCodesCamTelCodesCamTelCodes
 
4. សំរាប់លេខទូរស័ព្ទ កម្មវិធីនេះ ទ្រទ្រង់ការហៅចេញ ដោយផ្ទាល់ ដោយគ្រាន់តែ ចុចលើវាប៉ុណ្ណោះ។
CamTelCodesCamTelCodes
 
5.ចំណែក លេខកូដ USSD វិញ (លេខកូដដែលផ្តើមដោយ * ឬ #) កម្មវិធីនេះ នឹងកូពីវា ទៅ ClipBoard ហើយលោកអ្នក គ្រាន់តែបើក កម្មវិធី Phone ហើយចុចលើ ផ្នែកខាងលើ នៃកម្មវិធី Phone អោយយូរ រួចរើសយក Paste នោះវា នឹងបង្ហាញលេខកូដ USSD ដែលបានកូពីមិនខាន។
CamTelCodesCamTelCodesCamTelCodesCamTelCodes
 
6.សំរាប់ ពួកលេខកូដ ដែលទាក់ទងនឹងសារវិញ លោកអ្នក គ្រាន់តែចុចលើវា ហើយជំនួស ពាក្យដែលមានឃ្នៀប [] រួចចុច Send ជាការស្រេច៕
CamTelCodesCamTelCodes

 
 
 

ចូលរួមមតិតាមរយៈ Facebook

  • ទំនាក់ទំនងយើង:
  • facebook
  • twitter
  • mail
  • google+

កម្មវិធីរបស់យើង:

ParisHotelMeySangCosmetic song168 How to Create Khmer Apple ID DonationBox.png
Apply to be a Chitika Publisher!
Khmer Unicode

ចំនួនអ្នកទស្សនា:

Cambodia 322415
South Korea 10002
United States 6445
Thailand 5796
Vietnam 4709
ចំនួនទស្សនាសរុប: 360541
ចំនួនទំព័រទស្សនាសរុប: 1055540
Powered By Google Analytics
Download Aurora