ចុះថ្ងៃទី: June 21st, 2012
ការនិយាយបញ្ជារ ទៅកាន់ទូរស័ព្ទ នឹងក្លាយជា រឿងសាមញ្ញ នាប៉ុន្មានឆ្នាំ ខាងមុខ… នេះ គួរអរគុណ ទៅដល់ ជំនួយការបញ្ជារ ដោយប្រើសម្លេង Siri របស់ Apple ដែលមានបំពាក់លើ iPhone 4S និងឆាប់ៗនេះ នៅលើ iPad ថ្មី។ បន្ទាប់ពីមាន Siri យើងឃើញមាន កម្មវិធីស្រដៀងនេះ ត្រូវបង្កើតឡើងដោយ Samsung គឺ S Voice សំរាប់ស្មាតហ្វូន ប្រព័ន្ធ Android របស់ខ្លួន។ ហើយ ឥឡូវ សូម្បី តែ Microsoft ក៏មានចំណាប់អារម្មណ៍ នឹងបង្កើត មួយនេះ ហ្នឹងគេដែរ។
ប្រភពព័ត៌មានពី newswire.co.kr កាលពីពេលថ្មីនេះ បានអោយដឹងថា LG ក៏នឹងចូលរួម ពិធីជប់លៀងមួយនេះដែរ។ កម្មវិធីជំនួយការបញ្ជារដោយប្រើសំលេងរបស់ LG នឹងមានឈ្មោះថា Quick Voice ហើយមានមុខងារស្រដៀងនឹង Siri និង S Voice ដែល អាចអោយអ្នកប្រើប្រាស់ ឆែកមើល អាកាសធាតុ, រំលឺកអ្នកប្រើពី ការណាត់ជួប, ជួយសរសេរ និងផ្ញើសារ SMS ព្រមទាំងអាច រាវរកវីដេអូ Youtube បានទៀតផង។ បើតាម LG សំរាប់បច្ចុប្បន្ន Quick Voice ត្រូវបាន គេបង្កើតសំរាប់ទីផ្សារ កូរ៉េ និងរំពឹងថា នឹងមានប្រើលើ ស្មាតហ្វូន Android LG Oputimus Vu មុនគេ នាចុងខែនេះ ហើយនឹងមានប្រើ នៅលើ LG Optimus LTE 2 នាខែក្រោយ៕
ប្រភព: newwire.co.kr
ចូលរួមមតិតាមរយៈ Facebook