ចុះថ្ងៃទី: June 21st, 2012
វាមិនមែនជា លើកទីមួយទេ ដែលនាយកប្រតិបត្តិ ក្រុមហ៊ុន Foxconn លោក Terry Gou មិនអាចទប់ចិត្ត ហើយនិយាយ តិះដៀល គូរប្រកួតប្រជែង និងបង្ហើបការសំងាត់។ ជាក់ស្តែង កាលពីខែមុន គាត់ បានបង្ហើបថា ក្រុមហ៊ុនគាត់ កំពុងផលិត ទូរទស្សន៍ iTV អោយ Apple ហើយឥឡូវនេះ គាត់បានទទូច អោយអ្នកប្រើប្រាស់ កុំទាន់ទិញ ស្មាតហ្វូនរបស់ Samsung [Samsung Galaxy SIII] ហើយបាន និយាយថា ពួកគេ គួររង់ចាំទិញ iPhone 5 វិញ។
នៅក្នុងកិច្ចប្រជុំម្ចាស់ហ៊ុន កាលពីថ្ងៃច័ន្ទ កន្លងទៅ លោក Gou បាននិយាយថា ម៉ូដែលថ្មីរបស់ iPhone នឹងធ្វើអោយ Samsung Galaxy SIII អាម៉ាស់ មិនខាន។ លោក Gou ត្រូវបានគេ ដកស្រង់សំដីថា បានហៅ Samsung ថា ជា ក្រុមហ៊ុន ដែលធ្លាប់មានប្រវត្តិ លួចចម្លងពី គូរប្រកួតប្រជែង ហើយគាត់ និយាយនេះ សំដៅទៅលើ ការសើុបអង្កេត ទាក់ទងនឹង ការកំណត់ថ្លៃទូរទស្សន៍ នៅអឺរ៉ុប កាលពីឆ្នាំ 2010។ គាត់បានបន្តថា ៉ខ្ញុំ គោរពជនជាតិ ជប៉ុន ជាពិសេស របៀបធ្វើការ និង ការប្រាស្រ័យទាក់ទង.. មិនដូចពួកកូរ៉េនោះទេ ជនជាតិជប៉ុន នឹងមិនលួចវាយអ្នក ពីក្រោយខ្នងនោះទេ”។ គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Foxconn ទើបនឹង ចាប់ដៃគូរសហការណ៍គ្នា ជាមួយ ក្រុមហ៊ុនជប៉ុន Sharp Electronics ហើយលោក Gou បាននិយាយថា សម្ព័នភាពនេះ នឹងជួយអោយ ក្រុមហ៊ុនគាត់ យកឈ្នះលើ Samsung ក្នុងរយៈពេល 3-5 ឆ្នាំ៕
ប្រភព: PatentlyApple.com
ចូលរួមមតិតាមរយៈ Facebook