ចុះថ្ងៃទី: May 21st, 2012
មើលទៅ មន្តស្នេហ៍ទាក់ទាញរបស់ ហាងទំនិញ Apple Store ខ្លាំងណាស់ ដែលធ្វើអោយ អាជ្ញាធរដែនដី នៅតាមតំបន់នានា របស់សហរដ្ឋ អាមេរិក យល់ព្រមធ្វើអ្វីៗទាំងអស់ ដើម្បី បានហាងទំនិញមួយនេះ មកបើក នៅលើ តំបន់របស់ខ្លួន។ តាមប្រភពពី ABC4.com បានអោយដឹងថា អាជ្ញាធររបស់ រដ្ឋញ៉ូយ៉ក បានទំលាក់ថ្លៃជួល ហាងទំនិញ Apple Store នៅស្ថានីយរង់ចាំអ្នកដំណើរ New York’s Grand Central ហើយនៅទីក្រុង Salt Lake វិញ អាជ្ញាធរតំបន់ ក៏ទំនងនឹង ទំលាក់តំលៃជួល សំរាប់ ហាង Apple Store ដែរ បើសិនជា Apple មកបើក នៅលើទឹកដីរបស់ខ្លួន។ ប្រភព បានបន្តទៀតថា អាជ្ញាធរតំបន់ ទីក្រុង Salt Lak អាចនឹង មិនយកថ្លៃ ជួលទីតាំង ទៅលើ Apple រយ:ពេល 5 ឆ្នាំ ហើយផ្តល់ជូន កញ្ចប់លើកទឹកចិត្តផ្សេងទៀត ដែលមិនបង្ហើបអោយដឹង។

តើអ្វីធ្វើអោយ ហាងទំនិញ Apple Store វិសេសវិសាលលើសគេម្ល៉េះ?
គួរបញ្ជាក់ថា ហាងទំនិញ Apple Store មានការរីកដុះដាល លឿនគួរអោយកត់សំគាល់។ គ្រាន់តែ ត្រីមាសទី 2 ដើមឆ្នាំនេះ តួលេខការលក់ របស់ ក្រុមហ៊ុននេះ បានកើនឡើង 90% ហើយអាចរកចំណួលបាន $24.67 ពាន់លានដុល្លារ និងចំណេញបាន $5.99 លានដុល្លារ។ មានអតិថិជនជាង 71 លាននាក់ បានចូលមកទស្សនា ក្នុងហាងទំនិញ Apple Store ចន្លោះរវាងខែ មករា និងខែមីនា ឆ្នាំ 2012 ហើយនេះ បានជួយអោយ មានការចាយវាយ កើនឡើង នៅក្នុងតំបន់ និងធ្វើអោយ សេដ្ឋកិច្ចក្នុងតំបន់ មានការរីកចំរើន។ តួយ៉ាង ហាងទំនិញ នៅស្ថានីយរង់ចាំអ្នកដំណើរ New York’s Grand Central… គ្រាន់តែ រយ:ពេល 7 អាទិត្យក្រោយបើកឆាក ហាងទំនិញ មួយនេះ បានជួយអោយ អាហារដ្ឋានមួយនៅក្បែរនោះ មានការលក់ កើនឡើងរហូត 7%៕
ប្រភព: ABC4.com
ចូលរួមមតិតាមរយៈ Facebook