www.soklyphone.com

[ព័ត៌មាន] Steve Wozniak: ‘Mark Zuckerberg ប្រៀបបាន នឹងការរួមបញ្ចូលគ្នា រវាងខ្ញុំ និង Steve Jobs’

Steve Wozniakស្ថាបនិក Apple និងជាដៃគូរចាស់របស់ Steve Jobs លោក Steve Wozniak កាលពី ពេលថ្មីៗនេះ បានចេញមក សំភាស ក្នុង Bloomberg TV និងសរសើរ នាយកប្រតិបត្តិ Facebook លោក Mark Zuckerberg ថា គាត់ គឺជា ពាណីជ្ជករ ម្នាក់ដ៏ឆ្លាតវៃ ហើយថា គាត់ ប្រៀបដូច ជាការរួមបញ្ចូលគ្នារវាង Jobs (ខួរក្បាលជា អ្នកជំនួញ) និង Wozniak (ខួរក្បាលជា វិស្វករ)។ Wozniak និយាយថា គាត់ គឺជា វិស្វករ ក្នុងបន្ទប់ពិសោធន៍ម្នាក់ ដែលតែងតែចង់ បង្កើត និងផលិតវត្ថុ ហើយមិនខ្វល់ខ្វាយពី ពិភពលោកខាងក្រៅ ហើយគាត់ ធ្វើនេះ ព្រោះគាត់ ចង់ជួយ ផ្នែកសង្គម វិស័យសិក្សា និងការទំនាក់ទំនង តែគាត់ មិនក្លាហានខ្លាំង ដូច Jobs និង Zuckerberg នោះទេ។ គាត់ ជាមនុស្ស ដែលអៀនខ្មាស់ ហើយមិនហ៊ានចេញមកនិយាយថា ‘ខ្ញុំចង់ ផ្លាស់ប្តូរពិភពលោក’ ដូច Steve Jobs និង Mark នោះទេ។ គាត់ថា គាត់សំណាងណាស់ ដែលបានធ្វើការ ជាមួយ Steve Jobs។

Wozniak បានបន្តទៀតថា Mark ប្រៀបដូច យើងទាំងពីរនាក់ (Jobs និងខ្លួនគាត់) រួមបញ្ចូលគ្នា ហើយថា វា ជារឿង វៃឆ្លាតណាស់ ដែល Mark ពន្យា មិនព្រមលក់ ហ៊ុនជាសាធារណៈ កាលពីទើបចាប់ផ្តើមដំបូងៗ ហើយនេះបង្ហាញថា ក្រុមហ៊ុនមួយ អាចទទួលបានជោគជ័យ បើទោះជា មិនលក់ហ៊ុន ជាសាធារណៈ ក៏ដោយ។ ចុងក្រោយ គាត់ បាននិយាយថា គាត់នឹង ទិញហ៊ុន របស់ Facebook បើទោះជា តំលៃចាប់ផ្តើម ថ្លៃប៉ុណ្ណា ក៏ដោយ បើសិនជា គាត់ជា អ្នកវិនិយោគ៕
ប្រភព: Bloomberg.com

ចុះផ្សាយក្នុង: ព័ត៌មាន
 
 
 

ចូលរួមមតិតាមរយៈ Facebook

  • ទំនាក់ទំនងយើង:
  • facebook
  • twitter
  • mail
  • google+

កម្មវិធីរបស់យើង:

ParisHotelMeySangCosmetic song168 How to Create Khmer Apple ID DonationBox.png
Apply to be a Chitika Publisher!
Khmer Unicode

ចំនួនអ្នកទស្សនា:

Cambodia 322415
South Korea 10002
United States 6445
Thailand 5796
Vietnam 4709
ចំនួនទស្សនាសរុប: 360541
ចំនួនទំព័រទស្សនាសរុប: 1055540
Powered By Google Analytics
Download Aurora