[ព័ត៌មានក្តៅ] pod2g នឹងបញ្ចេញ Untethered Jailbreak សំរាប់ 5.1 និង 5.1.1 ពីរអាទិត្យខាងមុខ
ដំណឹងល្អ សំរាប់អ្នក ប្រើ iOS 5.1 និង 5.1.1 ព្រោះ pod2g បានចេញមកនិយាយថា វិធី Jailbreak Untethered សំរាប់ កំណែទំរង់នេះ នឹងដាក់ចេញ អោយប្រើប្រាស់ 2 អាទិត្យ ខាងមុខនេះ ហើយ គាត់ បានបង្កើត សំណួរចំលើយ នៅក្នុងប្ល៉ក របស់ គាត់ អំពី ចំងល់ទាំងឡាយ ទាក់ទងនឹង ការ Jailbreak នេះ ក្រោយពេល គាត់ធ្វើការ ស្ទង់មតិថា តើគួរបញ្ចេញ កម្មវិធី Jailbreak នេះ ឥឡូវ ឬទុកចាំ iOS 6.0។ លទ្ធផល ឃើញថា មាន 64% ចង់បានវា យកមកប្រើ ឥឡូវ ខណៈដែល 33% ទៀតថា ទុកចាំប្រើ នៅកំណែទំរង់ iOS 6.0 វិញល្អជាង។ ខាងក្រោម គឺ សំណួរចំឡើយ ក្នុងប្ល៉ក របស់គាត់:
សំណួរ: តើវា អាចប្រើបានជាមួយ ម៉ូដែលណាខ្លះ?
ចំលើយ: វា អាចប្រើបាន ជាមួយ គ្រប់ឧបករណ៍ iDevice ដែលដើរលើ កំណែទំរង់ 5.1.x លើកលែងតែ iPod 3G, iPhone 3GS (new bootrom) និង ATV3។
សំណួរ: តើហេតុអ្វី បានជា វាយឺតម្ល៉េះ ក្នុងការ បញ្ចេញវា ក្រោយពេល លោក បានបង្ហាញថា វាដើរលើ iPad ថ្មី (iPad 3,1)?
ចំលើយ: iDevice (iPhone/iPad/iPod) មាន ជាង 16 ម៉ូដែលខុសៗគ្នា ហើយការតេស្ត ត្រូវការពេលវេលា។
សំណួរ: តើខ្ញុំ អាចក្លាយជា អ្នកតេស្តសាកល្បង បានដែរ ឬទេ?
ចំលើយ: ទេ… សុំទោស។ មានតែមនុស្ស ដែលគួរអោយ ទុកចិត្តទេ ដែលអាចធ្វើជា អ្នកតេស្ត សាកល្បង។ ខ្ញុំ មិនចង់ អោយមានការលេចធ្លាយ។
សំណួរ: ចុះបើខ្ញុំ ស្នើរទិញវា $1 លានដុល្លារ?
ចំលើយ: វា នឹងមិនធ្វើអោយ មានការ ផ្លាស់ប្តូរអ្វីនោះទេ។
ដូចនេះ ចាំតែ 2 អាទិត្យទៀតទេ នោះអ្នក នឹងបានប្រើ Jailbreak នៅលើ iPhone (4, 4S) និង iPad (1, 2, 3) មិនខាន។ គួររំលឹកថា សំរាប់ iPhone 3GS Old Bootrom គឺអាចប្រើ Untethered Jailbreak បានមួយជីវិត៕
ប្រភព: pod2g-ios.blogspot.com
អត្ថបទពេញនិយមប្រចាំខែ:
- [ព័ត៌មាន] សាកល្បងប្រព័ន្ធ BlackBerry 10 នៅលើ iPhone/ iPad របស់អ្នក ល៎មើល!… 498 view(s)
- [ព័ត៌មាន] iPhone ថ្មី នឹងចេញមក ខែមិថុនានេះ ជាមួយ ទំហំអេក្រង់ ផ្សេងគ្នា… 359 view(s)
- [ព័ត៌មាន] ការរចនាម៉ូដពីរជំនាន់ក្រោយ របស់ iPhone ត្រូវបាន Steve Jobs គ្រោងរួចស្រេចហើយ… 345 view(s)
- [ព័ត៌មាន] បច្ចេកវិទ្យាថ្ម Lithium-ion ថ្មី អាចរក្សាថាមពលបានច្រើនជាងមុន រាប់ពាន់ដង ហើយសាកកាន់តែលឿន… 303 view(s)
- [ព័ត៌មាន] p0sixninja ធ្វីតថា គាត់ រកឃើញចន្លោះប្រហោងគ្រប់គ្រាន់ ដើម្បី Jailbreak iOS ថ្មីៗ… 283 view(s)
- [ព័ត៌មាន] Facebook បញ្ចេញកំណែទំរង់ថ្មី 6.0 បន្ថែមមុខងារ ផ្ញើរូបស្ទីកខើ… 244 view(s)
- របៀបឆែកមើល UUID 243 view(s)

ចំនួនអ្នកទស្សនា:
| Cambodia | 327764 | |
| South Korea | 10267 | |
| United States | 6653 | |
| Thailand | 5875 | |
| Vietnam | 4758 |
| ចំនួនទស្សនាសរុប: | 366718 |
|---|---|
| ចំនួនទំព័រទស្សនាសរុប: | 1070333 |



















ចូលរួមមតិតាមរយៈ Facebook