[អត្ថបទណែនាំ] វិធី Restore ទៅកាន់ iOS 5.0.1 សំរាប់ iPhone 3GS, iPhone 4, iPod Touch និង iPad 1
បច្ចុប្បន្ន Apple បានឈប់ Sign iOS 5.0.1 ហើយ ក្រោយពេល ដែលពួកគេ បានចេញ iOS 5.1។ ខុសពី វិធី Restore ទៅកាន់ កំណែទំរង់ iOS 4 ការ Restore ទៅកាន់ iOS 5 គឺ មានការធ្វើខុសពីមុន ដោយវា មិនចាំបាច់ត្រូវការ កម្មវិធី Tiny Umbrella នោះទេ។ ដើម្បី Restore ទៅកាន់ iOS កំណែទំរង់ 5 អោយបានជោគជ័យ ក្រៅពី ត្រូវការ SHSH សំរាប់ កំណែទំរង់ដែលចង់ Restore ទៅហើយនោះ លោកអ្នក ត្រូវការ កម្មវិធីដែលអាចភ្ជាប់ សំបុត្រ APTicket (ប្រព័ន្ធសុវត្ថិភាពថ្មី ដែល Apple បានបង្កើតឡើង ដើម្បីរារាំង ការ Restore ទៅកាន់កំណែទំរង់ចាស់ៗ) ទៅកាន់ ឯកសារដែលត្រូវប្រើដំឡើង ‘Custom Firmware’ ទៀត។ បច្ចុប្បន្ន មានកម្មវិធីពីរប៉ុណ្ណោះ ដែលអាចធ្វើបាន គឺ iFaith និង redsn0w។ យើងធ្លាប់បង្ហាញវិធី Restore ទៅកាន់ iOS 5.0 ដោយប្រើ iFaith ម្តងហើយ ហើយបើលោកអ្នក ថ្នឹកនឹងវិធីនេះ អាចប្រើវា ក៏បាន។ តែលើកនេះ យើងសូមលើកយកវិធី Restore ទៅកាន់ iOS 5.0.1 ដោយប្រើ កម្មវិធី redsn0w ម្តងវិញ។ សូម អនុវត្ត ដូចតទៅ:
តំរូវការជាមូលដ្ឋាន:
- ឯកសារ SHSH កន្ទុយ .shsh សំរាប់ iOS 5.0.1 ទាញយកបានដោយប្រើ កម្មវិធី Tiny Umbrella ឬ iSHSH ឬឯកសារ SHSH កន្ទុយ .plist ទាញយកបាន ដោយប្រើកម្មវិធី redsn0w តាមវិធីខាងក្រោម
-កម្មវិធី redsn0w ដោនឡូដពីទីនេះ: http://www.mediafire.com/?iluqhct8yxsjncl
-កម្មវិធី iTunes ដោនឡូដពីទីនេះ: http://www.apple.com/itunes/
-ឯកសារដំឡើងដើមប្រព័ន្ធ iOS 5.0.1 (Stock OS):
>iPhone 4 GSM
>iPhone 3GS
>iPod Touch 4G
>iPod Touch 3G
>iPad 1
កំណត់ចំណាំ:
-កំរិតលំបាក: សំរាប់អ្នកមធ្យម
-បានតេស្តនៅលើ iPhone 4 Locked (Baseband: 01.59.00)
វិធី Restore ទៅកាន់ iOS 5.0.1
1.វិធីបង្កើតឯកសារដំឡើង Custome Firmware iOS 5.0.1 ដែលគ្មាន Baseband:
1. ជាដំបូង ត្រូវបង្កើតឯកសារដំឡើង Custom Firmware iOS 5.0.1 ដែលមិនមាន Baseband ឬ Modem Firmware ជាមុនសិន។សូមដោនឡូដ ឯកសារដំឡើងដើម iOS 5.0.1 (Stock OS) ពីវ៉ិបសាយខាងលើ ទៅតាមប្រភេទ iPhone របស់លោកអ្នក។ រួចសូមបើកកម្មវិធី redsn0w ដោយចុចម៉ៅខាងស្តាំលើវា រួចរើសយក Run as administrator រួចរើសយក Extra។


2. ចុចយក Custom IPSW រួចចូលទៅកាន់ទីតាំង ដែលលោកអ្នក បានដោនឡូដ ឯកសារដំឡើងដើម iOS 5.0.1 (Stock OS)។ ចុចលើឯកសារនេះ រួចចុច Open។ រង់ចាំមួយសន្ទុះប្រមាណ 5-10 នាទី អាស្រ័យលើល្បឿនកុំព្យូទ័ររបស់លោកអ្នក។ នៅពេល វាលោតផ្ទាំង Custom IPSW Created។ នោះលោកអ្នក នឹងទទួលបាន ឯកសារដំឡើង Custom Firmware ដែលមានឈ្មោះថា NO_BB_xxx_5.0.1_9A405_Restore.ipsw។ កូពីវា ទៅមួយកន្លែង ដើម្បីកុំអោយច្រឡំគ្នា នឹងឯកសារដំឡើងដើម iOS 5.0.1 (Stock OS)។




2.វិធីទាញយក SHSH កន្ទុយ .plist ដោយប្រើ Redsn0w:
ចំណាំ: បើសិនជា លោកអ្នក មានឯកសារ SHSH កន្ទុយ .shsh អាចរំលងទៅជំហានទី 6 ហើយត្រង់ ជំហានទី 7 សូមរើសយក ឯកសារ SHSH កន្ទុយ .shsh ជំនួសអោយ ឯកសារ SHSH កន្ទុយ .plist។ តែបើមិនមាន ឯកសារ SHSH កន្ទុយ .shsh នោះទេ អាចប្រើវិធីខាងក្រោមដើម្បីទាញយក ឯកសារ .plist ក៏បាន តែ iPhone/iPad របស់លោកអ្នក ត្រូវកំពុងប្រើ iOS 5.0.1 ទើបទាញបាន។
3. ដើម្បីទាញយក SHSH កន្ទុយ .plist នេះបាន ជាដំបូង សូមបើកកម្មវិធី Redsn0w រួចចុច Extra-> SHSH Blobs-> Fetch។




4. បន្ទាប់មក ចូរដាក់ iPhone ក្នុង DFU Mode ដោយភ្ជាប់ iPhone នឹងកុំព្យូទ័រ រួចបិទទូរស័ព្ទ។ បើលោកអ្នក ចេះធ្វើ DFU ដោយខ្លួនឯង លោកអ្នក អាចធ្វើវា ជាមុន រួចស៊ឹមចុច Next។ តែបើមិនចេះនោះទេ សូមចុច Next រួចមើលតាមការណែនាំដោយ ដោយចុចប៉ូតុង Power (ប៉ូតុងបិទ-បើកទូរស័ព្ទ) អោយជាប់ 3 វិនាទី។ នៅបន្តចុចប៊ូតុង Power រួចហើយចុចប៉ូតុង Home (ប៉ូតុងមូលនៅកណ្តាលខាងក្រោមអេក្រង់) អោយជាប់ប្រមាណ 10 វិនាទី រួចបន្ទាប់មក ព្រលែងប៉ូតុង Power តែនៅចុច ប៉ូតុង Home អោយជាប់ដដែល ប្រមាណ 15 វិនាទី។ វានឹងចេញថា Success! ហើយនៅលើ អេក្រង់លោកអ្នក នឹងចេញផ្ទាំងខ្មៅ ដែលមានន័យថា iPhone របស់លោកអ្នក ស្ថិតក្នុង DFU ហើយ។
កំណត់សំគាល់់ៈ ក្នុងករណី ធ្វើទៅមិនបានសំរេច សូមចាប់ផ្តើម ជំហានទី 4 ម្តងទៀត។ ជួនកាល ត្រូវធ្វើ 4-5 ដងទើបបានសំរេច។






5. ចូលទៅថត ដែលអ្នកបានបើកកម្មវិធី redsn0w.exe រួចចុចប៊ូតុង F5 ដើម្បី Refresh នោះលោកអ្នក នឹងបាន ឯកសារមួយ មានឈ្មោះ XXXXXXXXXXXXX-iPhone 3,1_5.0.1_9A405.plist មិនខាន។ នោះគឺជាកូនសោរ SHSH សំរាប់ប្រព័ន្ធ iOS 5.0.1 របស់ iPhone/iPad របស់លោកអ្នក។ ដូចនេះ គួររក្សាវាទុក នៅកន្លែងមានសុវត្ថិភាព។

2.វិធីភ្ជាប់កូនសោរ SHSH និងសំបុត្រ APTicket ចូលទៅក្នុងឯកសារដំឡើង:
6. ត្រឡប់មកមកផ្ទាំង Extras->SHSH Blobs វិញ រួចចុចលើប៊ូតុង Stitch។ ចុចប៊ូតុង IPSW រួចរំកិលទៅកាន់ ឯកសារដំឡើង Custom Firmware ដែលមានឈ្មោះថា NO_BB_xxx_5.0.1_9A405_Restore.ipsw ដែលបានបង្កើតនៅជំហានទី 2 ខាងលើ រួចចុច Open។ បន្ទាប់មក ចុចប៊ូតុង Local រួចរំកិលទៅ ថតដែលបានរក្សាឯកសារ XXXXXXXXXXXXX-iPhone 3,1_5.0.1_9A405.plist រួចចុច Open។





7. បន្ទាប់មក redsn0w នឹងធ្វើការបញ្ចូល កូនសោរ SHSH: XXXXXXXXXXXXX-iPhone 3,1_5.0.1_9A405.plist ជាមួយនឹង APTicket ចូលទៅកាន់ ឯកសារដំឡើង Custom Firmware ដែលមានឈ្មោះថា NO_BB_xxx_5.0.1_9A405_Restore.ipsw មិនខាន។ ហើយក្រោយការបញ្ចូលរួច លោកអ្នក នឹងបាន ឯកសារដំឡើងថ្មីមួយឈ្មោះ XXXXXXXXXXXXX_ NO_BB_xxx_5.0.1_9A405_Restore.ipsw មិនខាន។ នេះ គឺជាឯកសារ ដែលលោកអ្នក ត្រូវប្រើ នៅពេល Restore ដូចនេះ គួរតែ ចំណាំឈ្មោះវា អោយបានល្អ (អាមួយ ដែលឈ្មោះវែងជាងគេ)។


8. បន្ទាប់មក ត្រឡប់មក ផ្ទាំង Extras រួចចុចលើប៊ូតុង Pwned DFU ដើម្បី ដាក់ iPhone/iPad ក្នុង DFU Mode សំរាប់ ចាប់ផ្តើម Restore ក្នុង iTunes។ បើលោកអ្នក ចេះធ្វើ DFU ដោយខ្លួនឯង លោកអ្នក អាចធ្វើវា ជាមុន រួចស៊ឹមចុច Next។ តែបើមិនចេះនោះទេ សូមចុច Next រួចមើលតាមការណែនាំដោយ ដោយចុចប៉ូតុង Power (ប៉ូតុងបិទ-បើកទូរស័ព្ទ) អោយជាប់ 3 វិនាទី។ នៅបន្តចុចប៊ូតុង Power រួចហើយចុចប៉ូតុង Home (ប៉ូតុងមូលនៅកណ្តាលខាងក្រោមអេក្រង់) អោយជាប់ប្រមាណ 10 វិនាទី រួចបន្ទាប់មក ព្រលែងប៉ូតុង Power តែនៅចុច ប៉ូតុង Home អោយជាប់ដដែល ប្រមាណ 15 វិនាទី។ វានឹងចេញថា Done! ហើយនៅលើ អេក្រង់លោកអ្នក នឹងចេញផ្ទាំងខ្មៅ ដែលមានន័យថា iPhone របស់លោកអ្នក ស្ថិតក្នុង DFU ហើយ។








3.វិធី Restore ទៅកាន់ iOS 5.0.1 តាមរយៈកម្មវិធី iTunes:
9. ក្រោយពីធ្វើអោយ iPhone ស្ថិតក្នុងសភាព DFU ហើយ សូមបើកកម្មវិធី iTunes។ លោកអ្នក ត្រូវភ្ជាប់អ៊ីនធើណែត ទើបអាចបន្តទៅកាន់ជំហានបន្ទាប់បាន។ បន្ទាប់មក iTunes នឹងលោតផ្ទាំងថា វាត្រូវការឆែកជាមួយ server ដើម្បីសំគាល់ទូរសព័្ទរបស់យើង។ សូមចុចប៉ូតុង Check រួចចុច OK។


10. ក្នុងផ្ទាំង Restore នេះ សូមចុចឃី SHIFT នៅលើឃីប៊តអោយជាប់ រួចសឹមចុចលើប៉ូតុង Restore។ បន្ទាប់មក សូមចូលទៅទីតាំង ដែលរក្សា ឯកសារដំឡើង Custom Firmware ដែលបានបង្កើត នៅជំហានទី 7 ឈ្មោះ XXXXXXXXXXXXX_ NO_BB_xxx_5.0.1_9A405_Restore.ipsw។ ចូរប្រយ័ត្ន រើសយក ឯកសារដំឡើងច្រឡំ។ ព្រោះមាន តែឯកសារដំឡើង ដែលបានបង្កើត តាមរយៈជំហានទី 7 ប៉ុណ្ណោះ ដែលមាន SHSH និង APTicket ចាំបាច់សំរាប់ ការ Restore អោយបាន ជោគជ័យ។


11. បន្ទាប់មក ចុច Restore រួចរង់ចាំ រហូតការដំឡើងបានចប់សព្វគ្រប់។ បន្ទាប់មក iPhone របស់លោកអ្នក នឹង Restart មិនខាន។


4.វិធីJailbreak iOS 5.0.1:
12. ជាដំបូង សូមបើកកម្មវិធី redsn0w ដោយយក ម៉ៅខាងស្តាំ ចុចលើវា រួចរើសយក Run As Administrator។ បន្ទាប់មក ចុចលើប៊ូតុង Extras រួចចុចលើ ប៊ូតុង Select IPSW រួចចូលទៅថតកុំព្យូទ័រ ហើយរើសយក ឯកសារដើមប្រព័ន្ធ iOS 5.0.1 (Stock OS) ដើម្បីប្រាប់ redsn0w អោយដឹងថា តើយើងចង់ Jailbreak ប្រព័ន្ធ iOS កំណែទំរង់មួយណា។ រួចមក សូមចុច Open-> OK ហើយចុច ប៊ូតុង Back។






13. ត្រឡប់មកផ្ទាំងដើមកម្មវិធី redsn0w វិញ សូមចុចលើប៊ូតុង Jailbreak។ រួចរើសយក Install Cydia រួចចុច Next។


14. បិទ iPhone បន្ទាប់មក ដាក់ iPhone អោយស្ថិតនៅ DFU។ បើលោកអ្នក ចេះធ្វើ DFU ដោយខ្លួនឯង លោកអ្នក អាចធ្វើវា ជាមុន រួចស៊ឹមចុច Next។ តែបើមិនចេះនោះទេ សូមចុច Next រួចមើលតាមការណែនាំដោយ ដោយចុចប៉ូតុង Power (ប៉ូតុងបិទ-បើកទូរស័ព្ទ) អោយជាប់ 3 វិនាទី។ នៅបន្តចុចប៊ូតុង Power រួចហើយចុចប៉ូតុង Home (ប៉ូតុងមូលនៅកណ្តាលខាងក្រោមអេក្រង់) អោយជាប់ប្រមាណ 10 វិនាទី រួចបន្ទាប់មក ព្រលែងប៉ូតុង Power តែនៅចុច ប៉ូតុង Home អោយជាប់ដដែល ប្រមាណ 15 វិនាទី។ វានឹងចេញថា Done! ហើយនៅលើ អេក្រង់លោកអ្នក នឹងសារ កូដ និងរូបម្នាស់។







15. រង់ចាំ មួយសន្ទុះរហូត iPhone លោកអ្នក Boot ចូលផ្ទាំង Home Screen នោះលោកអ្នក នឹងឃើញអាយខន Cydia នៅលើផ្ទាំង Home Screen មិនខាន។ ការ Jailbreak បានចប់សព្វគ្រប់ហើយ៕
ដោះស្រាយ Error ពេលដំឡើង:
- Error 16: កើតឡើងដោយសារ តែឯកសារដំឡើង Custom Firmware មានទំហំមិនត្រឹមត្រូវ សូមបង្កើតវាម្តងទៀត
- Error 3194: បើកកម្មវិធី Tiny Umbrella -> Advanced រួចដោះ Tick ពីមុខពាក្យ Set Hosts to Cydia on Exit រួច Restart កុំព្យូទ័រ។ បើនៅតែមានបញ្ហានេះដដែល នៅលើកុំព្យូទ័រ សូមចូលទៅ C:\Windows\System32\drivers\etc\ រួចបើកឯកសារមួយឈ្មោះ hosts ដោយប្រើកម្មវិធី Notepad ហើយលុបឃ្លាចុងក្រោយដែលមានពាក្យ xx.xxx.xxx.xxx gs.apple.com រួចបិទបើក iTunes ហើយធ្វើការ update ម្តងទៀត
- Error ផ្សេងៗ: សូមមើលទីនេះ: support.apple.com
ដោះស្រាយបញ្ហាផ្សេងៗ ក្រោយពេល Jailbreak:
1. ដោះស្រាយបញ្ហា iBooks មិនដំណើរការ: សូមដោនឡូដ iBooks ថ្មីពី App Store រួចចូលទៅ Cydia-> Manage-> Source ហើយបន្ថែមប្រភព: http://repo.insanelyi.com បន្ទាប់មក ចូលទៅ Search រួចរាវរក iBooksFix2។ ដំឡើងវា ហើយ Restart ម្តង។
2. ដំឡើងឃីប៊ត និងយូនីកូដភាសាខ្មែរ: ចូលទៅ Cydia-> Manage-> Source ហើយបន្ថែមប្រភព: http://4khmeriphone.myrepospace.com រួចចុចលើវា ហើយរក package ឈ្មោះ: Khmer Fonts for iOS 5.0.x (ពុម្ភអក្សរសំរាប់ iPhone/iPad), Khmer keyboard iPhone iOS 5.0.x (ឃីប៊តសំរាប់ iPhone) ឬ Khmer keyboard iPad iOS 5.0.x (ឃីប៊តសំរាប់ iPad)
អត្ថបទពេញនិយមប្រចាំខែ:
- [ព័ត៌មាន] សាកល្បងប្រព័ន្ធ BlackBerry 10 នៅលើ iPhone/ iPad របស់អ្នក ល៎មើល!… 498 view(s)
- [ព័ត៌មានក្តៅ] iOS 6.1.3 បានចេញមកហើយ ហើយមិនអាច Jailbreak បាននោះទេ… 383 view(s)
- [ព័ត៌មាន] នាយកប្រតិបត្តិ Nokia លោក Stephen Elop ឡើងសម្ភាសទូរទស្សន៍ ហើយបោះទូរស័ព្ទ iPhone របស់ពិធីករចោល … 374 view(s)
- [ព័ត៌មាន] iPhone ថ្មី នឹងចេញមក ខែមិថុនានេះ ជាមួយ ទំហំអេក្រង់ ផ្សេងគ្នា… 359 view(s)
- [ព័ត៌មាន] ការរចនាម៉ូដពីរជំនាន់ក្រោយ របស់ iPhone ត្រូវបាន Steve Jobs គ្រោងរួចស្រេចហើយ… 345 view(s)
- [ព័ត៌មាន] ចន្លោះប្រហោង សុវត្ថិភាព ពេលចាក់សោរអេក្រង់ថ្មី ត្រូវបានរកឃើញនៅ iOS 6.1.3… 314 view(s)
- [ព័ត៌មាន] p0sixninja ធ្វីតថា គាត់ រកឃើញចន្លោះប្រហោងគ្រប់គ្រាន់ ដើម្បី Jailbreak iOS ថ្មីៗ… 283 view(s)

ចំនួនអ្នកទស្សនា:
| Cambodia | 324471 | |
| South Korea | 10124 | |
| United States | 6532 | |
| Thailand | 5825 | |
| Vietnam | 4727 |
| ចំនួនទស្សនាសរុប: | 362965 |
|---|---|
| ចំនួនទំព័រទស្សនាសរុប: | 1061134 |



















ចូលរួមមតិតាមរយៈ Facebook