[អត្ថបទណែនាំ] មើលហ៊ុងស៊ុយលេខទូរស័ព្ទជាមួយកម្មវិធី SimFengShui
កម្មវិធី SimFengShui នេះ អាចអោយលោកអ្នក ឆែកមើលថា តើលេខទូរស័ព្ទមួយណា នឹងនាំសំណាងដល់លោកអ្នក។ វាជាជំនឿមួយ ដែលនិយមជឿ ដោយអ្នកលេងលេខទូរស័ព្ទ នៅស្រុកខ្មែរយើង។ លោកអ្នក មិនចាំបាច់ គិតម៉ាស៊ីនគិតលេខទៀតទេ ព្រោះឥឡូវ មាន App ហើយសំរាប់មុខងារនេះ ហើយវា អាចដោនឡូដ ដោយឥតគិតថ្លៃទៀតផងពី Apple App Store។
តំរូវការជាមូលដ្ឋានៈ
1. ទូរស័ព្ទ iPhone (3GS/4/4S), iPod Touch ឫ iPad 1/2 ប្រព័ន្ធ iOS 5.0 ឬខ្ពស់ជាងនេះ
2. គណនី Apple ID (មើលវិធីបង្កើត Apple ID ដោយមិនចាំបាច់មាន វីសា ឫក្រេឌីតកាត)
3. កម្មវិធី SimFengShui ដោនឡូដដោយស៊េរីពី App Store ឬតាមរយៈ iTunes
ចំណាំ: កម្មវិធី SimFengShui មានហើយសំរាប់ប្រព័ន្ធ Android (2.2 up) ហើយអាចដោនឡូដបានពី Play Store
វិធីអនុវត្តន៍
1.ជាដំបូង សូមចូលទៅដោនឡូដកម្មវិធីនេះ ពី App Store ដោយបើក App Store ហើយក្នុងប្រអប់រាវរក សូមវាយពាក្យ SimFengShui។ ចុចប៊ូតុង FREE-> INSTALL រួចវាយគណនី Apple ID របស់លោកអ្នក ចូល។




2.ត្រឡប់មក ផ្ទាំង Home Screen ហើយរង់ចាំកម្មវិធីនេះ ដោនឡូដរហូតដល់ចប់ រួចចុចបើកប្រើវា។ ចុចលើប្រអប់វាយលេខទូរស័ព្ទ ហើយវាយលេខទូរស័ព្ទពេញរបស់លោកអ្នកចូល (ទាំងក្បាល ទាំងលេខ ដូចជា 010202888) ដោយមិនចាំបាច់ដកឃ្លា ឬវាយទ្រេ។ បន្ទាប់ មកចុចប៊ូតុង ‘ទស្សទាយ’ ហើយមើលចំលើយ ក្នុងប្រអប់ខាងក្រោម៕






3. បើសិនលោកអ្នក គិតចង់ Donate អោយវ៉ិបសាយ និងក្រុមការងារ អភិវឌ្ឍកម្មវិធីនេះ នោះលោកអ្នក គ្រាន់តែ ចុចលើ ផ្ទាំងផ្សាយ ពាណីជ្ជកម្ម ដែលនៅ ផ្នែកខាងក្រោម នៃកម្មវិធី ជាការស្រេច។ ចុចមួយដង ស្មើនឹងបរិច្ចាក $0.1៕


អត្ថបទពេញនិយមប្រចាំខែ:
- [ព័ត៌មាន] សាកល្បងប្រព័ន្ធ BlackBerry 10 នៅលើ iPhone/ iPad របស់អ្នក ល៎មើល!… 498 view(s)
- [ព័ត៌មានក្តៅ] iOS 6.1.3 បានចេញមកហើយ ហើយមិនអាច Jailbreak បាននោះទេ… 383 view(s)
- [ព័ត៌មាន] នាយកប្រតិបត្តិ Nokia លោក Stephen Elop ឡើងសម្ភាសទូរទស្សន៍ ហើយបោះទូរស័ព្ទ iPhone របស់ពិធីករចោល … 373 view(s)
- [ព័ត៌មាន] iPhone ថ្មី នឹងចេញមក ខែមិថុនានេះ ជាមួយ ទំហំអេក្រង់ ផ្សេងគ្នា… 359 view(s)
- [ព័ត៌មាន] Schiller ចេញមក បង្អាប់ ប្រព័ន្ធ Android ម្តងទៀត មុន Samsung ចេញ Galaxy S IV… 345 view(s)
- [ព័ត៌មាន] ការរចនាម៉ូដពីរជំនាន់ក្រោយ របស់ iPhone ត្រូវបាន Steve Jobs គ្រោងរួចស្រេចហើយ… 344 view(s)
- [ព័ត៌មាន] ចន្លោះប្រហោង សុវត្ថិភាព ពេលចាក់សោរអេក្រង់ថ្មី ត្រូវបានរកឃើញនៅ iOS 6.1.3… 313 view(s)

ចំនួនអ្នកទស្សនា:
| Cambodia | 322415 | |
| South Korea | 10002 | |
| United States | 6445 | |
| Thailand | 5796 | |
| Vietnam | 4709 |
| ចំនួនទស្សនាសរុប: | 360541 |
|---|---|
| ចំនួនទំព័រទស្សនាសរុប: | 1055540 |



















ចូលរួមមតិតាមរយៈ Facebook