ចុះថ្ងៃទី: March 5th, 2012
ធុញទ្រាន់ នៅពេលបើក Cydia ហើយរង់ចាំវា Reload (ទាញយក សារជាថ្មី) ទិន្នន័យ រាល់ពេល ដែលលោកអ្នក បើកប្រើវា? តាមពិតទៅ វា មានហេតុផលល្អ នៅពីក្រោយការ Reload នេះ… នេះបើតាម Saurik ដែលជា ម្ចាស់របស់វា។ Saurik បានពន្យល់ថា ការដែលត្រូវការ Reload ជារៀងរាល់ពេល ព្រោះថា Cydia ត្រូវការ រក្សាទុក បញ្ជីររាយនាម កញ្ចប់ទិន្នន័យ (បញ្ជីរឯកសារដំឡើង .deb) នៅក្នុងម៉ាស៊ីន iPhone/ iPad ដូចនេះ ហើយទើប វា អាចបង្ហាញ តារាងឈ្មោះ កញ្ចប់កម្មវិធី បានយ៉ាងវែង នៅពេល អ្នកប្រើប្រាស់ ធ្វើការរាវរកម្តងៗ… ដែលនេះ ខុសពី Apple’s App Store ដែល អាចបង្ហាញ យ៉ាងច្រើនណាស់ តារាងឈ្មោះ 25 កម្មវិធីប៉ុណ្ណោះ ហើយតំរូវអោយចុច ប៊ូតុង ‘Load More’ ដើម្បី បង្ហាញ តារាងបន្ទាប់។

រយៈពេល Reload យឺត ឬលឿន អាស្រ័យ កំណែទំរង់របស់ Cydia, ល្បឿនអ៊ីនធើណែត, ល្បឿនអង្គគណនា និងចំនួនប្រភព ដែលលោកអ្នកមាន។ Saurik បានបន្តទៀតថា Cydia ត្រូវការ Reload ទិន្នន័យ ដើម្បីទទួលបាន បញ្ជីររាយនាម ដែលថ្មីបំផុត ប៉ុន្តែ បើសិនអ្នក ប្រើប្រាស់ បើកវា ក្នុងរយៈពេលក្រោម 15 នាទី ក្រោយការបើក លើកដំបូង នោះវា នឹងមិនធ្វើការ Reload ទិន្នន័យ នោះទេ៕
ប្រភព: reddit jailbreak forums
ចូលរួមមតិតាមរយៈ Facebook