[ព័ត៌មាន] Wall Street Journal រាយការណ៍ថា Apple កំពុងតេស្ត iPad អេក្រង់តូច និងបំពាក់ប្រព័ន្ធ LTE

តាមប្រភពពី Wall Street Journal បានអះអាង Apple និងអ្នកផ្គត់ផ្គង់របស់ខ្លួន កំពុងតែ តេស្ត ថេបប្ល៉េតថ្មី ដែលមានអេក្រង់ តូចជាងមុន គឺប្រមាណ 8 អ៊ីង ដើម្បី បង្កើន ចំនួនផលិតផល សំរាប់ការប្រកួតប្រជែង។ WSJ បានបន្តថា បុគ្គលិករបស់ Apple ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ថា ពួកគេ បានឃើញ ការរចនាម៉ូដ របស់អេក្រង់ សំរាប់ ឧបករណ៍ថ្មី របស់ខ្លួនហើយ ហើយថា វានឹង មានទំហំបង្ហាញរូបភាព ដូចនឹង អេក្រង់ iPad 2 ដែរ។
ពួកគេ បាននិយាយទៀតថា អ្នកដែល ផ្គត់ផ្គង់ អេក្រង់ថ្មីេនះ គឺក្រុមហ៊ុន AU Optronics Co និង LG Display។ Apple ត្រូវបានគេ ដឹងថា ចូលចិត្ត តេស្តផលិតផលថ្មី ច្រើន មុននឹងសំេរចថា យកមួយណា ពិតប្រាកដ ហើយបើទោះ ជាមាន របាយការណ៍ថា ពួកគេ កំពុងតេស្ត អេក្រង់ ខ្នាតតូច សំរាប់ iPad ជំនាន់ក្រោយ ក៏ដោយ (iPad Mini) ក៏មិនប្រាកដថា វានឹង ចេញលក់ នៅ Apple Store ដែរ។ WSJ ក៏បាន អះអាង ព័ត៌មាន មួយទៀតដែរ ថា iPad ថ្មី និងអាចប្រើបាន ជាមួយ ប្រព័ន្ធបណ្តាញ LTE (4G) ហើយអ្នក ដែលបានលក់ មុនគេ គឺបណ្តាញទូរស័ព្ទ Verizon និង AT&T របស់ អាមេរិក។
ចំណែកប្រភព ពី ChinaTimes វិញ បានអោយដឹងថា Apple បានកម្ម៉ង់ទិញ អេក្រង់ Retina ដែលមានភាពហ្មត់ 264 ppi ចំនួន 65 លានគ្រឿង ពី Samsung និង LG Display សំរាប់ ម៉ូដែលថ្មី iPad 3 ហើយគេ រំពឹងថា នឹងចេញលក់ នាដើមខែ មីនា ខាងមុខនេះ។ អ្វីៗនឹងបានច្បាស់លាស់ នាខែ មីនា ខាងមុខនេះ៕
ប្រភព: Wall Street Journal (iPad 8 Inch Screen/ iPad LTE) | China Times
អត្ថបទពេញនិយមប្រចាំខែ:
- [អត្ថបទណែនាំ] វិធីដោះកូដ iPhone 3GS/4/4S ដែលជាប់កូដ ដោយប្រើ កម្មវិធី SAM... 4192 view(s)
- [អត្ថបទណែនាំ] វិធី Restore ទៅកាន់ iOS 5.0.1 សំរាប់ iPhone 3GS, iPhone 4, iPod Touch និង iPad 1... 1842 view(s)
- វិធីបង្កើត Apple ID ដោយមិនចាំបាច់មាន វីសា ឫក្រេឌីតកាត... 1395 view(s)
- វិធីដាក់វ៉ីដចេតអាកាសធាតុ ជាភាសាខ្មែរ លើផ្ទាំង Home Screen... 1080 view(s)
- ដំឡើងភាសាខ្មែរ និងឃីប៊ត យូនីកូដខ្មែរ សំរាប់ប្រព័ន្ធ iOS 5... 1044 view(s)
- [អត្ថបទណែនាំ] មើលហ៊ុងស៊ុយលេខទូរស័ព្ទជាមួយកម្មវិធី SimFengShui... 929 view(s)
- វិធី Untethered Jailbreak ប្រព័ន្ធ iOS 5.0.1 សំរាប់ iPhone 3GS, iPhone 4, iPod Touch និង iPad 1... 605 view(s)
ចូលរួមមតិតាមរយៈ Facebook
ប្រអប់ផ្តល់យោបល់ និងសំណូមពរៈ
មើលហ៊ុងស៊ុយលេខទូរស័ព្ទ
សូមវាយលេខទូរស័ព្ទពេញរបស់លោកអ្នក ដោយមិនបាច់ដកឃ្លា ឬវាយទ្រេ
ឧទាហរណ៍ : 023232323
ចំនួនអ្នកទស្សនា:
| Cambodia | 78422 | |
| South Korea | 2543 | |
| Thailand | 1348 | |
| United States | 1130 | |
| Malaysia | 569 |
| សរុបចំនួនប្រទេស: | 76 |
|---|---|
| សរុបចំនួនអ្នកទស្សនា: | 86673 |
| សរុបទំព័រទស្សនា: | 275614 |











