[ព័ត៌មាន] Apple ប្រើឥទ្ធិពលរបស់ខ្លួន បង្ខំមិនអោយ អ្នកផ្គត់ផ្គង់ ផលិត ផលិតផលដូចខ្លួន ទៅអោយ គូរប្រកួតប្រជែង
ទំនាក់ទំនងពាណិជ្ជកម្មរវាង Apple និងក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យា Pegatron Technology កំពុង ត្រូវបានគេ ចោទសួរ នេះបើតាមរបាយការណ៍មួយ ដែលបានរាយការណ៍ថា Apple បានប្រើ ឥទ្ធិពលរបស់ខ្លួន បញ្ជារអោយ Pegatron បញ្ឈប់ ការផលិត កុំព្យូទ័រយួរដៃ ទំងន់ស្រាល (Ultrabook) របស់ Asustek បើមិនដូច្នោះទេ Apple នឹងបញ្ឈប់ ការកម្ម៉ង់ ផលិតឧបករណ៍ iOS ដែលរួមមាន iPhone និង iPad… នេះបើតាម អត្ថបទមួយពី វ៉ិបសាយ China Times របស់ចិន។
វ៉ិបសាយនេះ បានអោយដឹងថា ដោយឃើញ ភាពដូចគ្នា របស់ Apple MacBook Air និង កុំព្យូទ័រយួរដៃ Zenbook របស់ Asustek ដែលបាន ចេញលក់ កាលពីឆ្នាំទៅ បានបង្ខំ អោយក្រុមហ៊ុន Apple តំរូវអោយ Pegatron ជ្រើសរើស ខាង រវាង Apple និង Asustek។ គួរកត់សំគាល់ថា Pegatron កំពុង ផលិតកុំព្យូទ័រ Zenbook អោយ Asustek ហើយ កុងត្រា នឹងដាច់ ក្នុងខែ មីនា ខាងមុខនេះ។ ការមិនបន្តកុងត្រា របស់ Pegatron បានតំរូវអោយ Asustek ត្រូវរក អ្នកផលិតថ្មី ដែលអាចជា Compal Eletronics ឬក៏ Wistron។ ចំណែក Pegatron និង Foxconn វិញ កំពុងចាប់ផ្តើម ផលិត iPad 3 អោយ Apple… នេះបើតាម វ៉ិបសាយ Macotakara របស់ជប៉ុន។
បើទោះ ជាជំនាន់ដំបូងនៃ កុំព្យូទ័រយួរដៃទំងន់ស្រាល (Ultrabook) មិនសូវ បានទទួលជោគជ័យ ក៏ដោយ តែជំនាន់ក្រោយរបស់វា ត្រូវបានរំពឹងថា នឹងទទួលបានការ គាំទ្រច្រើន ជាមួយនឹងតំលៃថោក ព្រមទាំង ការរចនាម៉ូដ ែបប Unibody ដូចត្រកូល Macbook និង Macbook Air របស់ Apple៕
រូបភាពប្រៀបធៀប Apple Macbook Air និង Asus Zenbook:

ប្រភព: ChinaTimes | Macotakara
អត្ថបទពេញនិយមប្រចាំខែ:
- [អត្ថបទណែនាំ] វិធីដោះកូដ iPhone 3GS/4/4S ដែលជាប់កូដ ដោយប្រើ កម្មវិធី SAM... 4192 view(s)
- [អត្ថបទណែនាំ] វិធី Restore ទៅកាន់ iOS 5.0.1 សំរាប់ iPhone 3GS, iPhone 4, iPod Touch និង iPad 1... 1842 view(s)
- វិធីបង្កើត Apple ID ដោយមិនចាំបាច់មាន វីសា ឫក្រេឌីតកាត... 1395 view(s)
- វិធីដាក់វ៉ីដចេតអាកាសធាតុ ជាភាសាខ្មែរ លើផ្ទាំង Home Screen... 1080 view(s)
- ដំឡើងភាសាខ្មែរ និងឃីប៊ត យូនីកូដខ្មែរ សំរាប់ប្រព័ន្ធ iOS 5... 1044 view(s)
- [អត្ថបទណែនាំ] មើលហ៊ុងស៊ុយលេខទូរស័ព្ទជាមួយកម្មវិធី SimFengShui... 929 view(s)
- វិធី Untethered Jailbreak ប្រព័ន្ធ iOS 5.0.1 សំរាប់ iPhone 3GS, iPhone 4, iPod Touch និង iPad 1... 605 view(s)
ចូលរួមមតិតាមរយៈ Facebook
ប្រអប់ផ្តល់យោបល់ និងសំណូមពរៈ
មើលហ៊ុងស៊ុយលេខទូរស័ព្ទ
សូមវាយលេខទូរស័ព្ទពេញរបស់លោកអ្នក ដោយមិនបាច់ដកឃ្លា ឬវាយទ្រេ
ឧទាហរណ៍ : 023232323
ចំនួនអ្នកទស្សនា:
| Cambodia | 78422 | |
| South Korea | 2543 | |
| Thailand | 1348 | |
| United States | 1130 | |
| Malaysia | 569 |
| សរុបចំនួនប្រទេស: | 76 |
|---|---|
| សរុបចំនួនអ្នកទស្សនា: | 86673 |
| សរុបទំព័រទស្សនា: | 275614 |











