Zephyr កម្មវិធីបន្ថែមមុខងារបញ្ជារប្រើដោយកាយវិការ
Zephyr គឺជាកម្មវិធី មួយដែល បន្ថែមនូវមុខងារបញ្ជារប្រើដោយកាយវិការ យ៉ាងអស្ចារ្យ សំរាប់ប្រព័ន្ធ iOS 5។ ជាមួយនឹងកម្មវិធីនេះ លោកអ្នក អាចបើកមើលកម្មវិធីដែលបានបើកចោល ដោយគ្រាន់តែ អូសម្រាមដៃ ពីក្រោមឡើងលើ នៅផ្ទាំង Home Screen ជំនួសអោយការចុចពីរដង លើប៊ូតុង Home និងអាចផ្លាស់ប្តូរពីផ្ទាំង កម្មវិធីមួយ ទៅកម្មវិធីមួយទៀត ដោយអូសម្រាមដៃ ពីស្តាំ មកឆ្វេងជាដើម (ដូចការបញ្ជារប្រើលើ Nokia N9)។
តំរូវការជាមូលដ្ឋានៈ
1.ទូរស័ព្ទ iPhone iOS 5.0 ឫខ្ពស់ជាងនេះ និង Jailbreak រូចហើយ
2.ភ្ជាប់អ៊ីនធើណែត តាមរយៈប្រព័ន្ធទូរស័ព្ទ ឫបណ្តាញ WiFi
3.កម្មវិធីនេះ ដោនឡូដបានពី Cydia តាមរយៈប្រភព Insanelyi
វិធីអនុវត្ត:
1.ជាដំបូង សូមដោនឡូដកម្មវិធី Zephyr នេះ ពីCydia តាមរយៈប្រភព Insanelyi ។ បន្ថែមប្រភពនេះ បើមិនទាន់មាន ដោយចូលទៅ Cydia រួចចូលទៅ Manage-> Sources បន្ទាប់មក ចុច Edit-> Add រួចវាយពាក្យ http://repo.insanelyi.com រួចចុច Add Source ហើយចុច Add Anyway ដើម្បីបន្ថែមប្រភពនេះ។
បន្ទាប់មក ចូលទៅ Settings-> Zephyr រួចចុចបើក ON នៅពីក្រោយពាក្យ Enabled និង រើសយក Switcher (only) នៅពីក្រោយពាក្យ Action។




2. ដើម្បីតេស្តវា សូមត្រឡប់មក ផ្ទាំង Home Screen រួចអូសម្រាមដៃ ពីផ្នែកក្រោមគេ នៃអេក្រង់ ឡើងទៅលើ នោះលោកអ្នក នឹងបានឃើញផ្ទាំង Switcher ឬផ្ទាំងបង្ហាញបណ្តាកម្មវិធី ដែលបានបើកចោលមិនខាន។


3. ចុចបើកកម្មវិធី 2-3 ចោល។ រួចចូលទៅកម្មវិធីណាមួយ ហើយយកម្រាមដៃ អូសពីស្តាំ មកឆ្វេង នោះលោកអ្នក នឹងបានឃើញ ផ្ទាំងកម្មវិធីបន្ទាប់មិនខាន៕



អត្ថបទពេញនិយមប្រចាំខែ:
- [អត្ថបទណែនាំ] វិធីដោះកូដ iPhone 3GS/4/4S ដែលជាប់កូដ ដោយប្រើ កម្មវិធី SAM... 4192 view(s)
- [អត្ថបទណែនាំ] វិធី Restore ទៅកាន់ iOS 5.0.1 សំរាប់ iPhone 3GS, iPhone 4, iPod Touch និង iPad 1... 1842 view(s)
- វិធីបង្កើត Apple ID ដោយមិនចាំបាច់មាន វីសា ឫក្រេឌីតកាត... 1395 view(s)
- វិធីដាក់វ៉ីដចេតអាកាសធាតុ ជាភាសាខ្មែរ លើផ្ទាំង Home Screen... 1080 view(s)
- ដំឡើងភាសាខ្មែរ និងឃីប៊ត យូនីកូដខ្មែរ សំរាប់ប្រព័ន្ធ iOS 5... 1044 view(s)
- [អត្ថបទណែនាំ] មើលហ៊ុងស៊ុយលេខទូរស័ព្ទជាមួយកម្មវិធី SimFengShui... 929 view(s)
- វិធី Untethered Jailbreak ប្រព័ន្ធ iOS 5.0.1 សំរាប់ iPhone 3GS, iPhone 4, iPod Touch និង iPad 1... 605 view(s)
ចូលរួមមតិតាមរយៈ Facebook
ប្រអប់ផ្តល់យោបល់ និងសំណូមពរៈ
មើលហ៊ុងស៊ុយលេខទូរស័ព្ទ
សូមវាយលេខទូរស័ព្ទពេញរបស់លោកអ្នក ដោយមិនបាច់ដកឃ្លា ឬវាយទ្រេ
ឧទាហរណ៍ : 023232323
ចំនួនអ្នកទស្សនា:
| Cambodia | 78422 | |
| South Korea | 2543 | |
| Thailand | 1348 | |
| United States | 1130 | |
| Malaysia | 569 |
| សរុបចំនួនប្រទេស: | 76 |
|---|---|
| សរុបចំនួនអ្នកទស្សនា: | 86673 |
| សរុបទំព័រទស្សនា: | 275614 |











